ភ្នំពេញ៖តារាវ័យ៤០ឆ្នាំអ្នកនាងសុគន្ធ និសា បានរក្សារចំណងស្នេហាឆ្លងទ្វីពជាមួយលោកចៅ សម្បត្តិ រយៈពេលជាង៥ឆ្នាំមកហើយពោលគឺក្រោយអ្នកទាំងពីរបានដឹកដៃគ្នារៀបការកាលពីថ្ងៃទី១ ធ្នូឆ្នាំ២០១៧ នោះមិនដែលធ្លាប់លេចឭថានិសា និងស្វាមីរង្គោះរង្គើរស្នេហ៍នោះទេ។រឿងដែលនិសា ពូកែចងចិត្តប្ដីមិនឲ្យមានស្រីក្រៅនោះគឺនាងបានរក្សាររូបសម្រស់មិនឲ្យធ្លាក់ចុះឡើយនិងមើលទៅមិនសូវបែកសាច់ អត់ឲ្យឡើងគីឡូនាំឲ្យខូចរាងនាងនោះទេ ហើយស្វាមីនាងថែមទាំងជឿរជាក់និងផ្ដល់ទំនុកចិត្តលើនាងខ្ពស់ព្រោះទោះជានិសា បង្ហាញកាយវិការស្និតស្នាលជាមួយតារាប្រុសរូបណាពេលធ្វើការងារសិល្បៈក៍អាណិកជនខ្មែរមកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិករូបនេះមិនចេះប្រចណ្ឌនិងហួងហែងនាងផ្ដែសផ្ដាសនោះទេ ហើយលោកថែមទាំងមិនដែលតាមនាងដល់ឆាកតន្រ្ដីដូចគូស្នេហ៍តារាផ្សេងៗទៀតផង។សកម្មភាពបែបនេះត្រូវបាននិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានោះមកពីរូបនាងនិងសា្វមីមានទំនុកចិត្តលើគ្នា ហើយការងាររវល់រៀងៗខ្លួនទើបមិនអាចទៅណាជាមួយគ្នាបានគ្រប់ពេលឡើយ។

ថ្វីត្បិតតែអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ពូកែធ្វើឲ្យចំណងស្នេហារឹងមាំដោយមិនខ្លាចប្រែប្រួលក្ដី ប៉ុន្ដែFan ខ្លះបានយល់ស្របគ្នាថានិសា នៅតែខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ប្រសិនណានាងនៅតែគ្មានកូនសម្រាប់បន្ដពូជតទៅទៀតនោះ ព្រោះនាងធ្លាប់សារភាពថាតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ ដែលក្រុមគ្រួសារទាំងសងខាងបានជម្រុញឲ្យយកកូន ប៉ុន្ដែរូបនាងនិងស្វាមីបានពិភាក្សារគ្នាថាចង់បានកូនតាមគម្រោងទើបចេះតែពន្យា ពេលរហូតមកដល់ពេលនេះ។និសា ដែលត្រូវបានតារាជិតដិតទម្លាយថានាងចង់ទៅពពោះនៅអាមេរិកដើម្បីឲ្យកូនសម្រាលភ្លាមបានសញ្ជាតិអាមេរិកភ្លែតនោះបានផ្លាស់ប្ដូរផែនការយកកូនទី១របស់ខ្លួនវិញដោយនាងតាំងចិត្តថាយកកូនតាំងពីឆ្នាំ២០២១ម្លេះ ប៉ុន្ដែពេលនោះរូបនាងកើតកូវីដទើបត្រូវឆាចោលហើយចាប់ផ្ដើមរៀបគម្រោងយកកូនម្ដងទៀតនៅឆ្នាំ២០២២ ប៉ុន្ដែនិសា ដែលមុននេះបានចេញចូលមន្ទីសម្ពពជាញឹកញាប់ហើយត្រូវបានគេសង្ស័យថានាងកំពុងចាញ់កូនដំបូងនោះ បែជារហូតមកដល់ពេលនេះនាងនៅតែអះអាងថាគ្មានផ្ទៃពោះដដែលទៅវិញ។

តែការអះអាងរបស់និសា បែបនេះមិនសូវត្រូវបានគេជឿរជាក់នោះទេដោយសម្អាងថានាងមិនចង់បាត់បង់ការងារសិល្បៈ ទើបចុងក្រោយនេះគេឃើញនាងព្យាយាមស្លៀកឈុតរឹបរាងបង្ហាញឲ្យគ្រប់គ្នាច្បាស់ថានាងពិតជាមិនទាន់ពោះធំដូចគេសង្ស័យទេ។យ៉ាងណាគេជឿរថានិសា នឹងជ្រើសផ្លូវបាត់មុខពីសិល្បៈមួយរយៈដើម្បីសម្រេចបំណងយកកូននេះឲ្យបានជាមិនខាននារដូវធ្លាក់ភ្លៀងខាងមុខនេះ ហើយពេលនោះចំណងស្នេហានាងនឹងកាន់តែមានសុវត្ថិភាពទ្វេដងជាមិនខាន៕

