ឈ្វេងយល់ពីបញ្ហារបស់រថយន្ត
ក/ បញ្ហា
អ្នកកំពុងកាន់ចង្កូតរថយន្តរបស់អ្នកហើយចាប់ផ្តើមកត់សម្គាល់ពីក្លិនផ្សែងដែលបញ្ចេញមកពី ប្រព័ន្ធម៉ាស៊ីន។ ខណៈពេលក្លិនកាន់តែឈួលឡើងអ្នកនឹងសង្កេតឃើញផ្សែងចេញពីខាងមុខនិងខាងក្រោយរថយន្ត។ នេះអាចជាបទពិសោធន៍ដែលគួរឲ្យភ្ញាក់ផ្អើលហើយកំហុសឆ្គងជានិច្ចកាលគឺកើតចេញពីប្រព័ន្ធហ្វ្រាំងរបស់រថយន្ត។ ដំណើរហុយផ្សែងពីការជាន់ហ្វ្រាំងគឺពុំមែនជាករណីធម្មតាឬប្រក្រតីភាពដែលកើតឡើងនោះឡើយចំពោះហេតុផលទូទៅមួយចំនួន។ ប្រសិនជាហ្វ្រាំងរថយន្តចាប់ផ្តើមហុយផ្សែង ចូរថ្លឹងថ្លែងពីមូលហេតុមួយចំនួនដែលអាចកើតមាន។
ខ/ មូលហេតុទូទៅ
មូលហេតុសាមញ្ញបំផុតចំពោះការចេញផ្សែងពីការជាន់ហ្វ្រាំងគឺមកពីការខ្ទាស់ឬជាប់គាំងកាលីប័រ(ហ្វ្រាំង)។ ប្រសិនជាប្រព័ន្ធហ្វ្រាំងរបស់រថយន្តអ្នកប្រើប្រាស់កាលីប័រជាប្រភេទកំសួលកាលីប័រទាំងនោះត្រូវបានផលិតឡើងដើម្បីរំអិលជុំវិញនោះក្នុងដំណើរយ៉ាងត្រឹមត្រូវ។មានពេលខ្លះកាលីប័រហ្រ្វាំងប្រែជាស្អិតជាប់គាំងក្នុងទីតាំងហ្វ្រាំង។ កត្តានេះបានធ្វើឲ្យកើតមាននូវកម្លាំងកកិតហួសប្រមាណស្របពេលដែលអ្នកបើករថយន្ត ឬបង្កើតឲ្យមានផ្សែងនិងក្លិនកខ្វក់មកជាមួយទៀតផង។ ការជាប់គាំងកាលីប័រជាទូទៅបណ្តាលឲ្យកកើតនូវធូលីនិងច្រែះស៊ីដែលបានបង្អាក់ដល់ការបំលាស់ទីរបស់កាលីប័រ។ ស៊ីឡាំងយាន់កង់របស់រថយន្តក៏អាចប្រែជាគាំងដោយសារតែធូលីឬច្រែះស៊ីផងដែរ។ ម្យ៉ាងទៀតដំណើរនៃការរាំងខ្ទប់ឬជាប់គាំងនេះបណ្តាលឲ្យសាច់កៅស៊ូនៃហ្វ្រាំងបន្តគាបលើថាសហ្វ្រាំង បើទុកជាការពន្លែងហ្វ្រាំងដែលកំពុងជាន់នោះក្តី។ បន្ទាប់មកហ្វ្រាំងនឹងហុយផ្សែងហើយបញ្ចេញនូវក្លិនអាក្រក់ថែមទៀតផង។
គ/ ដំណោះស្រាយ
ការបញ្ជាក់ពីអ្នកបច្ចេកទេសរថយន្តអាចជួសជុលនូវការគាំងកាលីប័រឬស៊ីឡាំងកង់រថយន្ត។ការជាន់ហ្វ្រាំងនឹងមិនចេញផ្សែងយូរអង្វែងនោះឡើយហើយអ្នកនឹងអាចបើករថយន្តរបស់អ្នកតាមធម្មតា។ អ្នកមិនគួរប្រឹងជួសជុលការជាប់គាំងស៊ីឡាំងកង់រថយន្តឬកាលីប័រ លុះត្រាតែអ្នកទទួលបានការណែនាំឬបញ្ជាក់ពីជាងជំនាញ ព្រោះថាបើជាអ្នកអនុវត្តដោយធ្វេសប្រហែសឬខុសបច្ចេកទេសវាងាយស្រួលក្នុងការធ្វើឲ្យខូចខាតកាន់តែខ្លាំងឡើងលើប្រព័ន្ធហ្វ្រាំងរថយន្ត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា