Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី រក្សាគោលជំហរមិនយកដីដូរសន្តិភាព ខណៈEU ត្រៀមបង្កកលុយរុស្ស៊ី​១១ពាន់លាន​ដុល្លារ​សម្រាប់ខួបឈ្លានពាន១ឆ្នាំ

ហ្សេឡិនស្គី រក្សាគោលជំហរមិនយកដីដូរសន្តិភាព ខណៈEU ត្រៀមបង្កកលុយរុស្ស៊ី​១១ពាន់លាន​ដុល្លារ​សម្រាប់ខួបឈ្លានពាន១ឆ្នាំ

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីប៊ីស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈឆ្នាំ២០២៣ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីនៅតែរក្សាគោលជំហរដដែលដោយនិយាយថាលោកនឹងមិនយកដីដូយកសន្តិភាពជាមួយរុស្ស៊ីនោះទេមានន័យថាលោកនឹងមិនចូលតុចរចាសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ីប្រសិនបើទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីលេបត្របាក់មិនខ្ជាក់អោយមកវិញ។

នៅក្នុងបទសម្ភាសន៍របស់ប៊ីប៊ីស៊ីដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ី លោក​បាន​ព្រមានថា ការទទួលយកការបាត់បង់ទឹកដីពេលនេះនឹងមាន​ន័យថារុស្ស៊ីអាចបន្តត្រឡប់មកវិញ​ខណៈដែល​អាវុធរបស់លោកខាងលិចនឹងនាំមកនូវសន្តិភាពកាន់តែជិតមកដល់។

លោកហ្សេឡិនស្គីក៏បាននិយាយផងដែរថាការវាយលុកនៅនិទាឃរដូវដែលបានព្យាករណ៍បានចាប់ផ្តើមរួចហើយ។ការវាយប្រហាររបស់រុស្ស៊ីកំពុងកើតឡើងរួចហើយពីទិសដៅជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ លោកជឿថា កងកម្លាំងរបស់អ៊ុយក្រែនអាចបន្តទប់ទល់នឹងការ​ឈានទៅមុខរបស់​រុស្ស៊ីរហូតដល់ពួកគេអាចចាប់ផ្តើមការវាយលុកឆ្ពោះទៅមុខហើយលោកបានអំពាវនាវម្តងទៀតឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតពីលោកខាងលិច។លោក បាននិយាយថា ជាការពិតណាស់ អាវុធទំនើបបង្កើនល្បឿន​សន្តិ​ភាព។ អាវុធគឺជាភាសាតែមួយគត់ដែលរុស្ស៊ីយល់។

លោកបានជួបមេដឹកនាំចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនក្នុងគោលបំ​ណងជំរុញការគាំ​ទ្រអន្តរ​ជាតិនិងដើម្បីស្នើសុំអាវុធទំនើបដើម្បីការពារប្រទេសរបស់គាត់។ជាមួយគ្នានេះដែរប្រធានាធិបតី​អ៊ុយ​ក្រែនបានស្នើសុំយន្តហោះចម្បាំងទំនើបៗ ពីលោកខាងលិច។នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Rishi Sunak បាននិយាយថាប្រទេសរបស់លោកមិនបដិសេធទេក្នុងការផ្តល់យន្តហោះតែមិនមែនពេលនេះ។ គ្មានអ្វីនៅក្រៅតុនោះទេ។

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី១១ពាន់លានដុល្លារសម្រាប់ខួបសង្គ្រាម១ឆ្នាំ

បណ្តាប្រទេសនៃសហភាពអឺរ៉ុបកំពុងស្ថិតនៅលើផ្លូវល្អមួយដើម្បីអនុម័តទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងម៉ូស្គូឲ្យបានទាន់ ពេលសម្រាប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមអ្នកការ​ទូតនៅទីក្រុង​ប្រ៊ុចសែល។

ពួកគេបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយសារតែលក្ខណៈសម្ងាត់នៃកិច្ចពិភាក្សាក្នុងចំណោមតំណាងនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧អំពីការដាក់ទណ្ឌកម្មថ្មីដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃ ១១,៨ពាន់លានដុល្លារនៅក្នុងលំហូរពាណិជ្ជកម្ម។

អ្នកការទូតសហភាពអឺរ៉ុបម្នាក់ដែលដឹងពីការពិភាក្សាបាននិយាយថាកញ្ចប់ទណ្ឌកម្មនេះគួរតែត្រូវបញ្ចប់ឱ្យបានល្អក្នុងពេលវេលាសម្រាប់ថ្ងៃទី២៤ខែកុម្ភៈ។ វាស្ថិតនៅលើផ្លូវល្អ មិនមានចំណុចជាប់គាំងសំខាន់ៗទេ ។

មកទល់ពេលនេះសភាពអឺរ៉ុបបានបង្កកលុយ៣៣,៨ពាន់លានដុល្លារនៃទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីនៅលើទឹកដីរុស្ស៊ីនិង៣០០ពាន់លានដុល្លារដែលបង្កកនៅខាងក្រៅប្រទេសរុស្ស៊ី៕

RELATED ARTICLES