ភ្នំពេញ៖សពតារាកំប្លែងល្បីឈ្មោះលោកឃុន ចាន់ក្ដឹប ហៅនាយក្ដឹប នឹងបូជានៅវត្តពោធិព្រឹក្ស ក្នុងខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កុម្ភៈ បន្ទាប់ពីនាយក្ដឹប បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩ និង៤៥នារីយប់ ហើយសពបានតម្កល់នៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ អស់រយៈពេល២ថ្ងៃ។

អ្នកស្រីចឹក ស្រីភា ជាកូនស្រីទី២របស់តារាកំប្លែងនាយក្ដឹប បានប្រាប់អ្នកសារព័តមានថាការសម្រេចបូជាសពឪពុកនៅវត្ត ព្រោះតែក្រុមគ្រួសារនាងមិនសូវមានលទ្ធភាពទេ ។អ្នកនាងស្រីភា ថាសពឪពុកនាងនឹងត្រូវបូជានៅព្រឹកថ្ងៃទី២០ កុម្ភៈ នេះតែម្ដង។

គូររំលឹកថាលោកឃុន ចាន់ក្ដឹប ហៅនាយក្ដឹប បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ក្រោយលោកធ្លាក់ខ្លួនជំងឺជាច្រើនប្រភេទដូចជារោគបេះដូង សម្ពាធសសៃឈាម និងជំងឺរាំរៃជាច្រើនទៀត៕



