Monday, March 17, 2025
Homeតារាខ្មែរតារាចម្រៀងរូបសង្ហារលោកចាដេត ឆ្នាំថ្មី រាសីឡើង

តារាចម្រៀងរូបសង្ហារលោកចាដេត ឆ្នាំថ្មី រាសីឡើង

ភ្នំពេញ៖តារាចម្រៀងនិងសម្ដែង ហើយជាVlogger រូបសង្ហារ លោកចាដេត ដែលនារីៗជាច្រើនចាប់​អារម្មណ៍​នោះបាន​ក្លាយ​ទៅជាBA របស់ផលិតMiss ដែលពិធីនេះប្រកាសជាផ្លូវការនិង​ធ្វើពិធី​ជប់លៀងធំកាលពី​ល្ងាចថ្ងៃ​ទី២៨ មករា ២០២៣ នៅសណ្ឋាគាសុខាភ្នំពេញ ដោយមាន​ភ្ញៀវ​កិត្តិយស និងតំណាងចែកចាយជិត​១ពាន់នាក់​ចូល​រួម។ប្រភពបានឲ្យដឹងថាលោកចាដេត បាន​ចុះកុត្រាធ្វើជាទូតសុឆន្ទៈ​(BA)របស់Miss រយៈពេល១ឆ្នាំ ជាមួយ​តម្លៃ​ខ្លួនខ្ពស់ដល់​ទៅ១០​ម៉ឺន​ដុល្លារ(100K)​ឯណ្ណោះ។​ប៉ុន្ដែ​នៅក្នុងបទសម្ភាសន៍ជាមួយ​អ្នកសារព័តមាន​លោកចា​ដេត មិនប្រាប់ពីចំនួនលោកកុង​ត្រា​ជាមួយMiss និងតម្លៃខ្លួនបានប៉ុន្មានឡើយ ដោយលោក​គ្រាន់តែ​បង្ហើបថា​ពិត​ជា​ទទួលបាន​តម្លៃខ្លួនដ៍​​ខ្ពស់បំផុតពិតប្រាកដមែន។

 លោកចាដេត ថ្លែងថា”ខ្ញុំពិតជាទទួលបានតម្លៃខ្លួនដ៍ខ្ពស់មែន …,ប៉ុន្ដែខ្ញុំ​សូម​មិន​​និ​យា​យ​ថាចំនួនប៉ុន្មានទេ”។

លោកចាដេត បានឲ្យដឹងថាMiss លោកធ្លាប់ប្រើប្រាស់ជាប្រចាំតាំងពីមុន​លោកក្លាយ​ទៅ​ជាBA ម្លេះ ព្រោះផលិត​ផលមួយនេះជួយបំពេញបន្ថែម​សុខភាពរបស់លោកអ្នកតាំងពី​សក់ ដល់ចុងជើង ពោលគឺមានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។លោកក៍បានបង្ហាញអារម្មណ៍​រំភើប​ដែលត្រូវបានលោកឧកញ៉ាវ័យក្មេងឡាយ លីហួរ និងលោក​ជំទាវ​ឡៃ ស៊ូយៀក ដែល​ជាម្ចាស់ប្រេនMiss បានជ្រើសរើសលោកជាBA ហើយលោកឧកញ៉ានិង​លោកជំទាវ​បាន​លើ​ក​​ឡើងថាលោកចាដេត ពិតជាសាកសមជាមួយផលិតផលខាង​លើ ព្រោះលោកមានទេព​កោ​សល្យល្អ រូបរាង​ស្អាត​ សង្ហារ និងពិសេសគឺស្បែកលោកត្រូវនិងMiss តែម្ដង។

 តារាចម្រៀងលោកចាដេត បានតាំងចិត្តថាក្រោយក្លាយទៅជាBA របស់Miss លោកនឹងបំពេញ​ទៅ​តាម​តួនាទី​របស់​ខ្លួនឲ្យ​បាន​ល្អតាមរយៈការត្រៀមរៀបចំផ្សព្វផ្សាយលើបណ្ដាញសង្គម និងការងារផលិត​ផ្សព្វផ្សាយ​មួយ​ចំនួន ការចុះ​ទៅជួបអតិថិជនគាំទ្រ រួមទាំងសកម្មភាពសប្បុ​រសធ័ម​​ផ្សេងៗ​ដែល​រៀបចំដោយBrand Miss ៕

RELATED ARTICLES