Thursday, March 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកម៉ូតូដឹកឈើ ដួលសង្កត់ស្លាប់

បើកម៉ូតូដឹកឈើ ដួលសង្កត់ស្លាប់

ក្រចេះ ៖ យុវជនម្នាក់ ជិះម៉ូតូកែច្នៃ ១គ្រឿង ដឹកឈើចំនួន២០ដុំ លុះម៉ូតូបែកកង់ខាងក្រោយ ក៏រេចង្កូតដួល និងត្រូវឈើសង្កត់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើផ្លូវលំត្រង់ ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសម្បូណ៌។

យុវជនរងគ្រោះដែលត្រូវម៉ូតូដឹកឈើសង្កត់ស្លាប់ មានឈ្មោះឃៀង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកឈើ តាមម៉ូតូ ឱ្យឈ្មួញ មានលំនៅ ភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសម្បូណ៌។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូ ម៉ាកហុងដា វ៉េវ ប្រភេទកែច្នៃ ១គ្រឿង ដឹកឈើសុក្រំ បួនជ្រុង (២០ដុំ) ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ក្នុងទិស ដៅពីជើង ទៅត្បូង  លុះកំពុងបើកបរ ស្រាប់តែបែកកង់ខាងក្រោយ ដួលម៉ូតូ ត្រូវឈើសង្កត់ បណ្តាលឱ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រ គល់សពយុវជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES