Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិWHO កោះប្រជុំបន្ទាន់ជុំវិញករណីផ្ទុះមេរោគសាហាវ Marburg

WHO កោះប្រជុំបន្ទាន់ជុំវិញករណីផ្ទុះមេរោគសាហាវ Marburg

អង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់ដើម្បីពិភាក្សា អំពីករណីផ្ទុះឡើងថ្មីនៃមេរោគឆ្លងខ្លាំង (The Marburg Virus )ដែលត្រូវបានរកឃើញនៅអាហ្រ្វិកកណ្តាលហើយ អង្គការនេះសម្លឹងមើលបេក្ខជនវ៉ាក់ សាំងជាច្រើនដែលអាចបញ្ឈប់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឲ្យមានជំងឺគ្រុនឈាមជាមួយនឹងអត្រាស្លាប់រហូតដល់ ៨៨% ។

រោគសញ្ញារបស់ជំងឺនេះរួមមានគ្រុនក្តៅ អស់កម្លាំង និងក្អួតប្រឡាក់ឈាមនិងរាគ។មេរោគនេះដូចគ្នាទៅនឹង មេរោគ Ebolaប៉ុន្តែMarburg ត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំង ដែលនាំឱ្យហូរឈាមចេញពីច្រមុះ មាត់ឬ ផ្នែកផ្សេងទៀតនៃរាងកាយ។ រោគសញ្ញាផ្សេងទៀតរួមមាន ងងុយគេងខ្លាំង ខ្សោះជាតិទឹក ក្អួត ចង្អោរ ឈឺក និងឈឺពោះ។

មន្ត្រីអង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំ បន្ទាន់កាលពីថ្ងៃថ្ងៃអង្គារដើម្បីពិនិត្យឡើងវិញនូវមេរោគ Marburg ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអេក្វាទ័-ហ្គីណេ(Equatorial Guinea)និងបានសម្លាប់មនុស្ស យ៉ាងតិចប្រាំបួននាក់

និងករណីសង្ស័យ១៦នាក់ផ្សេងទៀត។ ទីភ្នាក់ងារនេះបានប្រកាសថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងឧបករណ៍ ការពារ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសនេះ ហើយបាននិយាយថាគំរូមេរោគនឹងត្រូវបាននាំយកទៅមន្ទីរពិ សោធន៍ក្នុងប្រទេសសេណេហ្គាល់ដើម្បីជួយតាមដានប្រភពដើមនៃការផ្ទុះឡើងថ្មី។មន្ត្រីWHO បញ្ជាក់ថាមិន មានវ៉ាក់សាំងឬថ្នាំប្រឆាំងមេរោគដែលត្រូវបានអនុម័តដើម្បីព្យាបាលវាទេ។

ជាមួយគ្នានេះដែរមន្ត្រីសុខាភិបាលសាធារណៈប្រចាំតំបន់ លោក Robert Mathurin Bidjang បាននិយាយកាល ពីថ្ងៃអង្គារថា ប្រទេសកាមេរូនបានរកឃើញករណីសង្ស័យនៃជំងឺ Marburg ពីរករណីកាលពីថ្ងៃចន្ទនៅតំបន់ Olamze ដែលជាឃុំមួយនៅជាប់ព្រំដែនជាមួយអេក្វាទ័រហ្គីណេ។

លោកវេជ្ជបណ្ឌិតMatshidiso និងជានាយកតំបន់របស់WHO ប្រចាំទ្វីបអាហ្រិ្វកបាននិយាយថាមេរោគMarburg គឺឆ្លងខ្លាំងណាស់។សូមអរគុណចំពោះសកម្មភាពដ៏ឆាប់រហ័ស និងសម្រេចដោយអាជ្ញាធរអេក្វាទ័រហ្គីណេក្នុង ការបញ្ជាក់អំពីជំងឺនេះនិងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីជួយសង្គ្រោះជីវិតនិងបញ្ឈប់មេរោគឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕

RELATED ARTICLES