Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិFIFA ផ្តល់សិទ្ធិឲ្យសហម្ចាស់ផ្ទះអាមេរិក ម៉ិកស៊ិក កាណាដា ប្រកួតវគ្គផ្តាច់ព្រ័ត្រ

FIFA ផ្តល់សិទ្ធិឲ្យសហម្ចាស់ផ្ទះអាមេរិក ម៉ិកស៊ិក កាណាដា ប្រកួតវគ្គផ្តាច់ព្រ័ត្រ

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃពុធទី ១៥ខែកុម្ភៈឆ្នាំ ២០២៣ បានអោយដឹងថាក្រុម សហម្ចាស់ផ្ទះព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក២០២៦ ដែលមាន សហរដ្ឋអាមេរិក, ម៉ិកស៊ិកនិងកាណាដា ត្រូវបានFIFAសម្រេចផ្តល់សិទ្ធិពេញលេញ លេងនៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់លេង វគ្គជម្រុះនោះទេ។

៣ប្រទេសខាងលើរវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា បានឈ្នះការដេញថ្លៃទទួលសិទិ្ធរៀបចំបាល់ ទាត់ពិភពលោក២០២៦ខណៈ FIFA ក៏បានសម្រេចផ្តល់សិទិ្ធទៅកាន់ប្រទេសទាំង៣ ក្នុងការអាចលេងដោយមិន ចាំចាប់ឆ្លងកាត់វគ្គជម្រុះ បើទោះបីជានេះជាលើកដំបូងដែលព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅ៣ប្រទេសក៏ ដោយ។

រំលឹកផងថា នេះជាលើកទី១ ដែលមានការរៀបចំដណ្តើមពាន World Cup មានសហម្ចាស់ផ្ទះ ៣ប្រទេសរួមគ្នាធ្វើ ដ្បិតក៏ធ្លាប់មានកាលឆ្នាំ២០០២ បានរៀបចំឡើងដោយរួមគ្នារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងគិតចាប់តាំងពី បានបង្កើតឡើងនៅឆ្នាំ១៩៣០។

សម្រាប់ព្រឹតិ្តការណ៍ បាល់ទាត់ពិភពលោក២០២៦គ្រោងធ្វើឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែលគ្រោងនឹងបង្កើនក្រុមចាប់ពី ៣២ក្រុម ឡើងទៅដល់ ៤៨ក្រុមមកពី ៦តំបន់ផ្សេងគ្នា៕

RELATED ARTICLES