Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអ-ស-ប អំពាវនាវរកជំនួយ ៥,៦ពាន់លានដុល្លារ ជួយ អ៊ុយក្រែន ក្នុងឆ្នាំ២០២៣

អ-ស-ប អំពាវនាវរកជំនួយ ៥,៦ពាន់លានដុល្លារ ជួយ អ៊ុយក្រែន ក្នុងឆ្នាំ២០២៣

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី១៥ខែកុម្ភៈឆ្នាំ២០២៣ថាសម្រាប់ឆ្នាំ២០២៣នេះខ្លួនត្រូវការជំនួយ៥,៦ពាន់លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែននិងដល់មនុស្សរាប់លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសដែលបំផ្លិចបំផ្លាញដោយសង្គ្រាមរបស់រុស្ស៊ី។

ជិតមួយឆ្នាំបន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមការលុកលុយពេញលក្ខណៈរបស់ខ្លួនលើអ៊ុយក្រែនអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាប្រជាជនអ៊ុយក្រែនប្រហែល២១,៨លាននាក់ឥឡូវនេះកំពុងត្រូវការជំនួយមនុស្សធម៌។

ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffithsបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថាសង្រ្គាមនៅតែបន្តនិងសម្លាប់មនុស្ស  ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅជារៀងរាល់ថ្ងៃក្នុង កម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល។

លោកបានមានប្រសាសន៍ថាយើងត្រូវតែធ្វើអស់ពីសមត្ថភាពដើម្បីទៅដល់សហគមន៍ដែលពិបាកទៅដល់បំផុត រួមទាំងអ្នកដែលនៅជិតជួរមុខផងដែរ។

តម្រូវការគឺធំធេងណាស់ដែលអង្គការជំនួយមិនអាចទៅដល់មនុស្សគ្រប់គ្នាបានប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថាការស្នើសុំចំនួន ៥,៦ពាន់លានដុល្លារនឹងបានដល់មនុស្ស ប្រហែល១៥,៣លាននាក់ដែលត្រូវការជំនួយ ខ្លាំងបំផុតនៅឆ្នាំនេះ។

ទឹកប្រាក់ចំនួន១,៧ពាន់លានដុល្លារត្រូវការជាចាំបាច់សម្រាប់ជំនួយដល់ជនភៀសខ្លួនអ៊ុយក្រែនជាង៤លាននាក់ នៅទូទាំងអឺរ៉ុបខាងកើត។ បើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិបានអោយដឹងថាស្ត្រី និងកុមារមាន ចំនួនប្រហែល ៨៦ ភាគរយនៃចំនួនជនភៀសខ្លួនទាំងអស់៕

RELATED ARTICLES