Friday, September 20, 2024
Homeកីឡាអន្ដរជាតិMbappe ជឿជាក់ថា Paris SG អាចទម្លាក់Bayern

Mbappe ជឿជាក់ថា Paris SG អាចទម្លាក់Bayern

កីឡាករខ្សែប្រយុទ្ធKylian Mbappe បាននិយាយថាខ្ញុំមានទំនុកចិត្តថាក្លឹបParis SGអាចឡើងទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខណ្ឌ យូហ្វាឆេមពានលីកបើទោះបីជាចាញ់ក្លឹបជើងឯកអាល្លឺម៉ង់ Bayern  ១-០ក្នុងជើងទី មួយនៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេកាលពីថ្ងៃអង្គារ ទី១៤ខែកុម្ភៈ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានដើរតួជាកីឡាករជំនួសនៅនាទីទី៥៧ហើយបានបញ្ឆេះការប្រកួតធ្វើអោយមានឱកាសស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់តែអាជ្ញាកណ្តាលមិនអោយដោយសារកំហុសoffside។

Mbappe ជឿជាក់ថា ប្រសិនបើ Paris SG មានកម្លាំងពេញលេញ ពួកគេអាចផ្លាស់ប្តូរអ្វីៗនៅក្នុងទីក្រុង Munich សម្រាប់ការប្រកួតជើងទី២។លោកបានបន្តថា៖ «វាជារឿងសំខាន់ដែលកីឡាកររបស់យើងទាំងអស់មានសុខ ភាពល្អ ដែលអ្នករាល់គ្នាហូបបានល្អ និងគេងបានស្រួល។

ការវិលមករកកាយសម្បទាល្អឡើងវិញរបស់ Mbappe គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់PSGដែលកំពុងសម្លឹងឆ្ពោះ ទៅរកការប្រកួតជើងទីពីរនៅថ្ងៃទី ៨ខែមីនា នៅកីឡដ្ឋាន Allianz Arena ៕

RELATED ARTICLES