Monday, November 25, 2024
Homeព័ត៌មានជាតិប្តីលែងចង់រ......ស់ ឆាតប្រាប់ប្រពន្ធ រួចលោ.....តស....ម្លា....ប់ខ្លួន

ប្តីលែងចង់រ……ស់ ឆាតប្រាប់ប្រពន្ធ រួចលោ…..តស….ម្លា….ប់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយប៉ុន្មានឆ្នាំមកហើយ ព្យាបាលមិនជាសោះ លុះរយៈពេលចុងក្រោយ អាការជំងឺចេះតែធ្វើទុក្ខមិនឈប់ រហូតដល់ធ្វើឱ្យទ្រាំលែងបាន ក៏ឆាតប្រាប់ប្រពន្ធថា “បងចង់ស្លាប់ លែងចង់រស់ទៀតហើយ” រួចក៏លោតចុះពីលើអគារស្នាក់នៅ ជាន់ទី៣ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចអគារស្នាក់នៅរបស់បុគ្កលិក មួយកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បុរសគិតខ្លី មានឈ្មោះយិន វិបុល អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើង បម្រើការងារនៅក្នុងកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ស្នាក់នៅអគារកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

សមត្ថកិច្ចបានឱ្យដឹងជាបឋមថា បុរសដែលលោតសម្លាប់ខ្លួន មានឈ្មោះ យិន វិបុល អាយុ៣៥ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយបច្ចុប្បន្នមកធ្វើការជាជាងភ្លើងនៅក្នុងកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលគ្រប់គ្នាកំពុងសម្រាកលង់លក់ ស្រាប់តែមានការផ្អើលឆោឡោថា មានមនុស្សធ្លាក់ចុះពីលើអគារស្នាក់នៅ បណ្តាលឱ្យស្លាប់ ទើបធ្វើឱ្យផ្អើលដល់អ្នកស្នាក់នៅអគារខាងលើ ចេញមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ ដោយមិនដឹថា ជាករណីរអិលជើងធ្លាក់ដោយខ្លួនឯង ឬជាករណីអត្តឃាត ឬឃាតកម្មនោះឡើយ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រែកទ្រហោយំសោកយ៉ាងខ្លាំង និងបានរៀបរាប់ទាំងអួលដើមកថា ប្តីរបស់នាងមានជំងឺប្រចាំកាយ ហើយនៅមុនពេលស្លាប់ ប្តីបានឆាតមកប្រាប់រូបនាងជាប្រពន្ធថា “បងចង់ស្លាប់ លែងចង់រស់ទៀតហើយ”។ បន្ទាប់មក ប្តីបានលោតទម្លាក់ខ្លួនពីលើអគារស្នាក់នៅ បណ្តាលឱ្យស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយួជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព  រួចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES