អ្នកចាំទី Ederson បាននិយាយមុនការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេប៉ះជាមួយក្លឹបLeipzig នៅថ្ងៃពុធ ថា ពានរង្វាន់ដែលពិបាកយល់គឺជា អ្វីដែលក្លឹបត្រូវការ។
Man City មិនដែលឈ្នះពានរង្វាន់អឺរ៉ុបឡើយ ហើយត្រូវបានក្រុមម្ចាស់ជើងឯក Real Madrid ទម្លាក់ចេញត្រឹម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុននិងចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុម Chelsea ក្នុង ឆ្នាំ២០២១។
នៅពេលសួរអំពីបំណងប្រាថ្នារបស់ Man City ក្នុងការឈ្នះពានរង្វាន់ Champions League លោក Ederson បានប្រាប់គេហទំព័ររបស់ UEFA ថា នោះគឺជាគោលបំណងចម្បងរបស់យើង ដែលជាគោលបំណងសំខាន់ របស់ក្លឹប។ យើងបានព្យាយាម ដើម្បីឈ្នះវាហើយនឹងបន្តព្យាយាម។
ឆ្នាំនេះយើងមានលទ្ធភាពច្រើនក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ និងប្រជែងដណ្តើមពាន។យើងជាក្រុមដែលមាន គុណភាពខ្ពស់ហើយនោះបង្ហាញថាក្លឹបបានអភិវឌ្ឍខ្លាំងប៉ុណ្ណាក្នុងរយៈពេល ៥ឬ ៦ឆ្នាំចុងក្រោយនេះជាមួយនឹង ពានរង្វាន់ Premier League ។ , League Cups, FA Cups, Community Shields៕