ព័ត៌មានសេដ្ឋកិច្ច
ថៃ៖ ក្រុមប្រឹក្សាដឹកជញ្ជូនជាតិរបស់ថៃបានបង្ហើបឲ្យដឹងថាការនាំចេញរបស់ព្រះរាជាណាចក្រថៃបានកើនឡើង១០% ដែលប្រសើរជាងការព្យាករទុករបស់អង្គភាពនេះពីកំណើនចន្លោះពី (-០,៥%មក០%) ។
ប្រធានក្រុមប្រឹក្សាដឹកជញ្ជូនថៃលោក Nopporn Thepsitha បានគូសបញ្ជាក់ថាតួលេខកាលពីខែវិច្ឆិកាគឺជាកម្រិតខ្ពស់ជាងគេបំផុតបើប្រៀបធៀបនឹងអំឡុងពេល៨ខែមុន ។ លោកបានសន្មត់ថាការកើនឡើងនេះបានមកតម្លៃប្រេងនិងមាសដែលហក់ឡើងក៏ដូចជាកំណើននៃតម្រូវការទំនិញប្រើប្រាស់ក្នុងប្រទេសចិននិងសហរដ្ឋអាមេរិក។
លោកបានបន្ថែមថាតួលេខនាំចេញជាមធ្យមសម្រាប់ឆ្នាំ២០១៦នេះនឹងទំនងជា០%ដែលជាការវិវត្តន៍មកពីកំណើន០,៥%ដែលគេបានប៉ាន់ប្រមាណកាលពីមុន ។ តម្រូវការសម្រាប់ទំនិញថៃបន្តកើនឡើងដដែលស្របពេលដែលថៃបានផ្តល់នូវផលិតផលផ្សេងៗដែលអាចពាំនាំមកនូវបរិមាណកាន់តែច្រើនជាងមុនចំពោះភាពខ្សោយនៃប្រាក់បាតថៃ ។
លោក Nopporn បានបន្ថែមថាដៃគូពាណិជ្ជកម្មរបស់ថៃមានការជឿជាក់ពីស្ថិរភាពនយោបាយថៃ ។ ទោះជាយ៉ាងណាថ្វីបើគុណសម្បត្តិនៃការនាំចេញមួយចំនួន ដូចយ៉ាងតម្លៃផលិតផលថៃគឺងាយនឹងប្រែប្រួលទៅតាមតម្លៃទំនិញពិភពលោក ។
លោក Nopporn មានការជឿជាក់ថាថៃនឹងទទួលបានគុណប្រយោជន៍ពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងការកើនឡើងនៃតម្លៃប្រេងឆ្នាំក្រោយនេះ ។ តួលេខនៃការនាំចេញសម្រាប់ឆ្នាំ២០១៧អាចនឹងពង្រីកបាន១%។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា