កីឡាករបាល់ទាត់តួកគី Merih Demiral បានប្រកាសថាគាត់នឹងដាក់លក់ដេញថ្លៃអាវដែលមានចុះហត្ថលេខារបស់កីឡាករឆ្នើមលើលោក Cristiano Ronaldo និង Leonardo Bonucci ដើម្បីយកប្រាក់ទាំងនោះបរិច្ចាគដល់ជនរងគ្រោះដោយការរញ្ជួយដីក្នុងប្រទេសតួកគី។
Demiral អាយុ២៤ឆ្នាំដែលកំពុងលេងឱ្យក្លឹប Atalanta ក្នុងក្របខ័ណ្ឌអ៊ីតាលីស៊េរីA បាននិយាយថា Ronaldo និង Bonucci មិត្តរួមក្រុមមកពីអតីតក្លឹបJuventus បានចូលរួមរំលែកទុក្ខរបស់ពួកគេ។ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងថាអាវនោះនឹងលក់បានតម្លៃប៉ុន្មាននោះទេ
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ Ronaldo ដែលត្រូវបានចុះហត្ថលេខាដោយ Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក ដោយសារតែជម្លោះជាមួយគ្រូបង្វឹក។
ចំណែកខ្សែការពារជើងចាស់របស់ Juventus កីឡាករ Bonucci បានឈ្នះជើងឯកអ៊ីតាលីស៊េរីA ចំនួនប្រាំបីជាមួយក្លឹប។ពួកគេទាំងពីរនាក់នេះសុទ្ធតែជាកីឡាករល្បីល្បាញ៕