ភ្នំពេញ៖តារាចម្រៀងនិងសម្ដែង ហើយជាVlogger រូបសង្ហារ លោកចាដេត ដែលនារីៗជាច្រើនចាប់អារម្មណ៍នោះបានក្លាយទៅជាBA របស់ផលិតMiss ដែលពិធីនេះប្រកាសជាផ្លូវការនិងធ្វើពិធីជប់លៀងធំកាលពីល្ងាចថ្ងៃទី២៨ មករា ២០២៣ នៅសណ្ឋាគាសុខាភ្នំពេញ ដោយមានភ្ញៀវកិត្តិយស និងតំណាងចែកចាយជិត១ពាន់នាក់ចូលរួម។ប្រភពបានឲ្យដឹងថាលោកចាដេត បានចុះកុត្រាធ្វើជាទូតសុឆន្ទៈ(BA)របស់Miss រយៈពេល១ឆ្នាំ ជាមួយតម្លៃខ្លួនខ្ពស់ដល់ទៅ១០ម៉ឺនដុល្លារ(100K)ឯណ្ណោះ។ប៉ុន្ដែនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័តមានលោកចាដេត មិនប្រាប់ពីចំនួនលោកកុងត្រាជាមួយMiss និងតម្លៃខ្លួនបានប៉ុន្មានឡើយ ដោយលោកគ្រាន់តែបង្ហើបថាពិតជាទទួលបានតម្លៃខ្លួនដ៍ខ្ពស់បំផុតពិតប្រាកដមែន។



លោកចាដេត ថ្លែងថា”ខ្ញុំពិតជាទទួលបានតម្លៃខ្លួនដ៍ខ្ពស់មែន …,ប៉ុន្ដែខ្ញុំសូមមិននិយាយថាចំនួនប៉ុន្មានទេ”។



លោកចាដេត បានឲ្យដឹងថាMiss លោកធ្លាប់ប្រើប្រាស់ជាប្រចាំតាំងពីមុនលោកក្លាយទៅជាBA ម្លេះ ព្រោះផលិតផលមួយនេះជួយបំពេញបន្ថែមសុខភាពរបស់លោកអ្នកតាំងពីសក់ ដល់ចុងជើង ពោលគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។លោកក៍បានបង្ហាញអារម្មណ៍រំភើបដែលត្រូវបានលោកឧកញ៉ាវ័យក្មេងឡាយ លីហួរ និងលោកជំទាវឡៃ ស៊ូយៀក ដែលជាម្ចាស់ប្រេនMiss បានជ្រើសរើសលោកជាBA ហើយលោកឧកញ៉ានិងលោកជំទាវបានលើកឡើងថាលោកចាដេត ពិតជាសាកសមជាមួយផលិតផលខាងលើ ព្រោះលោកមានទេពកោសល្យល្អ រូបរាងស្អាត សង្ហារ និងពិសេសគឺស្បែកលោកត្រូវនិងMiss តែម្ដង។



តារាចម្រៀងលោកចាដេត បានតាំងចិត្តថាក្រោយក្លាយទៅជាBA របស់Miss លោកនឹងបំពេញទៅតាមតួនាទីរបស់ខ្លួនឲ្យបានល្អតាមរយៈការត្រៀមរៀបចំផ្សព្វផ្សាយលើបណ្ដាញសង្គម និងការងារផលិតផ្សព្វផ្សាយមួយចំនួន ការចុះទៅជួបអតិថិជនគាំទ្រ រួមទាំងសកម្មភាពសប្បុរសធ័មផ្សេងៗដែលរៀបចំដោយBrand Miss ៕

