ឈ្វេងយល់ពីគុណប្រយោជន៍នៃស្តង់ដារ ISO
ច្បាប់ជំនួញអន្តរជាតិ៖ ស្តង់ដារ ISO បាននិង កំពុងកើន ឡើងនូវ ប្រជាប្រិយភាព យ៉ាងខ្លាំង ក្លាចាប់តាំង ពីការបង្ហាញ វត្តមានបទដ្ឋាន នេះក្នុង ឆ្នាំ១៩៤៧ ជាអង្គការ អន្តរជាតិ សម្រាប់ ការយក តាមគំរូតែ មួយ(ISO)។
បណ្តាក្រុមហ៊ុន ទាំងឡាយជុំវិញពិភព លោកប្រើប្រាស់ វិញ្ញាបនបត្រ ISO នៅក្នុង ការសម្រេច នូវគុណ សម្បត្តិនៃការ ប្រកួតប្រជែងមួយ ប្រកបដោយ ប្រសិទ្ធភាព ទីផ្សារ លទ្ធភាព ចំណេញនិង ទំនាក់ទំនង ពាណិជ្ជកម្មអន្តរជាតិ។
ការរក្សា ក្រុមហ៊ុន របស់អ្នកនូវភាព ទាន់សម័យ ស្របតាមបទដ្ឋាន អន្តរជាតិអាចផ្តល់ ឲ្យពាណិជ្ជកម្មរបស់ អ្នកនៅជ្រុងមួយដែលជា សេចក្តីត្រូវការ ក្នុង ការទទួល បានជោគ ជ័យលើទីផ្សារ ពិភពលោក។
ក/សារសំខាន់
ស្តង់ដារ ISO បាននាំមកនូវ គុណប្រយោជន៍ ច្រើននៅក្នុង ភាពអាចជួយ ទ្រទ្រង់រួចនៃ សេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ជាងអ្វីដែល ធ្លាប់មាន ពីមុន។ កំណើននៃបរិមាណ ក្រុមហ៊ុនផលិត និងអតិថិជន ក្នុងផ្នែកពាណិជ្ជកម្មនឹង មិនប្រកប ជំនួញជាមួយ និងអ្នកផ្គត់ផ្គង់ ណាមួយ ដែល មិនមាន វិញ្ញាបនបត្រ ISO នោះឡើយ។ យោងតាម គេហទំព័រ indianindustry.com វិញ្ញាបន បត្រ ISO បច្ចុប្បន្នគឺជាអ្វីដែល តម្រូវឲ្យមាន នៅប្រកបដោយ ប្រសិទ្ធភាពនៃ ការធ្វើជំនួញ នៅតំបន់ អឺរ៉ុបបើទោះជាវា មិនមែនជា បទបញ្ញត្តិស្រប ច្បាប់ ក្តី។
ខ/ប្រសិទ្ធភាព
នីតិវិធីនៃ ការឈានទៅ ដល់ការសម្រេច បាននូវវិញ្ញាបនបត្រ ISO បង្ខំឲ្យអ្នក ធ្វើការវិភាគ ដំណើរការ ផ្ទៃក្នុងរបស់ ក្រុមហ៊ុនអ្នកតាម កម្មវត្ថុផ្សេងៗ ហើយ ក៏អាច ជាលទ្ធនៅ ក្នុងការ ប្រតិបត្តិឲ្យ កាន់តែមាន ប្រសិទ្ធភាពនិង ដំណើរការ ផលិតកម្មប្រកបដោយ ប្រសិទ្ធភាពក្នុងការចំណាយ ថ្លៃដើម។ដំណើរការ នៃសង្វាក់ ផលិតកម្មស្រប តាមវិញ្ញាបនបត្រ ISO កាត់ បន្ថយនូវ ភាពខ្ជៈខ្ជាយ ចំនួនលើស និងការ ប្រថុយ ប្រថានផ្នែក សុវត្ថិភាពខណៈ ដែលវាជា ការធានា បានថា ពាណិជ្ជកម្មរបស់ អ្នកគឺមិនប៉ះ ពាល់ដល់បរិស្ថាន។ ម្យ៉ាងទៀត ការពិតទាំងនេះ មិនត្រឹមតែកាត់ បន្ថយការប្រតិបត្តិនូវ ខ្ទង់ចំណាយ ដោយផ្ទាល់ ប៉ុណ្ណោះទេវាថែមទាំង ការពារ នូវសកម្មភា ពផ្លូវ ច្បាប់ ទាំង ឡាយដែល ជាការបង្ខូច ដល់ផ្នែក ហិរញ្ញវត្ថុធៀប នឹងក្រុម ហ៊ុនរបស់អ្នក។
គ/ជំនួញអន្តរជាតិ
ភាពគួរឲ្យ ទុកចិត្តបាន និងការជឿ ជាក់នៅក្នុង ទំនាក់ទំនង ពាណិជ្ជកម្មអន្តរជាតិគឺ ជាក្តីបារម្ភដែល ពុំធ្លាប់ មានមួយ រហូតមកដល់ បច្ចុប្បន្ន។ ជាមួយនិង គម្លាតយ៉ាង ច្រើនរវាងក្រុម ហ៊ុនចំពោះ ការប្រឈមមុខ នៃពិភពលោក វាគឺជាការ លំបាកនៅ ក្នុងការ ស្វែងរកភាពជាក់ លាក់ ថាតើ អ្នកផ្គត់ផ្គង់ របស់អ្នកកំពុង ប្រតិបត្តិតាមលក្ខ ខណ្ឌសុវត្ថិភាព និងការឆ្លើយ តបនិងការ អនុវត្ត ពាណិជ្ជកម្មឬមួយយ៉ាងណា។វិញ្ញាបនបត្រ ISO គឺជា មធ្យោ បាយមួយ ដើម្បីធានា ដល់ដៃគូ ពាណិជ្ជកម្មអន្តរជាតិ របស់អ្នកថា ក្រុមហ៊ុន អ្នកប្រកាន់ខ្ជាប់នូវ ស្តង់ដារ អន្តរជាតិ។
ឃ/ទីផ្សារ
វិញ្ញាបនបត្រ ISO អាចធ្វើឲ្យ ប្រសើរឡើងនូវ រូបភាពនិង កេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុន ក្នុងឧស្សាហកម្ម របស់អ្នក ហើយ ថែមទាំងអាចផ្តល់នូវ ឱកាសទីផ្សារ ពេញថាម ពលជាច្រើន លើសលុប ទៀតផង។ការប្រកាន់ ខ្ជាប់នូវ ស្តង់ដារ ISO នឹងផ្តល់ឲ្យ អ្នកនូវសិទ្ធិនៅក្នុង ការធ្វើទីផ្សារជំនួញ រ បស់អ្នកដែលមិន ប៉ះពាល់ដល់ បរិស្ថានដែលជា ការបង្កើននូវ ប្រជាប្រិយ ភាពដ ល់អតិថិជន។
ង/ប្រាក់ចំណេញ
គ្រប់គុណសម្បត្តិ នៃការ សម្រេចបាន នូវវិញ្ញបនបត្រ ISO បាននាំ មកនូវកម្រិត ខ្ពស់បំផុត ដល់ចំណុច ទាបរបស់អ្នក។ប្រាក់ចំណេញ អាចត្រូវបា នបង្កើន តាមរយៈ ប្រសិទ្ធភាពនិង សុវត្ថិភាពផ្លូវ ច្បាប់នៃ ដំណើរការ ពាណិជ្ជកម្ម។អតិថិជនអន្តរជាតិថ្មីអាចត្រូវបាន បង្កើនបន្ថែមដល់ អតិថិជន របស់អ្នកដោយសារ តែការធ្វើ ឲ្យប្រសើរ ឡើងនូវ រូបភាពដែល វិញ្ញបនបត្រ នោះផ្តល់ឲ្យ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា