Friday, September 20, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ពូកែចងចិត្តស្វាមី

សុគន្ធ និសា ៖ពូកែចងចិត្តស្វាមី

ភ្នំពេញ៖តារាវ័យ៤០ឆ្នាំអ្នកនាងសុគន្ធ និសា បានរក្សារចំណងស្នេហាឆ្លងទ្វីពជាមួយលោកចៅ សម្បត្តិ រយៈពេល​ជាង៥ឆ្នាំមកហើយពោលគឺក្រោយអ្នកទាំងពីរ​បានដឹកដៃគ្នារៀបការ​កាលពី​ថ្ងៃទី១ ធ្នូឆ្នាំ២០១៧ នោះមិនដែល​ធ្លាប់​លេចឭថានិសា និងស្វាមីរង្គោះរង្គើរស្នេហ៍នោះ​ទេ។​រឿង​ដែលនិសា ពូកែចងចិត្តប្ដីមិនឲ្យមាន​ស្រីក្រៅនោះគឺ​នាង​បានរក្សារ​រូបសម្រស់មិនឲ្យ​ធ្លាក់​ចុះ​ឡើយ​និងមើលទៅមិនសូវបែកសាច់ អត់ឲ្យឡើងគីឡូនាំឲ្យខូច​រាងនាង​នោះ​ទេ ហើយ​ស្វាមីនាងថែមទាំងជឿរជាក់និងផ្ដល់ទំនុកចិត្តលើនាងខ្ពស់ព្រោះទោះជានិសា បង្ហាញកាយ​វិការស្និត​ស្នាល​ជាមួយតារាប្រុសរូបណាពេលធ្វើការងារសិល្បៈក៍អាណិកជនខ្មែរមកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក​រូបនេះ​មិន​ចេះប្រចណ្ឌនិងហួងហែងនាងផ្ដែសផ្ដាសនោះទេ ហើយលោក​ថែមទាំងមិនដែលតាមនាង​ដល់ឆាកតន្រ្ដី​ដូចគូស្នេហ៍តារាផ្សេងៗទៀតផង។សកម្មភាពបែបនេះត្រូវបាននិសា ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថានោះ​មកពីរូបនាង​និងសា្វមី​មានទំនុក​ចិត្តលើគ្នា ហើយការងាររវល់រៀងៗខ្លួនទើបមិនអាចទៅ​ណាជាមួយគ្នាបាន​គ្រប់​ពេលឡើយ។

 ថ្វីត្បិតតែអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ពូកែធ្វើឲ្យចំណងស្នេហារឹងមាំ​ដោយ​មិនខ្លាចប្រែប្រួលក្ដី ប៉ុន្ដែ​Fan ខ្លះបានយល់ស្របគ្នាថានិសា នៅតែខ្វះភាពកក់ក្ដៅ​ក្នុង​គ្រួសារ ប្រសិនណានាងនៅ​តែគ្មានកូន​សម្រាប់​បន្ដ​ពូជតទៅទៀតនោះ ព្រោះនាងធ្លាប់​សារ​ភាព​ថា​តាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ  ដែលក្រុមគ្រួសារទាំង​សងខាងបាន​ជម្រុញ​ឲ្យយកកូន ប៉ុន្ដែរូបនាងនិងស្វាមីបានពិភាក្សារគ្នាថា​ចង់បានកូនតាមគម្រោង​ទើបចេះ​តែ​ពន្យា ពេល​រហូត​មកដល់ពេលនេះ។និសា ដែលត្រូវបានតារាជិតដិតទម្លាយថានាងចង់ទៅ​ពពោះ​នៅ​អាមេរិក​ដើម្បីឲ្យកូនសម្រាលភ្លាមបានសញ្ជាតិអាមេរិកភ្លែត​នោះបានផ្លាស់ប្ដូរផែន​ការយក​កូនទី១​រប​ស់ខ្លួនវិញដោយនាង​តាំងចិត្តថាយកកូនតាំងពីឆ្នាំ២០២១ម្លេះ ប៉ុន្ដែពេលនោះ​រូប​នាង​កើត​កូវីដទើបត្រូវឆាចោលហើយចាប់​ផ្ដើមរៀប​គម្រោង​យកកូនម្ដងទៀតនៅឆ្នាំ២០២២ ប៉ុន្ដែនិសា ដែលមុននេះបានចេញចូលមន្ទីសម្ពពជាញឹកញាប់ហើយ​ត្រូវបានគេ​សង្ស័យ​ថា​នាងកំ​ពុង​ចាញ់​កូនដំបូងនោះ បែជារហូតមកដល់ពេលនេះនាងនៅតែអះអាង​ថាគ្មានផ្ទៃ​ពោះ​ដដែល​ទៅ​វិញ។

តែការអះអាងរបស់និសា បែបនេះមិនសូវត្រូវបានគេជឿរជាក់នោះទេ​ដោយ​សម្អាង​ថា​នាងមិនចង់​បាត់បង់ការ​ងារសិល្បៈ ទើបចុងក្រោយនេះគេឃើញនាងព្យា​យាម​ស្លៀក​​ឈុតរឹប​រាងបង្ហាញឲ្យគ្រប់គ្នាច្បាស់ថានាងពិត​ជាមិនទាន់ពោះធំដូចគេ​សង្ស័យទេ។​យ៉ាងណា​គេជឿរ​ថានិសា នឹងជ្រើសផ្លូវបាត់មុខពីសិល្បៈមួយរយៈដើម្បី​សម្រេចបំណងយក​កូន​នេះឲ្យ​បាន​ជា​មិនខាននារដូវធ្លាក់ភ្លៀងខាងមុខនេះ ហើយពេលនោះ​ចំណងស្នេ​ហា​នាង​នឹងកាន់​តែមាន​សុ​វត្ថិភាពទ្វេ​ដង​ជាមិនខាន៕

RELATED ARTICLES