Saturday, September 21, 2024
Homeព័ត៌មានសិល្បៈតារាប្រុសស្រី លេចមុខចូលរួមកម្មវិធីជប់លៀង ប៉ុស្ដិ៍លេខ៥

តារាប្រុសស្រី លេចមុខចូលរួមកម្មវិធីជប់លៀង ប៉ុស្ដិ៍លេខ៥

ភ្នំពេញ៖ដូចឆ្នាំមុនៗដែរសម្រាប់ឆ្នាំ២០២៣ នេះស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បាន​ធ្វើពិធីជប់លៀងប្រចាំ​ឆ្នាំ​ដល់​បុគ្គលិករបស់ខ្លួន(Staff Party)នៅសណ្ឋា​គារសូហ្វី​តែល​ភ្នំពេញកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៣ ក្រោម​អធិប​តីភាពនាយឧត្តមសេនីយ៍នាង ផាត លេខាធិការ ប្រចាំការ ក្រសួងការពារជាតិ លោកSupachai Verapuchong អគ្គនា​យក​ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍នេះ ព្រមទាំងតារាប្រុសស្រី​ល្បីៗ​​​​ជាច្រើនដួងទៀត រួមនិងអ្នកសារព័តមានសរុបភ្ញៀវចូលរួមទាំងអស់ជាង៣០០នាក់។

លោកSupachai Verapuchong អគ្គនាយកទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ បានផ្ដល់អនុសាសន៍ល្អៗ​ដល់បុគ្គលិក​របស់​លោកនិង​បង្ហាញ​ការស្វាគមន៍​ដោយ​រីករាយចំពោះភ្ញៀវទាំងអស់ដែលបានចូលរួមហើយ​លោកបង្ហាញកាយ​វិការ​យ៉ាងសា​មញ្ញ​រាប់អានដល់អ្នកសាព័តមានទូទៅនិងកូនចៅរបស់លោកគ្រប់ផ្នែកទាំងអស់។

  លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងរបស់ទូរ​ទស្សន៍​ប៉ុស្ដិ៍លេខ​៥បានឲ្យដឹង​ថាប៉ុស្ដិ៍លេខ​បានធ្វើពិធីជប់លៀងដល់បុគ្គលិករបស់ខ្លួនជារៀងរាល់ឆ្នាំតែការធ្វើនៅសណ្ឋាគាសូហ្វីតែលជាលើកទី២ហើយគឺនៅឆ្នាំ២០២៣នេះនិងឆ្នាំមុន(២០២២)។លោកស្រីថាបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ទូរទស្សន៍មួយនេះ​បានចូល​រួមពិធីនេះមានចំនួនជាង២០០ និងភ្ញៀវ​ពី​​ខាងក្រៅដែលត្រូវបានអញ្ជើញជាង១០០នាក់ទៀត សរុបជាង៣០០នាក់។លោកស្រីអះអាងថាគិតត្រឹមឆ្នាំ២០២៣ នេះប៉ុស្ដិ៍លេខ៥បានតំណើរការរយៈពេល២២ឆ្នាំមកហើយ។

 តារាសម្ដែងស្រីស្អាតមុន្នី ម៉ូនីតា និងជេស៊ីកា ដែលបង្ហាញខ្លួនកម្មវិធីជប់លៀងរបស់​ប៉ុស្ដិ៍​លេខ​៥បានបង្ហាញ​អា​រម្មណ៍ស្របគ្នាថាពួកគេរីករាយក្នុងការចូល​រួមកម្មវិធីជប់លៀង​របស់ប៉ុស្ដិ៍​លេខ៥ និងសរសើរថ្នាក់ដឹកនាំរបស់​ប៉ុសិ៍្ដ​លេខ៥ ដែលធ្វើពិធីនេះឡើងដើម្បី​ជាការ​លើក​ទឹក​ចិត្តដល់បុគ្គលិករបស់ខ្លួន ព្រមទាំងការញាំអាហារសាមគ្គី​ជាមួយតារា​សម្ដែង​,ផលិតករ​ និង​អ្នក​សារ​ព័ត​មានជាដើមដែលនេះបង្ហាញ ពីចំណងមិត្តភាព​និងការចាប់ដៃ​គ្នាធ្វើ​ការ​ដើម្បីឲ្យ​ប៉ុស្ដិ៍លេខ៥កាន់តែរីកចម្រើនតទៅមុខទៀត៕

RELATED ARTICLES