Saturday, September 21, 2024
Homeតារាខ្មែរសពនាយក្ដឹប បូជាព្រឹកនេះ

សពនាយក្ដឹប បូជាព្រឹកនេះ

ភ្នំពេញ៖សពតារាកំប្លែងល្បីឈ្មោះលោកឃុន ចាន់ក្ដឹប ហៅនាយក្ដឹប នឹងបូជានៅវត្ត​ពោធិ​ព្រឹក្ស ក្នុងខ័ណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កុម្ភៈ បន្ទាប់ពីនាយក្ដឹប បាន​ទទួល​មរណភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៣  វេលាម៉ោង៩ និង៤៥នារីយប់ ហើយ​​សពបានតម្កល់នៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិខ្ទរ សង្កាត់ ព្រែក​លៀប ខណ្ឌ​ជ្រោយ​​ចង្វារ អស់រយៈពេល២ថ្ងៃ។

 អ្នកស្រីចឹក ស្រីភា ​ជាកូនស្រីទី២របស់តារាកំប្លែងនាយក្ដឹប បានប្រាប់អ្នកសារព័តមាន​ថាការ​សម្រេចបូជាសព​ឪពុកនៅវត្ត ព្រោះតែក្រុមគ្រួសារនាងមិនសូវមានលទ្ធភាពទេ ។អ្នក​នាង​ស្រីភា ថាសពឪពុកនាង​នឹងត្រូវបូជា​នៅព្រឹកថ្ងៃទី២០ កុម្ភៈ នេះតែម្ដង។

 គូររំលឹកថាលោកឃុន ចាន់ក្ដឹប ហៅនាយក្ដឹប បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ក្រោយលោកធ្លាក់ខ្លួន​ជំងឺ​ជាច្រើន​​ប្រភេទដូចជារោគបេះដូង សម្ពាធសសៃឈាម និងជំងឺរាំរៃ​ជា​ច្រើនទៀត៕

RELATED ARTICLES