ទីបំផុតក្លឹបអ្នកមានបុណ្យ Barcelona បានគ្រងតំណែងជើងឯកអេស្ប៉ាញស៊ុបពើខាប់(Spanish Super Cup) បន្ទាប់ពីបំបាក់ក្លឹបReal Madrid ដោយលទ្ធ៣-១ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ទី១៥ខែមករាឆ្នាំ ២០២៣។
នេះគឺជាពានអេស្ប៉ាញស៊ុបពើរខាប់លើកទី១៤នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបBarcelona ហើយវាក៏ពានទី១ក្រោម ការដឹកនាំរបស់លោកXavi។
បីគ្រាប់របស់Barcelona ស៊ុតបញ្ចូលទីដោយកីឡាករ Gavi, Robert Lewandowski និង Pedri ធ្វើឱ្យពួកគេឈ្នះ ៣-១ លើគូប្រជែងដ៏ជូរចត់ Real Madrid។ខ្សែប្រយុទ្ធចាស់វស្សាBenzema ស៊ុតបាល់បានមួយគ្រាប់ឲ្យក្លឹបReal Madrid នៅនាទី៩០បូក៣។ក្លឹបReal Madrid ស្ទើរតែគ្មានឱកាសតដៃជាមួយក្លឹបBarcelonaទាំងតង់ទី ១និង ទី២។
Real Madrid មិនអាចគ្រប់គ្រងភាពអស្ចារ្យរបស់ Gavi បន្ទាប់ពីមានរៀមច្បងLewandowskiតាមជួយធ្វើអោយ គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងពាន Spanish Super Cup ដោយគ្រាប់បាល់របស់គាត់បាន លើសកំណត់ត្រារបស់អ្នកចាត់ការបច្ចុប្បន្ន Xavi៕