ភ្នំពេញ៖ស្រីស្អាតសុខ ពិសី នៅតែទុកចិត្តនាយចឺម ហើយគ្មានការបារម្ភខ្លាចសិស្សប្អូនដែលពូកែញ៉ែបានៗរូបនេះកេងចំណេញសាច់សខ្ចីល្វក់របស់នាងឡើយ តាមរយៈការថតបទថ្មីរបស់នាង”ល្បីថាបងសាវ៉ាណាស់”ដែលតួអង្គប្រុសគឺជាលោកសុខ មេសា នេះឯង។សុខ ពិសី ដែលធ្លាប់ត្រូវបានលោកមេសា គោរពនិងមិនហ៊ានចាប់អោបថើបដូចតួស្រីឯទៀតដែលនាយធ្លាប់ប៉ៈនោះ ស្រាប់តែពេលនេះអតីតតារាកំប្លែងCtn រូបនេះចាប់ផ្ដើមបោះពាក្យសំដីហាក់ចង់ចែចង់ពិសី ទៅវិញ ដោយនាយនិយាយលេងបន្លះមែនក្រោយបានថតMV បទនោះហើយលោកមេសា ហៅពិសី ថា”ចែ”នោះវាចាថា”បើចែ ចង់ឲ្យចឺម ឈប់ខូច ទាល់តែចែ ព្រមស្រលាញ់ចឺម “។

ពាក្យនេះហាក់មានហានិភ័យដែរសម្រាប់ស្រីស្អាតដូចពិសី ព្រោះថាអាយុខុសគ្នាគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយបើពិសី ហ៊ានតែប្រហែសតែបន្ដិចនោះច្បាស់ជាមានរឿងធំជាមិនខាន ព្រោះនាយចឺម នេះឲ្យតែដាក់ចិត្តថាញ៉ែស្រីស្អាតណាហើយ កម្រមាននាងនាងទាំងនោះអាចគេចរួចពីកណ្ដាប់ដៃតារាវ័យ២៨ឆ្នាំរូបនេះណាស់ ដោយសារតែនាយពូកែវោហារស័ព្ទ និងដៃដល់នេះឯង ។ប៉ុន្ដែពិសី ហាក់មិនក្វល់ពីការបោះសំដឺពីសំណាក់នាយចឺម មករកនាងនោះឡើយ។

គូរបញ្ជាក់ថាក្រោយសុខ ពិសី បាត់បង់ដៃគូនាងគឺលោកខែម ប៊ុនថៃ កាលពីឆ្នាំ២០១៧ នោះមកពិសី បានងាកទៅច្រៀងសម្ដែងជាមួយតារាប្រុសទាំងអស់នៅសាន់ដេដោយមិនប្រកាន់ថាតារាណាល្បីតិចឬខ្លាំងឡើយ ពោលគឺនាងថាឲ្យតែផលិតកម្មតម្រូវនាងអាចធ្វើបានទាំងអស់។តែក្នុងចំណោមតារាប្រុសដៃគូពិសី ទាំងអស់គេឃើញនាយចឺម ត្រូវបាននាងជ្រើសជាដៃគូច្រៀងសម្ដែងច្រើនជាងតារាផ្សេងទៀត ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះនាយចឺម ដែលធ្លាប់តែធ្វើឲ្យតារាស្រីៗខ្លះញ៉ាចព្រោះតែនាយឃើញស្រីស្អាតមិនបានគិតតែពីចង់អោបថើបគ្រញិចយ៉ាងអន្ទះសារនោះបពេលចាប់ដៃគូជាមួយពិសី នាយបែជាស្លូតសុភាព និងមិនហ៊ានចាប់ថើបពិសី វក់វីដូចតារាស្រីផ្សេងៗទៀតឡើយ។

សកម្មភាពបែបនេះរបស់នាយចឺម ត្រូវបានគេចាត់ទុកថានាយឆ្លាត និងយល់តាមកាលៈទេសៈ”ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស”ព្រោះថាបើនាយចឺម ហ៊ានតែបន្លំ កេងចំណេញសាច់ដូចម៉ែសំឡីរបស់ពិសី នោះច្បាស់ជាលោកឡាយ សុខចំរើន ថៅកែសាន់ដេដកសេចក្ដីទុកចិត្តពីនាយ វិញជាមិនខានឡើយ បើទោះជារហូតមកដល់ពេលនេះពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍ជាចំហម្ដងណាក្ដី ប៉ុន្ដែនាយចឺម បានដឹងច្បាស់ថាម្នាក់ណាជាមេកើយរបស់ខ្លួន។តារារួមអាជីពនាយចឺម បានថ្លែងថាប្រសិនបើលោកមេសា ហ៊ានញ៉ែពិសី នូវពាក្យពេជន៍ធ្ងន់ជាងនេះបន្ដិចនោះអតីតអ្នកកំប្លែងCtn រូបនេះប្រឈមបាត់អាជីពនៅសាន់ដេជាមិនខាន៕
