ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ដែលធ្លាប់តែជាអ្នកចម្រៀងឈានមុខគេនៅថោន នោះ សម្រាប់ឆ្នាំ២០២៣ នេះលោកសុណារិន ហាក់កាន់តែចង្អៀតក្រោយការមកដល់Galaxy របស់អតីតតារាហង្សមាស២ដួងគឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលអាចនិយាយបានថាពេលនេះនឹងប្រឈមក្លាយទៅជាតួរងមិនខាន។ការលើកឡើងបែបនេះព្រោះតែលោកខេម ហាក់នៅទ្រឹងបន្ទាប់ពីការមកដល់របស់លោកសុវត្ថិ កាលពីខែសីហា ឆ្នាំ២០២០ ហើយថ្មីៗនេះលោកប៊ុនថៃ បានមកម្នាក់ទៀតហេតុនេះទាំងបទពិសោធន៍និងទីផ្សារចម្រៀង រួមទាំងឥទ្ធិពលផងគេជឿរថាលោកសុណារិន នឹងមិនងាយប្រជែងតារាឧកញ៉ាទាំងពីរខាងលើនោះឡើយ។

ប៉ុន្ដែយ៉ាងណាទាំងការចូលGalaxy របស់លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ដ គឺខេម មកស្វាគមន៍តារាចំណូលថ្មីនិងជារៀមច្បងដោយទឹកមុខរីករាយដូចគ្នា។លោកខេម ថែមទាំងធ្លាប់ចេញមុខបំភ្លឺថាលោកមិនដែលចាត់ទុករៀមលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកដូចអ្នកខ្លះលើកឡើងឡើយ។ការអះអាងរបស់លោកខេម បែបនេះដោយសារតែលេចឭថាបើកុំតែលោកព្រាប សុវត្ថិ ចូលGalaxy ដែរកុំអីខេម នឹងក្លាយជាតារាប្រុសល្បីជាងគេនៅផលិតកម្មនេះជាមិនខាន។ប៉ុន្ដែខេម ថាតារាGalaxy ទាំងអស់គេស្រលាញ់គ្នាដូចបងប្អូន គ្មានបញ្ហាវិវាទណាកើតឡើងនោះទេ។

គូរបញ្ជាក់ថាខេម មុនចូលGalaxy លោកក៍ជាមុខសញ្ញានៃការចង់បានរបស់ហង្សមាសផងដែរ ប៉ុន្ដែផលិតកម្មធំយ៉ាងណាក៍មិនស្មើទឹកចិត្តដែលខេម រាប់អានជាមួយថៅកែGalaxy គឺលោកឡេង ណាវ៉ាត្រា ដែរហេតុនេះហើយគេជឿរថាថ្វីត្បិតតែខេម នឹងមិនអាចបានលេខ១នៅផលិតកម្មទី២នេះមែន តែតារាចម្រៀងសំនៀងស្អករូបនេះនឹងមិនស្វែងរកទ្រនុំថ្មីឡើយ ព្រោះលោកក៍ត្រូវបានគេព្យាករណ៍ថានឹងក្លាយទៅជាអ្នករកស៊ីធំផ្នែកដីធ្លីហើយឡើងជាឧញ៉ានាពេលអនាគតដូចលោកសុវត្ថិ និងប៊ុនថៃ ជាមិនខានក្រោមការជួយជ្រោមជ្រែងពីថៅកែ។ប្រភពបានឲ្យដឹងថាអំឡុងពេលឡើងកូដខេម ដែលរកលុយបានទាំងក្នុងនិងក្រៅស្រុកនោះក៍ទិញបានដីធ្លីមួយចំនួនផងដែរ ប៉ុន្ដែលោកមិនចេះអួអាងដូចតារាខ្លះទេ ទើបធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំលោកសុណារិន ក្រ។

គូរកត់សម្គាល់ថាខេម ទើបវិលត្រឡប់មកដល់ខ្មែរវិញកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០២២ ក្រោយរូបគេចេញទៅច្រៀងសម្ដែងនៅអាមេរិក និងដើរកម្សាន្ដជាមួយភរិយាអ្នកស្រីកា នៅបាសរុប២ខែ ហើយពេលនេះលោកសុណារិន ប្រឹងរកលុយពីConcerts ក្នុងស្រុកនារដូវក្ដៅនេះវិញម្ដង។អតីតអ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ឆ្នាំងក្លាយជាតារាល្បីរូបនេះលែងខ្លាចរឿងកៀកកើយភរិយាជាចំហទៀតហើយ ព្រោះរយៈពេលជាង១ឆ្នាំនេះលោកនិងអ្នកនាងកា បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ បន្ទាប់ពីត្រូវបានគេសង្ស័យថាលោកមានកូន២ តែលោកសុណារិន ប្រកែក។

យ៉ាងណាតម្រុយនៃមង្គលការរបស់លោកខេម និងស្រីកា នៅតែស្ងាត់នៅឡើយ ខណៈដែលFan ខ្លះបានលើកឡើងថាតាំងពីលោកសុណារិន បញ្ចេញភរិយាមកអាជីពចម្រៀងរបស់លោកក៍ហាក់នៅទ្រឹងជាងមុនហើយនៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយFan ស្រីៗលែងសូវហ៊ានចាប់លោកអោបថើបដូចមុនទៀតហើយ ព្រោះថាខ្លាចភរិយាដែលតាមលោកស្អិតនោះប្រចណ្ឌ។ប៉ុន្ដែតារាកាន់គ្រីស្ទានលោកខេម ធ្លាប់ប្រាប់ថាលោកនឹងរៀបការក្នុងពេលវេលាដ៍ឆាប់ខាងមុខនេះមិនប្រើពេលយូតទៅទៀតនោះទេ ព្រោះរឿងមានគូជីវិតជាច្បាប់ធម្មជាតិ ហេតុនេះលោកមិនខា្លចការធ្លាក់កូដដោយសារមានគ្រួសារឡើយ។

ក្រៅពីខេម តារាដែលកាន់គ្រីស្ទានមានដូចជាពេជ្រ សោភា និងសំអុល អែនណាអូមី ជាដើម ខណៈដែលលោកឆឹម សក្កដា និងរតនៈ ពិសិដ្ឋ នៅចូលមិនទាន់ស៊ប់ឡើយ៕
