Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិលោកហ្សេឡិនស្គី ទទូចសុំអាវុធបន្ថែមនិងបញ្ជូន​ឲ្យ​លឿន ​ខណៈអគ្គលេខាធិការណាតូ ជំរុញឱ្យកូរ៉េខាង​ត្បូង នាំចេញអាវុធទៅអ៊ុយក្រែន

លោកហ្សេឡិនស្គី ទទូចសុំអាវុធបន្ថែមនិងបញ្ជូន​ឲ្យ​លឿន ​ខណៈអគ្គលេខាធិការណាតូ ជំរុញឱ្យកូរ៉េខាង​ត្បូង នាំចេញអាវុធទៅអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែនកំពុង​ប្រឈម​មុខនឹងស្ថានការណ៍សង្គ្រាម តឹងតែងនៅក្នុងតំបន់ Donetsk ភាគខាងកើត ហើយត្រូវការការផ្គត់ផ្គង់អាវុធ​ឲ្យ​បានលឿនជាងមុន និងសព្វាវុធប្រភេទថ្មីដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

លោកបាននិយាយនៅក្នុងវីដេអូពេលយប់ថា ស្ថានការណ៍គឺតឹងតែងណាស់។ តំបន់Bakhmut, Vuhledar និង​តំបន់​ផ្សេងទៀតនៅក្នុងតំបន់Donetskមានការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់”។

រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយនិងធ្វើអោយយើងអស់កម្លាំង។ដូច្នេះយើងត្រូវការអាវុធអោយបានលឿន និង​ជម្រើស​អាវុធថ្មីសម្រាប់អ៊ុយក្រែន។

បន្ទាប់ពីទទួលបានរថក្រោះទំនើបពីអាមេរិកនិងអាល្លឺម៉ង់អីលូវនេះលោកហ្សេឡិនស្គីអំពាវនាវសុំនាវាចម្បាំងពីអាល្លឺម៉ង់បន្ថែមទៀត។

អគ្គលេខាធិការណាតូ ជំរុញឱ្យកូរ៉េខាងត្បូង នាំចេញអាវុធដោយផ្ទាល់ទៅអ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃច័ន្ទ បានស្នើឱ្យកូរ៉េខាងត្បូង ពិចារណាឡើង​វិញនូវ​ច្បាប់របស់ខ្លួន ស្តីពីការមិននាំចេញអាវុធទៅកាន់ប្រទេសដែលមានជម្លោះ ក្នុងគោលបំណងជួយផ្តល់​អាវុធដល់អ៊ុយក្រែន ក្នុងការទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។

ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល អគ្គលេខាធិការអង្គការណាតូ បាន​ថ្លែង​អំណរគុណដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ជំនួយដែលមិនបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន ប៉ុន្តែ​បាន​ជំរុញឱ្យប្រទេសនេះធ្វើបន្ថែមទៀត ដោយបន្ថែមថាវាជាតម្រូវការបន្ទាន់សម្រាប់គ្រាប់រំសេវ។

នៅក្នុងវគ្គសំណួរនិងចម្លើយបន្ទាប់ពីសុន្ទរកថាទៅកាន់វិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទី​ក្រុង​សេអ៊ូលលោកបានគូសបញ្ជាក់ថា ខ្ញុំជំរុញឱ្យសាធារណរដ្ឋកូរ៉េបន្តនិងបង្កើនបញ្ហាជាក់​លាក់នៃការ​គាំទ្រ​ផ្នែក​យោធា។

លោកStoltenberg​ បាននិយាយថាសម្ព័ន្ធមិត្តណាតូជាច្រើនដែលមានគោល​នយោបាយមិនដែលនាំចេញអាវុធ​ទៅកាន់ប្រទេសដែលមានជម្លោះបានផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ ដោយលើកឡើងពីប្រទេសអា​ល្លឺ​ម៉ង់ ន័រវេស និងស៊ុយអែត តាមរយៈការស្នើសុំរបស់ណាតូដើម្បី នាំចេញអាវុធដើម្បីជួយអ៊ុយក្រែន។

កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗដែលផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយ​គ្រឿង​​ដល់ប្រទេសប៉ូឡូញជាសមាជិកណាតូចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ប៉ុន្តែប្រធានាធិបតីកូរ៉េខាង​ត្បូង​លោកយុនស៊ុកយុល បាននិយាយថាច្បាប់របស់ប្រទេសប្រឆាំងនឹងការផ្តល់អាវុធដល់​ប្រទេសដែលមានជម្លោះ​ធ្វើឱ្យការផ្តល់អាវុធដល់អ៊ុយក្រែនមានការ លំបាក៕

RELATED ARTICLES