ភ្នំពេញ៖តារាចម្រៀងទេព បូព្រឹក្ស នៅស្រីនិច្ច ពពោះគម្រប់៨ខែហើយ ពោលគឺនៅដើមខែកុម្ភៈឆ្នាំ២០២៣ នាងនឹងសម្រាលកូនដែលជាតំណក់ឈាមរបស់ងួន ចាន់ដេវីត ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍អំឡុងពេលពោះធំ៨ខែនេះស្រីនិច្ច បានលាក់ជិតរឿងភេទកូនមិនប្រាប់ដល់អ្នកសារព័តមាន ,Fan និងអ្នកផ្ទះនាងឲ្យដឹងជាមុនឡើយ ទើបនៅថ្ងៃទី២៧ ខែមករា នេះបូព្រឹក្ស ត្រៀមធ្វើពិធីជួបជុំជាលក្ខណៈក្រុមគ្រួសារផ្គួបជាមួយTop Fan របស់នាងសរុបចំនួន៤០នាក់ ដើម្បីនាងប្រាប់ពីភេទកូនក្នុងផ្ទៃទៅពួកគេថាជាប្រុសឬស្រីនោះ។

ការដាច់ចិត្តទម្លាយភេទរបស់កូននាងនាពេលនេះគឺកៀកថ្ងៃនាងសម្រាល ខណៈដែលFan ខ្លះបានសួរនាងពេលជួបផ្ទាល់និងមួយចំនួនទៀតឈ្លិចសួរតាមOnline តែស្រីនិច្ច មិនដែលប្រាប់ថាទារកក្នុងផ្ទៃរបស់នាងនោះជាភេទអ្វីទេ។ប៉ុន្ដែនាងថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ដាយគេពោលគឺនាងថានៅខែ២ នេះរូបនាងដឹងតែស្លក់មុខជាមិនខាន។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅមុនថ្ងៃសម្រាលនោះអតីតតារាចម្រៀងរស្មីស្ទឹងសង្កែររូបនេះថានាងនឹងបញ្ចេញMV បទថ្មីរបស់នាង១បទផងដែរ ដើម្បីជាការឆ្លើយតបទៅអ្នកគាំទ្រ ព្រោះថាក្រោយសម្រាលកូនរួចនាងត្រូវបាត់មុខមួយរយៈថែមទៀតហើយទាល់តែពេលមានសុខភាពល្អដូចដើមទើបបន្ដសកម្មភាពសិល្បៈជាថ្មីឡើងវិញ។

ទេព បូព្រឹក្ស បានចាប់ដៃងួន ចាន់ដេវីត រយៈពេល៧ឆ្នាំមកហើយទើបពេលនេះពួកគេសម្រេចចិត្តយកកូនជាមួយគ្នាមុនរៀបការ តែគេមិនដឹងថានេះជាកូនទី១ឬទី២របស់ស្រីនិច្ច នោះទេ ព្រោះថាកន្លងមកនាងក៍ធ្លាប់បណ្ដើរក្មេងប្រុសម្នាក់អាយុខ្ទង់ជាង៥ឆ្នាំដែលក្មេងនោះក៍ហៅនាងថាជាម៉ាក់ៗផងដែរ។ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះបូព្រឹក្ស ថានាងមិនអាចកំណត់ពេលវេលារៀបការថាពេលណាឡើយ ប៉ុន្ដែនាងថារឿងខ្លះអាចនិយាយបានរឿងមួយចំនួនទៀតមិនអាចបាន ដែលធ្វើឲ្យគេសង្ស័យថាបូព្រឹក្ស-ដេវីត អាចចុះអេតាស៊ីវិល ឬភ្ជាប់ពាក្យជាមួយគ្នាទៅហើយគ្រាន់តែពួកគេមិនទាន់បញ្ចេញប៉ុណ្ណោះ។

ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាសុន ស្រីពេជ្រ ,នៅ សុនិតា,ឡោម លក្ខិណា,ពេជ្រ សូលីកា,ផាត់ ផាន់ណា និងកែវ ពេជ្រពិសី ជាដើម៕

