Saturday, September 21, 2024
Homeតារាខ្មែរខេម ៖ប្រឈមបានលេខ៣

ខេម ៖ប្រឈមបានលេខ៣

ភ្នំពេញ៖អ្នកចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន បានដឹកដៃភរិយារូបស្រស់អ្នកនាង​កា​មក ពីបារាំង​ដល់​ខ្មែរ​វិញហើយនៅថ្ងៃទី៥ ធ្នូ បន្ទាប់ពីអ្នកទាំងពីរបានផ្ញើរខ្លួននៅអាមេរិកនិង​បារាំងសរុបអស់២ខែគត់ពោលគឺ​ចេញ​តំណើរកាលពីថ្ងៃទី៤ តុលា ។ការទៅក្រៅ​ស្រុក​របស់​ខេម ជើងនេះគឺព្រួញ១បាញ់បានសត្វ២ ព្រោះលោក​សុណា​រិន បានចេញច្រៀងសម្ដែង​ជា​ច្រើន​លើកនៅអាមេរិកដែលអាចរកលុយបានពីក្រៅស្រុកផង និងរឹត​ចំណង​ស្នេ​ហា​​​ជាមួយ​អ្នកនាងកា ឲ្យ​កាន់តែរឹងមាំថែមទៀតផងដែរតាមរយៈតំណើរកម្សាន្ដជាច្រើនកន្លែង ក្រោយ​អ្នកទាំង​ពីរបានចាប់ដៃគ្នាជាង៧ឆ្នាំ តែមិនទាន់បាន​រៀប​ការតាមប្រពៃណីខ្មែរ។​ដោយឡែក​ការ​មិនអាចពន្យាពេលនៅ​បរទេសបានតទៅទៀតរបស់ខេម នាពេលនេះគឺដោយសារ​តែនៅ​ក្នុងស្រុកមានConcerts ច្រើននារដូវក្ដៅនេះ ហេតុនេះ​ហើយ​ទើបតារា​​Galaxy ប្រញ៉ាប់វិល​ត្រ​ឡប់មករកលុយក្នុងស្រុកវិញម្ដងឲ្យទាន់ពេលវេលា។

 គូរបញ្ជាក់ថាខេម ត្រូវបានគេមើលឃើញថាលោកបានឈនៅលំដាប់ទី២របស់Galaxy  ព្រោះថាលោក​ឧក​ញ៉ា​ព្រាប សុវត្ថិ គឺជាតួឯក ហើយលោកសុណារិន ធ្លាប់និយាយថា​មាន​អ្នកខ្លះថាលោកចាត់ទុកលោកសុវត្ថិ ជាឆ្អឹង​ទទឹងក ព្រោះតែរឿងនេះ តែតាមពិតគ្មានរឿង​បែប​​នេះ​ឡើយព្រោះតារាផលិតកម្មនេះស្រលាញ់គ្នាដូច​បងប្អូន។ដោយឡែកមជ្ឈដ្ឋាន​មហា​ជន​វិញមើលឃើញថាខេម មិនត្រឹមតែពិបាកប្រជែងតំណែងជាតួឯករបស់Galaxy នោះទេ ប៉ុន្ដែ​លោកសុណារិន ថែមទាំងអាចផ្លោះទៅលំដាប់តារាទី៣របស់ផលិតកម្មនេះផងដែរ ព្រោះ​ថ្មីៗ​នេះ​មានព័តមានថាលោកខែម ប៊ុនថៃ ក៍អាចនឹងចូលរួមជាមួយផលិតកម្មជើងថ្មី​ហ៊ានចាយ​លុយ​ធំនេះដែរ ក្រោយ​អតីតតារាU2  អស់កុងត្រាជាមួយហង្សមាស។

គេថាបើខេម ប៉ៈព្រាប សុវត្ថិ ផង ខែម ប៊ុនថៃ ផងនោះធ្វើឲ្យលោកកាន់តែចង្អៀតបន្ដិចជាមិនខាន ដែលខុសពី​កាល​នៅ​ថោន លោកសុណារិន គឺជាតួឯកទោលតែម្នាក់ឯង។យ៉ាងណាតាមប្រភពថាខេម នឹងត្រូវ​ផលិតកម្ម​តម្រូវឲ្យចាប់ដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា ច្រៀងសម្ដែងជាដៃគូច្រើនបទឡើងវិញ បន្ទាប់ពីលោកព្រាប សុវត្ថិ ឡើងជាឧកញ៉ាចាប់ផ្ដើមរយាលៗពីការរាំច្រៀងនោះ។​ដោយ​ឡែក​អ្នកជំនាញសិល្បៈធ្លាប់ប្រាប់​ថាទោះជា​Galaxy   ទិញតារាប្រុសណាចូលទៀតក៍ខេម នៅតែ​ស្ថិត​ក្នុងចំណោមតារាសំខាន់របស់ផលិតកម្មនេះដែរ ព្រោះ​ថាលោកមានស្ទីល​ច្រៀងស្អកពិ​រោះ ដែលគ្មានតារាណាអាចដណ្ដើមតំណែងលោកបានឡើយ៕

RELATED ARTICLES