Monday, November 25, 2024
Homeព័ត៌មានជាតិប្រ......ពន្ធមិននៅផ្ទះ ប្តីដា.......ច់បាយដេកស្លា.......ប់

ប្រ……ពន្ធមិននៅផ្ទះ ប្តីដា…….ច់បាយដេកស្លា…….ប់

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយ ដាច់បាយ ៣ថ្ងៃមកហើយ ប៉ុន្តែដោយសារជីវភាពគ្រួសារខ្វះខាតខ្លាំងពេក ទើបប្រពន្ធកូន ត្រូវចែកផ្លូវគ្នាទៅធ្វើការរកលុយរៀងខ្លួន ដោយទុកឱ្យប្តីនៅផ្ទះតែឯង លុះត្រឡប់មកវិញ ប្រទះឃើញ ប្តីដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង០៨នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនរងគ្រោះ មានឈ្មោះឡេង វិចិត្រ ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅបច្ចុប្បន្ន ក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ប្រពន្ធ ឈ្មោះផេង សោភា អាយុ៣៧ឆ្នាំ បានឱ្យដឹងថា ប្តីរបស់គាត់មានជំងឺក្រពេះ ពោះវៀន ហូបបាយមិនបាន ២ ទៅ៣ថ្ងៃមកហើយ គឺផឹកបានតែទឹកបន្តិចបន្តួចតែប៉ុណ្ណោះ។ លុះក្រោយមក ក្រុមគ្រួសារកំពុងតែជាប់រវល់ធ្វើការងារ គឺមិនសូវបានមើលថែប្តី  ឱ្យបានដិតដល់នោះទេ ក៏ឱ្យគាត់សម្រាកនៅផ្ទះម្នាក់ឯង។ លុះពេលរសៀលថ្ងៃដដែល ស្រាប់តែឃើញប្តីគាត់ដេកស្លាប់ម្នាក់ឯងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES