Tuesday, September 17, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ចង់ទម្លាយភេទកូន កៀកថ្ងៃសម្រាល

ទេព បូព្រឹក្ស ៖ចង់ទម្លាយភេទកូន កៀកថ្ងៃសម្រាល

ភ្នំពេញ៖តារាចម្រៀងទេព បូព្រឹក្ស នៅស្រីនិច្ច ពពោះគម្រប់៨ខែហើយ ពោលគឺនៅដើមខែ​កុម្ភៈ​ឆ្នាំ២០២៣ នាងនឹងសម្រាលកូនដែលជាតំណក់ឈាមរបស់ងួន ចាន់ដេវីត ។ប៉ុន្ដែអ្វីដែលគូរ​ឲ្យ​ចាប់​អារម្មណ៍​អំឡុង​ពេល​ពោះធំ៨ខែនេះស្រីនិច្ច បានលាក់ជិតរឿងភេទកូនមិនប្រាប់ដល់​អ្នកសារព័តមាន ,Fan និងអ្នកផ្ទះនាងឲ្យដឹង​ជាមុនឡើយ ទើបនៅថ្ងៃទី២៧ ខែមករា នេះបូព្រឹក្ស ត្រៀម​ធ្វើពិធីជួបជុំជាលក្ខណៈក្រុមគ្រួសារផ្គួបជាមួយTop Fan របស់នាងសរុបចំនួន​៤០នាក់ ដើម្បីនាងប្រាប់ពីភេទកូនក្នុងផ្ទៃទៅពួកគេថាជាប្រុសឬស្រីនោះ។

ការដាច់ចិត្តទម្លាយ​ភេទ​របស់​​កូននាងនាពេលនេះគឺកៀកថ្ងៃនាងសម្រាល ខណៈដែលFan ខ្លះបានសួរនាង​ពេល​ជួបផ្ទាល់និងមួយចំនួនទៀតឈ្លិចសួរតាមOnline តែស្រីនិច្ច មិនដែលប្រាប់ថាទារកក្នុងផ្ទៃ​រប​ស់​​នាងនោះ​ជា​ភេទ​អ្វីទេ។ប៉ុន្ដែនាងថាបានត្រៀម​ខ្លួនរួចជាស្រេចក្នុងការធ្វើ​ជា​ម្ដាយ​គេពោល​គឺនាងថានៅខែ២ នេះរូបនាងដឹងតែ​ស្លក់​មុខជាមិនខាន។អ្វីដែលគូរឲ្យកត់​សម្គាល់​ផង​ដែរនៅ​មុនថ្ងៃសម្រាលនោះអតីតតារាចម្រៀងរស្មីស្ទឹង​សង្កែររូប​នេះ​ថា​នាង​នឹង​បញ្ចេ​ញMV បទថ្មី​របស់​នាង១បទផងដែរ ដើម្បីជាការឆ្លើយតបទៅអ្នកគាំទ្រ ព្រោះថាក្រោយ​សម្រា​ល​​កូនរួចនាង​ត្រូវបាត់មុខមួយរយៈថែមទៀតហើយទាល់តែ​ពេលមានសុខភាពល្អដូចដើម​ទើប​​បន្ដស​កម្ម​ភាព​​សិ​ល្បៈ​​ជាថ្មីឡើងវិញ។

  ទេព បូព្រឹក្ស បានចាប់ដៃងួន ចាន់ដេវីត រយៈពេល៧ឆ្នាំមកហើយទើបពេលនេះ​ពួកគេ​សម្រេចចិត្តយកកូន​ជាមួយគ្នាមុនរៀបការ តែគេមិនដឹងថានេះជាកូនទី១ឬទី២របស់ស្រីនិច្ច នោះ​ទេ ព្រោះថាកន្លងមកនាងក៍ធ្លាប់​បណ្ដើរក្មេងប្រុសម្នាក់​អាយុខ្ទង់ជាង៥ឆ្នាំដែល​ក្មេងនោះ​ក៍​ហៅនាង​ថាជាម៉ាក់ៗផងដែរ។ក្នុងជំនួបផ្ទាល់កាល​ពីពេលថ្មីៗនេះបូព្រឹក្ស ថានាងមិនអាច​កំ​ណត់ពេល​វេលារៀបការថាពេលណាឡើយ ប៉ុន្ដែនាងថារឿង​ខ្លះអាច​និយាយបានរឿងមួយ​ចំនួនទៀត​មិនអាចបាន ដែលធ្វើឲ្យគេសង្ស័យថាបូព្រឹក្ស-ដេវីត អាចចុះអេតាស៊ីវិល ឬភ្ជាប់​ពាក្យជា​មួយ​គ្នា​ទៅហើយគ្រាន់តែពួកគេមិនទាន់បញ្ចេញប៉ុណ្ណោះ។

 ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាសុន ស្រីពេជ្រ ,នៅ សុនិ​តា,ឡោម លក្ខិណា,ពេជ្រ សូលីកា,ផាត់ ផាន់ណា និងកែវ ពេជ្រពិសី ជាដើម៕

RELATED ARTICLES