ភ្នំពេញ៖ពេជ្រ សោភា កាន់តែខិតកៀកដល់ថ្ងៃត្រូវធ្វើជាកូនក្រមុំជាលើកទី២មែនទែនហើយ ព្រោះនាងអាចនឹងរៀបអាពាហ៍ ពិពាហ៍ នៅមុនចូលឆ្នាំខ្មែរខាងមុខនេះដោយសារតែគូដណ្ដឹងរបស់នាងលោកឆឹម សក្កដា រំអុកជារៀងរាល់ថ្ងៃ។ប៉ុន្ដែសោភា នៅតែព្យាយាមលាក់ថ្ងៃរៀបការជាក់លាក់ដដែល ដោយគ្រាន់តែសារភាពថាមង្គលការរបស់នាងពិតជាធ្វើនៅឆ្នាំ២០២៣ នេះមែន តែសូមមិនប្រាប់ពីពេលវេលា។

អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយសោភា បានក្លាយទៅជាគូដណ្ដឹងស្របច្បាប់របស់លោកសក្កដា ជាង២ខែមកពេលនេះអនាគតស្វាមីរបស់នាងលោកឆឹម សក្កដា បានសម្របខ្លួនតាមនាងទាំងអស់ក្នុងនោះរួមមានទាំងការធ្វើការងារសិល្បៈដែលសោភា ហាមមិនឲ្យស្និតស្នាលជាមួយស្រីណាផ្សេងចម្លែកហួសហេតុពេក និងការមិនអនុញ្ញាត្តិឲ្យលោកចេញចូលឬគេងនៅផ្ទះនាងដូចក្រុមគ្រួសារតែមួយមុនពេលពួកគេរៀបការ។បម្រាបហាក់តឹងរឹងនេះលោកសក្កដា មិនហ៊ានប្រឆាំងជាមួយសោភា នោះទេ ពោលគឺលោកតែងតែងសម្របខ្លួនតាមនាងគ្រប់ពេលវេលាទាំងអស់ ទើបមិត្តភក្ដិរួមអាជីពខ្លះលើកឡើងថាសោភា មានសំណាងព្រោះមិនត្រឹមតែបានប្ដីជាប្រុសក្មេងនោះទេ ប៉ុន្ដែបុរសគូដណ្ដឹងនាងហ៊ានផ្គាប់ចិត្តនាងគ្រប់បែបយ៉ាង។

សូមបញ្ជាក់ថាពេជ្រ សោភា បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៦ឆ្នាំ ក្រោយនាងចែកផ្លូវជាមួយអតីតស្វាមីលោកឡៅ ឆលី អាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងសម្រេចចិត្តជ្រើសយកប្ដីដោយបិតសំណើរស្នេហ៍ប្រុសអាណិកជន ហើយផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយតារាដូចគ្នាវិញម្ដង។មង្គលការរបស់សោភា-សក្កដា គេរំពឹងថានឹងប្រព្រឹត្តិទៅដោយនឹងចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារនៅឆ្នាំ២០២៣ នេះព្រោះហៅតារាល្បីៗស្ទើតែទាំងអស់ពោលគឺពិធីពិសេសរបស់សោភា មិនចាញ់មង្គលការរបស់ឱក សុគន្ធកញ្ញា,សុគន្ធ និសា និងសួស វីសា ជាដើមឡើយ បើទោះជាសោភា ជាអ្នកកាន់គ្រីស្ទានក្ដី តែតាមព័តមានថាពិធីនោះនឹងរៀបចំតាមបែបបទព្រះពុទ្ធសាសនាវិញ។

តាមព័តមានថាពេជ្រ សោភា តាំងពីភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា មកពេលនេះនាងទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយមានអង្គរក្សតាមការពារសឹងតែគ្រប់ពេលវេលាទាំងអស់ដែលបុរសនោះគឺលោកសក្កដា នេះឯងដែលកាន់ចង្កូតរថយន្ដឲ្យនាងផងជួយរៀបចំសម្លៀកបំពាក់ឲ្យនាងផង។ដៃគូដ៍យល់ចិត្តរបស់សោភា ម្នាក់នេះមានពេលខ្លះលោកក៍ប៉ូវកំលាំងគូស្នេហ៍ទាំងយប់អាទ្រាធតាមរយៈការចំហុយទឹកត្រចៀកកាំឲ្យនាងញាំទាំងយប់ ដែលការយល់ចិត្តបែបនេះហើយធ្វើឲ្យតារាហង្សមាសពេញចិត្តគូស្នេហ៍ស្ដូកតែម្ដង ដោយមិនក្វល់ពីពាក្យចរចាមអារ៉ាមអ្វីទាំងអស់ដែលធ្លាប់លេចឭថាម្ចាស់បេះដូងថ្មីរបស់នាងនេះមានប្រុសតាមស្នេហ៍ច្រើនជាងស្រ្ដី៕
