Friday, September 20, 2024
Homeកីឡាអន្ដរជាតិParis SG ស្ថិតក្រោមការស៊ើបអង្កេតពីបទចោទប្រ កាន់មិនប្រកាសការងារ

Paris SG ស្ថិតក្រោមការស៊ើបអង្កេតពីបទចោទប្រ កាន់មិនប្រកាសការងារ

Paris SG កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាបារាំង ជុំវិញការចោទប្រកាន់ថាមិនបានមិនបានប្រ កាសលិខិតការងារដល់បុគ្គលិករបស់ខ្លួន។ការិយាល័យបានប្រាប់រ៉យទ័រថាបន្ទាប់ពី ទទួលបានពាក្យបណ្តឹង កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ ២០២២ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងនៅថ្ងៃទី ១៦ខែមករាឆ្នាំ២០២៣ពីបទមិន ប្រកាសលិខិតការងារ។

ពាក្យបណ្តឹងនេះត្រូវបានប្តឹងដោយអតីតកីឡាករសញ្ជាតិទុយនីស៊ី Hicham  Bouajila ដែលបាននិយាយថាគាត់ ធ្វើការឱ្យប្រធានក្លឹបលោកNasseralKhelaifiក្នុងឋានៈជាទីប្រឹក្សា។នេះបើយោងតាមមេធាវីរបស់គាត់គឺលោក Bertrand Repolt បានប្រាប់រ៉យទ័រ។

ក្លឹបកំពូលនៅក្នុងក្របខណ្ឌបារាំង Ligue 1 ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានបារាំង L’Equipe ថា គាត់មិន ដែលត្រូវបានជួលដោយ PSG។ក្រុមជើងឯកបារាំង PSG មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។

Bouajila ចោទប្រកាន់ថាគាត់ទទួលបានប្រាក់កម្រៃតិចតួចតាមរយៈ សាលាកីឡាវាយកូនបាល់ដែល​មានមូល​ដ្ឋាន​​នៅទីក្រុងដូហា៕

RELATED ARTICLES