Tuesday, March 18, 2025
Homeតារាខ្មែរតើលោកខេម ៖រក្សារតំណែងជាតារា​លំដាប់ជូរ​មុខ​បាន តទៅទៀត ឬអត់?

តើលោកខេម ៖រក្សារតំណែងជាតារា​លំដាប់ជូរ​មុខ​បាន តទៅទៀត ឬអត់?

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ដែលធ្លាប់តែជាអ្នកចម្រៀងឈាន​មុខគេ​នៅ​ថោន នោះ សម្រាប់ឆ្នាំ២០២៣ នេះលោកសុណារិន ហាក់កាន់តែ​ចង្អៀត​ក្រោយការ​មក​ដល់Galaxy របស់អតីតតារា​ហង្ស​មាស២ដួងគឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែល​អាចនិយាយ​បាន​​ថាពេលនេះនឹងប្រឈមក្លាយទៅ​ជាតួ​រងមិនខាន។ការលើក​ឡើងបែបនេះ​ព្រោះតែ​លោក​ខេម ហាក់នៅទ្រឹងបន្ទាប់ពីការមកដល់របស់លោកសុវត្ថិ កាល​ពីខែសីហា ឆ្នាំ២០២០ ហើយ​ថ្មីៗ​នេះ​លោកប៊ុនថៃ បានមកម្នាក់ទៀតហេតុនេះទាំង​បទពិសោធន៍​និង​ទី​ផ្សារ​ចម្រៀង រួមទាំង​ឥទ្ធិពលផងគេជឿរថាលោកសុណារិន នឹងមិនងាយប្រជែងតារា​ឧក​ញ៉ា​ទាំងពីរខាង​លើនោះ​ឡើយ​​។

ប៉ុន្ដែយ៉ាងណាទាំងការចូលGalaxy របស់លោកព្រាប សុវត្ថិ និង​លោកខេមរៈ សិរីមន្ដ គឺខេម មកស្វាគមន៍តារា​ចំណូល​ថ្មីនិងជារៀមច្បង​ដោយទឹកមុខរីក​រាយ​ដូចគ្នា។លោកខេម ថែមទាំងធ្លាប់ចេញមុខបំភ្លឺថាលោក​មិនដែល​ចាត់ទុករៀមលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹង​កដូច​អ្នកខ្លះលើកឡើងឡើយ។ការអះអាងរបស់លោកខេម បែបនេះ​ដោយ​សារតែលេចឭថាបើកុំតែ​លោកព្រាប សុវត្ថិ ចូលGalaxy ដែរកុំអីខេម នឹងក្លាយជាតារាប្រុស​ល្បីជាងគេនៅ​ផលិតកម្មនេះជាមិន​ខាន។ប៉ុន្ដែខេម ថាតារាGalaxy ទាំងអស់គេស្រលាញ់​គ្នា​ដូចបងប្អូន គ្មានបញ្ហាវិវាទណា​កើត​ឡើងនោះទេ។

  គូរបញ្ជាក់ថាខេម មុនចូលGalaxy លោកក៍ជាមុខសញ្ញានៃការចង់បានរបស់ហង្ស​មាស​ផងដែរ ប៉ុន្ដែផលិត​កម្ម​ធំយ៉ាងណាក៍មិនស្មើទឹកចិត្តដែលខេម រាប់អានជាមួយថៅកែ​Galaxy គឺលោកឡេង ណាវ៉ាត្រា ដែរហេតុនេះ​ហើយ​គេជឿរថាថ្វីត្បិតតែខេម នឹងមិនអាចបានលេខ១​នៅផលិតកម្មទី២នេះមែន តែតារាចម្រៀង​សំនៀងស្អក​រូបនេះនឹងមិនស្វែងរកទ្រនុំថ្មីឡើយ ព្រោះលោកក៍ត្រូវបានគេព្យាករណ៍ថា​នឹងក្លាយទៅជាអ្នករកស៊ីធំ​ផ្នែកដីធ្លី​ហើយ​ឡើងជាឧញ៉ានាពេលអនាគតដូចលោកសុវត្ថិ និងប៊ុនថៃ ជាមិនខានក្រោមការជួយជ្រោមជ្រែងពីថៅកែ​។ប្រ​ភពបានឲ្យដឹងថាអំឡុងពេលឡើងកូដខេម ដែលរកលុយបានទាំងក្នុងនិងក្រៅស្រុក​នោះក៍​ទិ​ញ​​បានដីធ្លីមួយ​ចំនួនផងដែរ ប៉ុន្ដែលោកមិនចេះអួអាងដូចតារាខ្លះទេ ទើបធ្វើឲ្យមនុស្សមួយ​ចំនួនយល់ច្រ​ឡំ​លោកសុណារិន ក្រ។

  គូរកត់សម្គាល់ថាខេម  ទើបវិលត្រឡប់មកដល់ខ្មែរវិញកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០២២ ក្រោយរូបគេចេញ​ទៅ​ច្រៀងសម្ដែងនៅអាមេរិក និងដើរកម្សាន្ដជាមួយភរិយាអ្នកស្រីកា នៅបា​សរុប២ខែ ហើយពេលនេះលោក​សុ​ណារិន ប្រឹងរកលុយពីConcerts ក្នុងស្រុកនារដូវ​ក្ដៅ​នេះ​វិញម្ដង។អតីតអ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ឆ្នាំង​ក្លាយ​ជាតារាល្បី​រូបនេះលែងខ្លាចរឿងកៀក​កើយភរិយាជាចំហទៀតហើយ ព្រោះរយៈពេលជាង១ឆ្នាំនេះ​លោកនិងអ្នក​នាងកា បាន​បង្ហា​ញ​​ភាព​ផ្អែម​ល្ហែមស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ បន្ទាប់ពីត្រូវបានគេសង្ស័យថា​លោក​មាន​​កូន២ តែលោកសុណារិន ប្រកែក។

យ៉ាងណាតម្រុយនៃមង្គលការរបស់លោកខេម និង​ស្រី​កា នៅតែស្ងាត់​នៅឡើយ ខណៈដែលFan ខ្លះបានលើក​ឡើងថា​តាំងពីលោកសុណារិន បញ្ចេ​ញភរិយាមកអាជីពចម្រៀងរបស់លោកក៍ហាក់​នៅទ្រឹងជាងមុនហើយនៅ​តាមបណ្ដារ​ឆាកតន្រ្ដីទាំងឡាយFan ស្រីៗលែងសូវហ៊ានចាប់លោកអោបថើបដូចមុនទៀតហើយ ព្រោះ​ថាខ្លាច​ភរិ​យា​ដែលតាមលោកស្អិតនោះប្រចណ្ឌ។ប៉ុន្ដែតារាកាន់គ្រីស្ទានលោកខេម ធ្លាប់ប្រាប់​ថាលោក​នឹងរៀបការក្នុង​ពេល​វេ​លា​ដ៍ឆាប់ខាងមុខនេះមិនប្រើពេលយូតទៅទៀតនោះទេ ព្រោះ​រឿង​មាន​គូ​ជីវិត​ជា​ច្បាប់ធម្មជាតិ ហេតុនេះ​លោកមិនខា្លចការធ្លាក់កូដដោយ​សារមានគ្រួ​សារ​​ឡើយ​។

 ក្រៅពីខេម តារាដែលកាន់គ្រីស្ទានមានដូចជាពេជ្រ សោភា និងសំអុល អែនណាអូមី ជាដើម ខណៈដែលលោក​ឆឹម សក្កដា និងរតនៈ  ពិសិដ្ឋ នៅចូលមិនទាន់ស៊ប់ឡើយ៕

RELATED ARTICLES