Saturday, September 21, 2024
Homeតារាខ្មែររ៉ូស បង្ហាញមុខសង្សារ ៤ឆ្នាំ ១០ម៉ឺនដុល្លារ ក្រោយផ្ទុះ សង្គ្រាមសម្តី ជាមួយប្រពន្ធគេ

រ៉ូស បង្ហាញមុខសង្សារ ៤ឆ្នាំ ១០ម៉ឺនដុល្លារ ក្រោយផ្ទុះ សង្គ្រាមសម្តី ជាមួយប្រពន្ធគេ

ភ្នំពេញ ៖ តារាសម្តែងរូបស្រស់សិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ស្របពេលកំពុងផ្អើលរឿង ត្រូវបានស្ត្រីម្នាក់ ទម្លាយរឿងចោទប្រកាន់ថា ឆាតទាក់ទងប្តីគេ បបួលទៅផឹកស៊ីនៅខុនដូ រហូតផ្ទុះសង្គ្រាមសម្តី ផ្លោងដាក់គ្នា ទៅវិញទៅមកនោះ ស្រាប់តែស្រីស្អាតរូបនេះ បានបង្ហាញមុខសង្សារចាស់ម្នាក់ ដែលធ្លាប់បានសាងស្នេហ៍ ជាមួយគ្នា ៤ឆ្នាំកន្លងទៅ តែពេលនេះបុរសនោះ បានចាកចេញទៅក្រៅប្រទេស ចោលនាងបាត់ទៅហើយ ដោយនាងបានបន្ទោសខ្លួនឯងថា ល្ងង់ណាស់ បានជួបមនុស្សល្អហើយ មិនចេះថែរក្សាពេលគេទៅបាត់ទើប ស្តាយក្រោយ ដឹងថាគេល្អបំផុត ដោយ ៤ឆ្នាំកន្លងទៅ បុរសជាសង្សារ បានចំណាយមកលើនាង អស់ដល់ទៅ ១០ម៉ឺនដុល្លារ។

 កញ្ញា រ៉ូស បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយបុរសជាអតីតសង្សារ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយសំណេរថា «នឹកគាត់ណាស់ ទៅ Indonesia ចោលខ្ញុំបាត់។ ស្រលាញ់គ្នា ៤ឆ្នាំហើយ តាំងពីមុខខ្ញុំអត់ទាន់កែមុខ ម្នាក់នេះហើយដែលស្រលាញ់ខ្ញុំពិត ស្រលាញ់ខ្ញុំជាខ្ញុំ តែឥឡូវគេទៅចោលខ្ញុំបាត់ហើយ។ ផ្តល់អ្វីគ្រប់យ៉ាងឲ្យខ្ញុំ ហេតុអ្វីខ្ញុំល្ងង់ម៉្លេះ មានមនុស្សល្អក្នុងដៃ មិនចេះ ថែរក្សា? អូនសុំទោសពេលនេះទើបអូនដឹងថា បងជាមនុស្សដែលល្អបំផុតសម្រាបប់អូន Alex salim គ្មានអ្នក ណាល្អជាងបងទេ បងជាមនុស្សដ៏ល្អបំផុតសម្រាប់អូន។ ៤ឆ្នាំនេះ បងចំណាយអស់ ១០ម៉ឺនដុល្លារ ដើម្បីអូន ហេតុអីអូនមិនចេះថែរក្សាបង? អូនសុំទោស»។

គួរបញ្ជាក់ថា ការទម្លាយរឿងស្នេហាជាមួយអតីតសង្សារខាងលើនេះ កញ្ញារ៉ូស បានធ្វើឡើងស្រប ពេលកំពុង ផ្អើលរឿងនាងត្រូវបានស្ត្រីម្នាក់ ទម្លាយរឿងចោទប្រកាន់ថា នាងបានឆាតទាក់ទងប្តីគេ បបួលទៅផឹកស៊ីនៅខុនដូ រហូតផ្ទុះសង្គ្រាមសម្តី ផ្លោងដាក់គ្នាទៅវិញទៅមករវាងនាង និងស្ត្រីជាប្រពន្ធគេម្នាក់នោះ ដោយរ៉ូស បានច្រាន ចោលការចោទប្រកាន់នោះ ព្រមទាំងបានព្រមានស្ត្រីម្នាក់នោះថា បើមិនសុំទោសនាងជាសាធារណះទេ នាងនឹង ប្តឹងទៀតផង។

ស្ត្រីម្នាក់ ប្រើគណនីហ្វេសប៊ុក ឈ្មោះ «Soo NiiTaa» បានទម្លាយសារឆាតតាមបណ្តាញសង្គម តេឡេក្រាម (Telegram) ដែលមានការឆ្លើយឆ្លងគ្នារវាង រ៉ូស និងប្តីនាងដោយរ៉ូស បានបបួលប្តីនាងទៅផឹក នៅខុនដូ ថែម ទាំងប្រាប់ថា ឆាតហើយ លុបវិញផង ប្រយ័ត្នប្រពន្ធឃើញទៀតផង។

ស្ត្រីរូបស្រស់ វ័យក្មេងដែលអះអាងថា រ៉ូស ឆាតហៅប្តីនាងទៅផឹកនោះ បានបញ្ជាក់ថា ការដែលនាងដឹងរឿងនេះ ដោយសារគណនីតេឡេក្រាម របស់ប្តីនាង ដែលរ៉ូស ឆាតហៅទៅផឹកនោះ គឺនាងជាអ្នកលេង ហើយសារឆ្លើយ ឆ្លងនោះ គឺនាងជាអ្នកសរសេរ។

ទោះបីជាយ៉ាងណា កញ្ញា រ៉ូស បានបដិសេធថា នាងមិនបានឆាតហៅប្តីអ្នកណាមកផឹកទេ ដោយនាងបញ្ជាក់ថា គណនីតេឡេក្រាមរបស់នាង ត្រូវគេហេក ហើយជួនកាលពេលនាងផឹកស្រវឹង ទុកទូរស័ព្ទចោល មានគេលួច យកទៅប្រើ។ រ៉ូស បញ្ជាក់ទៀតថា បើនាងចេះទាក់ទងប្តីគេ នាងមិនយកប្រុសធុនអន់ៗទេ គឺនាងនឹងយកប្រុស អ្នកមានស្តុកស្តម្ភហើយ។ ជាមួយនេះ រ៉ូស បានព្រមានស្ត្រីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Soo NiiTaa» នោះថា បើមិនសូមទោសនាងជាសាធាណៈទេ នាងនឹងដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចជំនាញ និងតុលាការទៀត ផង។

កញ្ញា រ៉ូស បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «Telegram ខ្ញុំមាន គេហេក បើមានអ្នកណាបង្ខូចឈ្មោះខ្ញុំ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចង់តោងគេល្បីដោយវិធីថោកទាប បំផ្លាញកិត្តិយសអ្នកដទៃ ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ និងបំផ្លាញកិត្តិយស»។

កញ្ញា រ៉ូស សរសេរបន្ថែមថា «បើសិនជាម្នាក់ឈ្មោះ Soo NiiTaa មិនសូមទោសជាសាធាណៈ ខ្ញុំនឹងដាក់ពាក្យ បណ្តឹងទៅខាងបទល្មើសប្រឆាំងបច្ចេកវិទ្យា និងតុលាការ។ ខ្ញុំទុកពេលឲ្យនាងឯង ដល់ម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ តើនាងឯងមានភ័ស្តុតាងមួយណាដែលថាជា Telegram ខ្ញុំពិត?»។

កញ្ញា រ៉ូស សរសេរបន្ថែមទៀតថា «ហ្វេនហ្វេនចែ rose ទាំងអស់ មនុស្សខូចវាមានចេតនាចង់បំផ្លាញកិត្តិយសចែ rose វារៀបគម្រោងធ្វើស៊ី ដើម្បីតោងល្បី បើមនុស្សល្អ គេមិនធ្វើគំនិតថោកទាបអ៊ីចឹងទេ ចែ rose នឹងឡាយបក ស្រាយគ្រប់យ៉ាង ពីសាច់រឿងទាំងអស់។ ស្លូតអស់ត្រឹមចែ rose ហើយ កន្លងមកអ្នកទាំងអស់គ្នាដឹងហើយថាគេ ចាំតែជាន់និងធ្វើបាបចែrose រហូត តេឡេក្រាមខ្ញុំ មានគេហេកពិតមែន ខ្ញុំនឹងបកស្រាយគ្រប់យ៉ាង ម្តងនេះខ្ញុំមិន លើកលែងឲ្យទៀតទេ ចំពោះអ្នកដែលបំផ្លាញកិត្តយសខ្ញុំ។ ចាំទទួលខុសត្រូវចំពោះមុខច្បាប់ ខ្ញុំនឹងប្តឹងពីបទបរិ ហារកេរ្តិ៍ និងបំផ្លាញកិត្តិយស។ តាមធម្មតា ទះដៃម្ខាង វាមិនឮទេ មានតែមនុស្សអត់ខួរ ខួរក្បាលសំរាមទើបគេ ជឿរឿងបែបនេះ។ គេមានចេតនាចង់បំផ្លាញកិត្តិយសខ្ញុំ និងធ្វើស៊ីខ្ញុំ»។

កញ្ញា រ៉ូស សរសេរបន្ថែមទៀតថា «លើលោកនេះមានមនុស្សថោកទាបដូចម្នាក់ស្រីហ្នឹងប៉ុន្មាននាក់? ចង់ល្បី ដោយប្រើវិធីថោកទាប ដើរបំផ្លាញកិត្តិយសអ្នកដទៃ ទាំងដែលខ្ញុំមិនដែលស្គាល់ពីមុនមកសោះ។ នាងមានចេត នាចង់បំផ្លាញកិត្តិយសខ្ញុំឲ្យច្បាស់ក្រឡែត ដើម្បីចង់តោងខ្ញុំល្បី។ ប្រទេសមានច្បាប់ ថោកណាស់ បើចង់ល្បី សូមល្បីឲ្យមានតម្លៃ កុំដើរបំផ្លាញកិត្តយសគេអ៊ីចឹង ថោកណាស់»។

បន្ទាប់ពីបានឃើញសំណេរបដិសេធ និងការព្រមានរបស់កញ្ញា រ៉ូស ខាងលើនេះ ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក «Soo NiiTaa» នោះ បានឆ្លើយតបដោយបញ្ជាក់ថា គណនីតេឡេក្រារបស់ប្តីនាង ដែលរ៉ូស ឆាតមកនោះ គឺនាង ជាអ្នកលេង និងឆ្លើយឆ្លងទៅរ៉ូស។ ដូច្នេះនាងអះអាងថា រ៉ូស ពិតជាចង់ជួបប្ដីនាងមែន ដោយនាងបានហៅកញ្ញា រ៉ូស ថា «មីអស់សាច់» ព្រមទាំងព្រមានបង្ហាញភ័ស្តុតាងបន្ថែមទៀតផង ដោយមិនខ្លាចការព្រមានប្តឹងរបស់កញ្ញា រ៉ូសឡើយ។

នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កញ្ញា រ៉ូស បានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុ របស់នាងដដែលថា «គេ មិនឆ្ងាញ់ប្ដីអ្នកឯងទេ តែប្ដីអ្នកឯងទេ ចង់មករកម្ហូបថ្មី ល្មមរៀនមើលកំហុសប្ដីអ្នកឯងផង កុំបន្ទោសតែខាងស្រី ដែលយកប្ដីអ្នកឯងពេក ជូនកាលមកពីស្បូនប្រពន្ធដើមមិនល្អ ទើបប្ដីអ្នកឯងមិនចង់ចុយ (ប្ដីយល់ពីសុខភាព ប្រពន្ធ)។

បញ្ជាក់ ៖ ខ្ញុំ Copy caption ពីគេទេ ខ្ញុំធីមប្រពន្ធចុង។ ពាក្យចាស់ពោលថា «តម្ពក់មិនទៅ ព្នៅមិនមក»។

ជូនពរខ្លួនឯងឲ្យមានការងារថតប្រម៉ូតឲ្យបានច្រើន លុយចូលច្រើនៗ សិល្ប:នៃការសំដែងសូមអរគុណ សូមជម្រាបលា»។

ជុំវិញសង្គ្រាមសម្តីផ្លោងតាមហ្វេសប៊ុក រវាងស្រីស្អាតទាំងពីរខាងលើ «នគរធំ» មិនអាចទាក់ទងសុំយោបល់និង ការបញ្ជាក់បន្ថែមពីភាគីទាំង២ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺ បន្ថែមពីគ្រប់ភាគីទាំងអស់ ៕ ខៀវទុំ

RELATED ARTICLES