Monday, March 17, 2025
Homeតារាខ្មែរសុខ ពិសី ៖មិនក្វល់នាយចឺម ចង់ញ៉ែ

សុខ ពិសី ៖មិនក្វល់នាយចឺម ចង់ញ៉ែ

ភ្នំពេញ៖ស្រីស្អាតសុខ  ពិសី នៅតែទុកចិត្តនាយចឺម ហើយគ្មានការបារម្ភខ្លាចសិស្សប្អូនដែល​ពូ​កែ​ញ៉ែបាន​ៗ​រូបនេះកេងចំណេញសាច់សខ្ចីល្វក់របស់នាងឡើយ តាមរយៈការថតបទថ្មីរបស់​នាង”ល្បីថាបងសាវ៉ាណាស់”ដែលតួអង្គប្រុសគឺជាលោកសុខ មេសា នេះឯង។សុខ ពិសី ដែ​ល​ធ្លាប់​ត្រូវបានលោកមេសា គោរពនិងមិន​ហ៊ាន​ចាប់អោបថើបដូចតួស្រីឯទៀតដែល​នាយ​ធ្លាប់​ប៉ៈ​នោះ ស្រាប់តែពេលនេះអតីតតារាកំប្លែងCtn រូបនេះចាប់ផ្ដើម​បោះពាក្យសំដីហាក់ចង់​ចែ​ចង់ពិសី ទៅវិញ ដោយនាយនិយាយលេងបន្លះមែនក្រោយបានថតMV បទនោះ​ហើយ​លោក​មេសា ហៅពិសី ថា”ចែ”នោះវាចាថា”បើចែ ចង់ឲ្យចឺម ឈប់ខូច ទាល់តែចែ ព្រម​ស្រ​លាញ់ចឺម “។

ពាក្យនេះហាក់មានហានិភ័យដែរសម្រាប់ស្រីស្អាតដូចពិសី ព្រោះថាអាយុ​ខុស​គ្នាគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយបើពិសី ហ៊ានតែប្រហែសតែបន្ដិចនោះច្បាស់​ជាមាន​រឿង​ធំ​ជាមិនខាន ព្រោះនាយចឺម នេះឲ្យតែ​ដាក់​ចិត្តថាញ៉ែស្រីស្អាតណាហើយ កម្រមាននាងនាង​ទាំង​នោះអាចគេចរួចពីកណ្ដាប់ដៃតារាវ័យ២៨ឆ្នាំរូបនេះណាស់ ដោយសារតែនាយពូកែវោ​ហា​រ​ស័ព្ទ និងដៃដល់នេះឯង ។ប៉ុន្ដែពិសី ហាក់មិនក្វល់ពីការបោះសំដឺពី​សំណាក់​នាយ​ចឺម មករក​នាងនោះ​ឡើយ​។

 គូរបញ្ជាក់ថាក្រោយសុខ ពិសី បាត់បង់ដៃគូនាងគឺលោកខែម ប៊ុនថៃ កាលពីឆ្នាំ២០១៧ នោះ​មកពិសី បាន​ងាក​ទៅច្រៀងសម្ដែងជាមួយតារាប្រុសទាំងអស់នៅ​សាន់ដេដោយមិនប្រ​កាន់​​​ថាតារា​ណា​ល្បីតិចឬខ្លាំងឡើយ ពោ​លគឺនាងថាឲ្យតែផលិតកម្មតម្រូវនាងអាចធ្វើបាន​ទាំងអស់​។តែ​ក្នុងចំណោមតារាប្រុសដៃគូពិសី ទាំងអស់គេ​ឃើញ​នាយចឺម ត្រូវបាននាងជ្រើស​ជាដៃ​គូច្រៀង​សម្ដែងច្រើនជាងតារាផ្សេងទៀត ហើយអ្វីដែលគូរ​ឲ្យចាប់​អា​រម្មណ៍​នោះ​នាយ​ចឺម ដែលធ្លាប់តែធ្វើ​ឲ្យតារា​ស្រីៗខ្លះញ៉ាចព្រោះតែនាយឃើញស្រីស្អាតមិនបានគិត​តែពី​ចង់​អោបថើបគ្រញិចយ៉ាងអន្ទះសារ​នោះ​បពេលចាប់ដៃគូជាមួយពិសី នាយបែជាស្លូតសុភាព និង​មិនហ៊ានចាប់​ថើបពិសី វក់វីដូច​តារា​ស្រីផ្សេងៗទៀតឡើយ។

សកម្មភាពបែបនេះរបស់​នាយ​ចឺម ត្រូវបាន​គេចាត់ទុកថានាយឆ្លាត និងយល់តាមកាលៈទេសៈ”ចូលស្ទឹងតាមបទ ចូលស្រុក​តាមប្រទេស”ព្រោះថាបើនាយចឺម ហ៊ាន​តែបន្លំ កេងចំណេញសាច់ដូចម៉ែសំឡីរបស់ពិសី នោះ​ច្បាស់​ជាលោកឡាយ សុខចំរើន ថៅកែ​សាន់ដេដកសេចក្ដីទុកចិត្តពីនាយ វិញជាមិន​ខាន​ឡើ​យ បើទោះជា​រហូតមក​ដល់​ពេលនេះ​ពិ​សី និងលោកចំរើន មិនដែលសារភាព​ស្នេហ៍ជា​ចំហ​ម្ដង​ណាក្ដី ប៉ុន្ដែនាយចឺម បាន​ដឹងច្បាស់​ថា​ម្នាក់ណាជាមេកើយរបស់ខ្លួន។តារារួមអាជីពនាយចឺម បានថ្លែងថា​ប្រសិនបើលោកមេសា ​ហ៊ាន​ញ៉ែពិសី នូវ​ពាក្យ​ពេជន៍ធ្ងន់ជាង​នេះបន្ដិច​នោះ​អតីត​អ្នកកំប្លែងCtn រូបនេះប្រឈមបាត់អាជីពនៅសាន់ដេជាមិនខាន៕

RELATED ARTICLES