រថយន្តនិងការប្រើប្រាស់
វាគឺជាការរំខាន មួយនៅពេល ដែលសំឡេងរោទិ៍ រថយន្តរបស់ អ្នកក្បែរ ខាងបន្លឺសំឡេង រោទិ៍មិនឈប់ ហើយវាក៏ ធ្វើឲ្យ អ្នកជាម្ចាស់ខ្មាស់គេ ខ្លះដែរ នៅពេល រថយន្តខុស បច្ចេកទេស។ ខាងក្រោមនេះគឺជា របៀប លៃលកបិទឬ កែកុន សំឡេងរោទិ៍ មិនឲ្យឭ តទៅទៀត៖
- ពិនិត្យរកមើល កំហុស របស់អ្នកប្រើប្រាស់។ ប្រឹក្សាយោបល់ ជាមួយនិង ម្ចាស់រថយន្តផ្ទាល់ ចំពោះ កន្លែងដែល ចុចបើក ឬបិទសំឡេងរោទិ៍ ប្រកាស អាសន្នរថយន្ត។
- យកសោរថយន្តចាក់ ចូលកន្លែង ដេរបញ្ឆេះ ហើយព្យាយាម ដេររថយន្ត។ នៅលើប្រព័ន្ធផ្សេងៗ ក្នុងប្លុកនេះ នឹងបិទនូវសំឡេង រោទិ៍នោះ ជាមិនខាន។
- ស្វែងរក ហ៊្វុយហ្ស៊ីប របស់ឧបករណ៍ បន្លឺសំឡេង រោទិ៍នោះ ។ វាអាចស្ថិតនៅ ក្នុងប្រអប់ ហ៊្វុយហ្ស៊ីប ជាទូទៅ មានទី តាំងនៅក្រោមចង្កូត ផ្នែកខាងឆ្វេង។ រថយន្តជាច្រើន ក៏មាន ប្រអប់ ហ៊្វុយ ហ្ស៊ីបផ្សេង គ្នាពេលខ្លះមានបីឬ លើសពីនេះក៏ មានដែរដែលស្ថិតក្នុងប្លុក ម៉ាស៊ីនរថយន្ត។ ប្រសិនវា ជាឧបករណ៍ ជជុះ អ្នកនឹង ស្វែងរកហ៊្វុយហ្ស៊ីប ដែលស្ថិត នៅក្រោម គម្របម៉ាស៊ីន(កាបូមុខ) ជាទូទៅគឺវានៅ លើខ្សែ ដែល តភ្ជាប់ ទៅនឹង ប៉ូលវិជ្ជមាន នៃ សសរ គោល របស់ អាគុយ ដែលសម្រាប់ ភ្ជាប់ចរន្ត។
- រកមើលទីតាំង ហ៊្វុយហ្ស៊ីប ដែលមាន បិទស្លាកសញ្ញា សំឡេងរោទិ៍។ អ្នកគួរតែស្វែង រកដ្យាក្រាម ហ៊្វុយហ្ស៊ីប នៅលើគម្របប្រអប់ ហ៊្វុយហ្ស៊ីប។ ចំណែកឧបករណ៍ ផ្តល់សំឡេងរោទិ៍ មួយទឹកឬជជុះ ពីរោងចក្រ នឹងមិនមាន ស្លាកសញ្ញា នេះឡើយ។ តែកុំបារម្ភការ ដោះហ៊្វុយហ្ស៊ីបចេញខុស នឹងមិន បណ្តាលឲ្យខូ ចនោះឡើយ។ ប្រសិនជា អ្នកវា ចេញហើយសំឡេងរោទិ៍ នៅតែមិន ព្រមបាត់ ឭទៀត ស៊ក ហ៊្វុយហ្ស៊ីប នោះចូល កន្លែងដើម វិញហើយ ព្យាយាម ដោះហ៊្វុយហ្ស៊ីប ផ្សេងទៀត។
- ទាញហ៊្វុយហ្ស៊ីប នោះចេញ ដោយប្រើ ប្រដាប់ទាញ ឲ្យបាន ត្រឹមត្រូវ តែមាន ពេលខ្លះអ្នក អាចដោះចេញ ដោយប្រើម្រាម ដៃក៏បានដែរ។
- ផ្អែកតាមប៉ុន្មាន ដំណាក់កកាល មុននេះ ផ្តាច់ចរន្តដែល តភ្ជាប់នៅសសរ គោលនៃប៉ូល អវិជ្ជមានរបស់ អាគុយរថយន្តនោះ វានឹងបញ្ឈប់ នូវសំឡេង រោទិ៍រំខានជា មិនខាន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា