Saturday, September 21, 2024
Homeកីឡាអន្ដរជាតិអង្គការលើកលែងទោសអន្តរជាតិ ស្នើឲ្យ Ronaldo និយាយបញ្ហា សិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីត

អង្គការលើកលែងទោសអន្តរជាតិ ស្នើឲ្យ Ronaldo និយាយបញ្ហា សិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីត

កីឡាករខ្សែប្រយុទ្ធCristiano Ronaldo ត្រូវបានជំរុញដោយអង្គការនានាឱ្យនិយាយអំពីបញ្ហាសិទ្ធិមនុស្សក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការផ្ទេរក្នុងងតម្លៃខ្លួនដ៏ច្រើនរបស់គាត់ទៅប្រទេសនេះ។

តារាឆ្នើមព័រទុយហ្គាល់វ័យ៣៧ឆ្នាំបានចុះកុងត្រាជាមួយក្លឹបបាល់ទាត់ Al Nassr រហូតដល់ឆ្នាំ ២០២៥ ជាមួយ នឹងការអះអាងថាការងាររបស់គាត់នៅអឺរ៉ុបត្រូវបានបញ្ចប់ហើយ។ អង្គការលើកលែងទោសអន្តរជាតិAmnesty International និយាយថាការចុះហត្ថលេខារបស់ Ronaldo គឺជាផ្នែកមួយនៃគំរូកីឡាកាន់តែទូ លំទូលាយនៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រទេសគាំទ្រលីកវាយកូនហ្គោលផ្តាច់មុខធ្វើជាម្ចាស់ផ្ទះការប្រកួតប្រដាល់ ល្បីឈ្មោះ និងការប្រកួតប្រណាំងរថយន្ត Formula One GrandsPrix ហើយប្រទេសនេះក៏ចាប់អារម្មណ៍ក្នុងការ ធ្វើសហម្ចាស់ផ្ទះបាល់ទាត់បុរសនៅ World Cup 2030 ផងដែរ។

លោកDanaAhmedអ្នកស្រាវជ្រាវនៅមជ្ឈិមបូព៌ារបស់អង្គការលើកលែងទោសបាននិយាយថា ជំនួសឱ្យការផ្តល់ នូវការសរសើរដែលមិនមានការរិះគន់ចំពោះអារ៉ាប៊ីសាអូឌីតRonaldoគួរតែប្រើវេទិកាសាធារណៈដើម្បីទាក់ទាញ ការយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។

លោកបន្តថាCristiano Ronaldo មិនគួរអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះ និងឋានៈល្បីល្បាញរបស់គាត់ក្លាយជាឧបករណ៍ នៃការលាងកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។ លោកគួរតែប្រើពេលវេលារបស់គាត់នៅ Al Nassr ដើ ម្បីនិយាយអំពីបញ្ហាសិទ្ធិមនុស្សជាច្រើននៅក្នុងប្រទេសនេះ។

អារ៉ាប៊ីសាអូឌីត តែងតែកាត់ទោសមនុស្សពីឧក្រិដ្ឋកម្ម រួមទាំងឃាតកម្ម ការរំលោភ និងការរត់ពន្ធគ្រឿងញៀន។ នៅថ្ងៃតែមួយកាលពីឆ្នាំមុនមនុស្ស៨១នាក់ត្រូវបានកាត់ទោសប្រហារជីវិតដែលភាគច្រើនត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីយ៉ាងអយុត្តិធម៌។អាជ្ញាធរក៏កំពុងបន្តការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ និងការបង្កើត សមាគមដោយការផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ដល់អ្នកការពារសិទ្ធិមនុស្ស សកម្មជនសិទ្ធិស្ត្រី និងសកម្ម ជននយោបាយដទៃទៀត៕

RELATED ARTICLES