Friday, September 20, 2024
Homeកីឡាអន្ដរជាតិឧកញ៉ា ប្រកាសឲ្យវីឡា១ ឡាន១ កីឡាករខ្មែរណា វ៉ៃឈ្នះបួខាវ

ឧកញ៉ា ប្រកាសឲ្យវីឡា១ ឡាន១ កីឡាករខ្មែរណា វ៉ៃឈ្នះបួខាវ

ភ្នំពេញ ៖ ឧកញ៉ាស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកាឧបត្ថម្ភបន្ថែមរយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ ។

លោកឧកញ៉ាស្រី ចាន់ថន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ថា «ជាសំដីចេញពីមាត់បួខាវ មិនអីទេ ខ្មែរ មិនចង់បានលោកបួខាវ ទេ។ ក្នុងនាមខ្ញុំបាទជាអនុ ប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្មែរ ក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃបួខាវឈ្នះ ឲ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុខមាត់ ជាតិរបស់យើង I love Cambodia»។

សូមបញ្ជាក់ថា ការប្រកាសផ្តល់រង្វាន់មហិមា ដល់កីឡាករគុនខ្មែរណាវ៉ៃឈ្នះ កីឡាករប្រដាល់ថៃ បួខាវ នេះ ធ្វើឡើងបន្ទាប់ពីកីឡាករ បួខាវ បាន់ឆ:មេខ បានប្រតិកម្មចំពោះកម្ពុជា ដែលសម្រេចដាក់ឈ្មោះវិញ្ញាសា «គុន ខ្មែរ» ជំនួស «មួយថៃ» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយកីឡាករថៃរូបនេះ ដែលពីមុនត្រូវបានគេដឹងថា ជាខ្មែរសុរិន្ទ បានអះអាងថា ខ្លួន មិនមែនជាខ្មែរទេ គឺជជនជាតិកួយ ។ ជាពិសេស ថ្មីៗនេះ បួខាវ បាននិយាយក្អេងក្អាង ឆ្ការដៃឆ្ការជើង ក្នុង សន្និសីទកាសែតមួយ នៅប្រទេសថៃ ថា «រឿងកម្ពុជា ដាក់គុនខ្មែរ នៅស៊ីហ្គេម ជាសិទ្ធិរបស់គេ យើងមិន អាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុង ព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ១ ទៅហើយ»។

បាក្យសម្តី និងកាយវិការច្រងេងច្រងាងរបស់បួខាវ បែបនេះហើយ បានធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន ចង់ ឲ្យកីឡាករខ្មែរ បំបាក់អំនួតរបស់អ្នកប្រដាល់ដៃរូបនេះ ដោយរូបលោក ក្នុងនាមជាជនជាតិខ្មែរមួយរូប និងជា អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះបួខាវ ៕

RELATED ARTICLES