Monday, March 17, 2025
Homeតារាខ្មែរពេជ្រ សោភា ៖អនាគតប្ដីសម្របខ្លួនតាមគ្រប់បែប​យ៉ាង​ទាំងអស់

ពេជ្រ សោភា ៖អនាគតប្ដីសម្របខ្លួនតាមគ្រប់បែប​យ៉ាង​ទាំងអស់

ភ្នំពេញ៖ពេជ្រ សោភា កាន់តែខិតកៀកដល់ថ្ងៃត្រូវធ្វើជាកូនក្រមុំជាលើកទី២មែនទែនហើយ ព្រោះនាងអាចនឹង​រៀបអាពាហ៍ ពិពាហ៍ នៅមុនចូលឆ្នាំខ្មែរខាងមុខនេះដោយសារតែ​គូ​ដណ្ដឹង​របស់នាងលោកឆឹម សក្កដា រំអុកជា​រៀងរាល់ថ្ងៃ។ប៉ុន្ដែសោភា នៅតែព្យាយាមលាក់ថ្ងៃ​រៀប​ការ​​ជាក់លាក់ដដែល ដោយគ្រាន់តែសារភាព​ថាមង្គល​ការ​របស់នាងពិតជាធ្វើនៅឆ្នាំ២០២៣ នេះមែន តែសូមមិនប្រាប់ពីពេលវេលា។

អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយ​សោភា បានក្លាយ​ទៅជាគូដណ្ដឹងស្របច្បាប់​រប​ស់​លោកសក្កដា ជាង២ខែមក​ពេលនេះអនាគតស្វាមី​របស់នាង​លោកឆឹម សក្កដា បាន​សម្រប​ខ្លួនតាមនាងទាំងអស់ក្នុងនោះរួមមានទាំងការ​ធ្វើការងារ​សិ​ល្បៈ​ដែលសោភា ហា​ម​មិនឲ្យស្និត​ស្នាលជាមួយស្រីណាផ្សេងចម្លែកហួសហេតុពេក និងការមិន​អនុញ្ញាត្តិឲ្យលោក​ចេញចូល​ឬ​គេង​នៅផ្ទះនាងដូចក្រុមគ្រួសារតែមួយមុនពេលពួក​គេរៀប​ការ។បម្រាបហាក់តឹង​រឹង​នេះ​លោកសក្កដា មិនហ៊ានប្រ​ឆាំង​​ជាមួយសោភា នោះទេ ពោលគឺ​លោកតែងតែងសម្រប​ខ្លួន​តាមនាងគ្រប់​ពេលវេលាទាំងអស់ ទើបមិត្តភក្ដិរួម​អាជីពខ្លះលើក​ឡើងថាសោភា មានសំណាង​ព្រោះ​មិនត្រឹមតែ​បានប្ដី​ជាប្រុស​ក្មេងនោះទេ ប៉ុន្ដែបុរសគូដណ្ដឹង​នាងហ៊ានផ្គាប់ចិត្តនាងគ្រប់បែប​យ៉ាង​​​។

 សូមបញ្ជាក់ថាពេជ្រ សោភា បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៦ឆ្នាំ ក្រោយ​នាង​ចែក​ផ្លូវជាមួយ​អតីត​ស្វាមីលោកឡៅ ឆលី អាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងសម្រេចចិត្តជ្រើស​យកប្ដីដោយ​បិតសំណើរស្នេហ៍ប្រុសអាណិកជន ហើយផ្សារ​ភ្ជាប់​ស្នេហ៍ថ្មី​ជា​មួយតារាដូចគ្នាវិញម្ដង។មង្គលការរបស់​សោ​ភា-សក្ក​ដា គេរំពឹងថានឹងប្រ​ព្រឹត្តិទៅ​ដោយនឹងចំ​ណាយលុយអស់ជាច្រើនម៉ឺនដុល្លារនៅឆ្នាំ២០២៣ នេះព្រោះ​ហៅតារា​ល្បីៗស្ទើតែ​ទាំងអស់​ពោ​លគឺពិធីពិសេសរបស់សោភា មិនចាញ់មង្គលការរបស់ឱក សុគន្ធកញ្ញា,សុគន្ធ និសា និងសួស វីសា ជាដើមឡើយ បើទោះជាសោភា ជាអ្នកកាន់គ្រីស្ទានក្ដី តែតាមព័តមានថា​ពិធីនោះ​នឹង​រៀប​ចំតាមបែបបទព្រះពុទ្ធសាសនាវិញ។

  តាមព័តមានថាពេជ្រ សោភា តាំងពីភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា មកពេលនេះ​នាងទៅច្រៀងសម្ដែង​តាមបណ្ដារឆាកតន្រ្ដីទាំងឡាយមានអង្គរក្សតាមការពារសឹងតែគ្រប់ពេលវេលាទាំងអស់ដែលបុរសនោះគឺលោកសក្កដា នេះឯងដែលកាន់ចង្កូតរថយន្ដឲ្យ​នាង​ផង​ជួយរៀបចំសម្លៀកបំពាក់ឲ្យនាងផង។ដៃគូដ៍យល់ចិត្ត​របស់​សោ​ភា ម្នាក់នេះមានពេល​ខ្លះ​លោកក៍ប៉ូវកំលាំងគូស្នេហ៍ទាំងយប់អា​ទ្រាធតាមរយៈការចំហុយ​ទឹកត្រចៀកកាំឲ្យ​នាង​ញាំទាំងយប់ ដែលការយល់ចិត្តបែបនេះហើយធ្វើឲ្យតារាហង្សមាសពេញចិត្តគូស្នេហ៍ស្ដូកតែម្ដង ដោយ​មិន​ក្វល់ពីពាក្យចរចាមអារ៉ាមអ្វីទាំងអស់ដែលធ្លាប់លេចឭថាម្ចាស់​បេះដូងថ្មីរបស់នាង​នេះមានប្រុសតាម​ស្នេហ៍ច្រើន​ជាងស្រ្ដី៕

RELATED ARTICLES