Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិម្ចាស់ក្លឹប Liverpool បដិសេធព័ត៌មានលក់ក្លឹប

ម្ចាស់ក្លឹប Liverpool បដិសេធព័ត៌មានលក់ក្លឹប

ម្ចាស់ក្លឹប Liverpool លោក John Henry ជនជាតិអាមេរិក បានបដិសេធព័ត៌មានចរចាមអារ៉ាម​ដែលបានចុះផ្សាយ​ថាលោកមានគម្រោងលក់ក្លឹបទោះបីជាថ្មីៗនេះក្រុមប្រឹក្សាក្លឹបកំពុងស្វែងរកការវិនិយោគថ្មីក៏ដោយ។

ក្រុម Fenway Sports Group (FSG) របស់លោកHenry បាននិយាយកាលពីខែវិច្ឆិកាថាខ្លួននឹងពិចារណាលើ​ម្ចាស់​ភាគហ៊ុនថ្មីប្រសិនបើវាជាផលប្រយោជន៍ល្អបំផុតក្លឹបLiverpool ។

ក្រុមហ៊ុនFSG ដែលបានកាន់កាប់ភាគហ៊ុនក្លឹប ៣៥៨លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១០ បាននិយាយកាលពីបីខែ​មុនថាពួកគេនឹងស្វែងរកជម្រើសនៃការនាំយកអ្នកវិនិយោគប្រសិនបើវាស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់Liverpool ។

លោកHenry ត្រូវបានដកស្រង់សម្តីដោយកាសែត Boston SportsJournal ក្នុងបទសម្ភាសន៍មួយដែលបានចេញ​ផ្សាយកាលពីថ្ងៃអាទិត្យថា ខ្ញុំដឹងថាមានការសន្ទនា ច្រើនអំពី Liverpool ប៉ុន្តែខ្ញុំរក្សាការពិតថាយើងមិន​លក់​ក្លឹប​ទេ។ យើងគ្រាន់តែបង្កើតដំណើរការថ្មីមួយដែលកំពុងដំណើរការជាផ្លូវការប៉ុណ្ណោះ។

លោកបន្តថាតើក្លឹបនេះនឹងនៅអង់គ្លេសជារៀងរហូតទេ? ទេ តើយើងលក់ក្លឹបLiverpool ទេ? ទេ តើយើងកំពុង​និយាយ​ជាមួយអ្នកវិនិយោគអំពី Liverpool  ទេ? បាទ។

ក្រោមការកាន់កាប់របស់លោកក្លឹប Liverpool ត្រូវបានស្ដារឡើងវិញនូវនៅក្នុងលីកកំពូលអង់គ្លេស និងអឺរ៉ុប ដោយ​បានឈ្នះពានរង្វាន់ យូហ្វាឆេមពានលីកឆ្នាំ ២០១៩ និងលើកពាន ប្រឺមីញេលីកជាលើកទីមួយរបស់ក្លឹបក្នុង​រយៈពេល៣០ឆ្នាំក្នុងឆ្នាំ២០២០។ទស្សនាវដ្ដី Forbes បានវាយតម្លៃថា Liverpool មានតម្លៃប្រហែល ៤,៤៥ពាន់​លាន​ដុល្លារអាមេរិក ។

ទោះជាយ៉ាងណាក៏ដោយFSGត្រូវបានអ្នកគាំទ្ររិះគន់ចំពោះការខ្វះខាតការវិនិយោគលើកីឡាករថ្មីក្នុងរដូវកាលនេះ ខណៈដែលទម្រង់លេងរបស់liverpool នារដូវកាលនេះធ្លាក់ជើង ហើយ​កាលពីរាត្រីថ្ងៃទី២១ ឈានចូល២២ កុម្ភៈ ក្រុមរហ័សនាមហង្សក្រហមនេះ​បានរងភាពអាម៉ាស​ដោយ​ចាញ់ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល5 ទល់2 ក្រោម​ស្នាដៃReal Madred នៅជើងទី១ នៃពានរង្វាន់ Champions League វគ្គ១៦ ក្រុមចុងក្រោយ៕

RELATED ARTICLES