Saturday, September 21, 2024
Homeតារាខ្មែរស្រីស្អាតជេស៊ីកា ៖ស្រក់ទឹកនេត្រា តូចចិត្តរឿងអ្នក​វាយ​ប្រហានាងបង្ហាញសាច់ខ្នងស៊ិចស៊ី

ស្រីស្អាតជេស៊ីកា ៖ស្រក់ទឹកនេត្រា តូចចិត្តរឿងអ្នក​វាយ​ប្រហានាងបង្ហាញសាច់ខ្នងស៊ិចស៊ី

ភ្នំពេញ៖តារាសម្ដែងរូបស្រស់នាងជេស៊ីកា (តាន់ សុផា)បានឆ្លើយតបទៅនិង​អ្នករិះគន់​មកលើនាងមួយ​ចំនួន​ថា​ស្រីស្រស់រូបនេះហ៊ានធ្វើគ្រប់បែបយ៉ាងទាំង​អស់ដើម្បីតែលុយ​។ការលើក​ឡើងបែបនេះដោយសារ​តែថ្មីៗ​នេះជេ​ស៊ីកា បានធ្លាយរូបឈុតរោលរាលជាមួយលោកប៉ែន ភ័ក្រសុធារិទ្ធ ហើយ​នាងបង្ហាញសាច់ខ្នងដ៍សខ្ចនៅទទេចំ​ណែក​ផ្ទៃខាងមុខមានបិតបាំងតែរាងកាយបន្ដិច​ប៉ុណ្ណោះ​នាំ​ឲ្យលោកសុធារិទ្ធ ក្ដៅខ្លួន។

 ទាក់ទងរឿងនេះស្រីស្អាតជេស៊ីកា បានវាចាថារ៉ូបវៀលខ្នងគេពាក់ទៅតែងតែ​ឃើញ​ខ្នង​ហើយ ម្យាងប្អូននាង​ថត​ឲ្យខាងក្រោយអីចឹងមើលទៅឃើញ​ដូចវៀលខ្លាំងបន្ដិចតែការ​ពិត​រ៉ូបហ្នឹង​វៀលខ្នងទេ។ចំណែកខាងមុខលេចត្រឹម​ដើមទ្រូងធម្មតាទេ ហើយដល់ពេលយក​ដៃ​ទប់ខាងមុខទៅឃើញខាងខ្នងស៊ិចស៊ីបន្ដិច ហេតុនេះនាងសូម​សំ​ណូ​ម​​ពរ​ដល់បងប្អូន កុំ​ម៉ាក់​ងាយមនុស្សតែសំបកក្រៅ ការស្លៀកពាក់ស៊ិចស៊ី ឬម៉េចក៍ដោយព្រោះនោះជាសិល្បៈទេ ហើយ​​នាងជាសិល្បករមួយរូបមិនអាចធ្វើអ្វី​ដែលដដែលៗ​បាននោះទេ គឺនាងត្រូវតែ​រកអ្វី​ដែល​ថ្មី បើធ្វើដដែលៗ ប្រាកដជាគ្មានអ្នកណាតាមដាននាងទៀត​ឡើយ។

អីចឹងនាងត្រូវតែផ្លាស់​ប្ដូរ​ខ្លួនឯង ដូចជាពីមុននាងធ្លាប់ជាតួBackground រហូតឡើងជាតួឯក គឺអាចផ្លាស់ប្ដូរខ្លួន​ឯង​បាន ហើយនាងលះបង់គ្រប់យ៉ាងដើម្បីសិល្បៈ ហេតុនេះនាងសូមឲ្យអ្នករិះគន់​បើកចិត្តឲ្យទូ​លាយ ព្រោះ​នាង​មិនបានលុបបំបាត់ប្រពៃណីខ្មែរទេ​ហើយក៍មិនអាចផ្លាសប្ដូរឲ្យអ្នក​ណាឈប់​ស្រ​លាញ់​ប្រពៃណីខ្មែរបានដែរគឺ​ស្រ​លាញ់នៅតែស្រលាញ់ហើយ​រូបនាងក៍គោរព​ប្រពៃណី​ខ្មែរ និងស្រលាញ់អាវហូលផាមួងដូចគ្នា។ប៉ុន្ដែពេលតួ​នាង​ត្រូវលេងបែបហ្នឹង អីចឹងត្រូវ​ធ្វើ​ទៅ​តាមតួអង្គនាងដែលអ្នកដឹកនាំតម្រូវ ព្រោះតួនាងស៊ិចស៊ីឆ្មើងឆ្មៃមិនអាចទៅ​ពាក់អាវក​ក្អម​​បានឡើយ។តារាសម្ដែងវ័យក្មេងរូបនេះសង្កត់​ថាសូមឲ្យទស្សនិកជនបើកចិត្តឲ្យ​ទូលាយ​សម្រាប់​សិល្បករខ្មែរពួកគាត់បានលះបង់ច្រើន ដើម្បីផលិតរឿងនីមួយៗឲ្យអ្នកទាំង​អស់គ្នា​បាន​មើល អីចឹងសូមកុំ​ជាន់​ពន្លិច សូមឲ្យទាំងអស់គ្នាលើកស្ទួយសិល្បៈខ្មែរ។

ទាក់ទងរឿងថាជេស៊ីកា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីលុយក្នុងនោះទោះជាឈុត​មិន​ពាក់​អាវក៍នាងហ៊ាន​លេង​ដែរនោះស្រីស្អាតរូបនេះអះ​អាងថាសិល្បៈគឺនាងស្រលាញ់​តាំងពី​ដើម​មក​ម្លេះនិងបានប្រឡូក​វិស័យមួយ​នេះ​១០​ឆ្នាំមកហើយ ហើយនាងមិនដែលមានរឿង​អា​ស្រូវ អត់​ដែមាន​អ្នក​ណាជេនាង តែលើកនេះនាងដេយំ និងឈឺ​ចាប់​ខ្លាំង​បំផុតហើយ​សុខ​ចិត្ត​Cancel ការងារគេទាំងអស់ទៀតផងនាពេលនោះ ព្រោះ​នាងថាមិនដឹងត្រូវប្រឈមមុខ​បែប​ណា​ឡើយ ហើយក៍អត់ដឹងថាត្រូវបក​ស្រាយម៉េច អីចឹងសូមឲ្យអ្នកសារព័តមាន​បានដឹងរឿង​មួយនេះ​ចង់​ជម្រា​​ប​ថាអ្វីដែលនាងធ្វើ គឺជាសិ​ល្បៈ​របស់នាងផ្ទាល់ ។ជេស៊ីកា សង្កត់​ថា​”តើអ្នក​ណាធ្វើការងារមិនត្រូវការ​លុយ​?​​”គេធ្វើអីក៍ត្រូវ​ការលុយដែរ អ្នកដែលនិយាយមិនល្អពីនាង​ក៍​ត្រូវការលុយដូចគ្នា​ដែរ។នាងថា​ជាការងារ​របស់​នាង ហើយសូមគ្រប់គ្នាកុំមើលមនុស្សតែ​សម្បក​ក្រៅ សម្រាប់រូបនាងមើលមកដូចនាង​ឆ្មើង​ឆ្មៃឆ្នាស ស្លៀក​ពាក់​ស៊ិច​ស៊ី តែគ្រប់គ្នាមាន​ស្គាល់ចិត្តនាងឬអត់? ពេលអ្នកទាំងអស់គ្នា​ជេ​មក​លើ​រូប​នាង​បែបនេះ។​នាងថាអ្នក​មិនពេញ​ចិត្ត​នាង​​អាចជេត្រឹមនាងបានតែកុំពាក់​ព័ន្ធដល់គ្រួសារនាងអី…។នាងបន្ថែមថាអ្វីនាងដែល​នាងឈឺចាប់​បំផុតគឺគេ​និយា​យពាក់ព័ន្ធដល់គ្រួសារនាងថាឲ្យប៉ាម៉ាក់នាងដែលដែលពួកគាត់មិនបានដឹងអីសោះចំពោះរឿងនេះ។

          ក្រៅពីបង្ហាញអារម្មណ៍ឈឺចាប់ចំពោះបុគ្គលខ្លះបានជេប្រម៉ាថមកលើនាងពាក់ព័ន្ធរឿងការស្លៀកពាក់ស៊ិចស៊ីចំឲ្យឃើញសាច់ខ្នងទាំងអស់នោះជេស៊ីកា ថាក្នុងនាមនាង​ជាតារា​សម្ដែ​ង​ម្នាក់គឺ​ធ្វើអ្វីទៅតាមអ្នក​ដឹក​នាំរឿង​ចង់​បានហើយលេងឲ្យសាកសមជាមួយ​តួអង្គដែល​គេ​តម្រូវ​ប៉ុណ្ណោះ ខណៈ​ដែល​កន្លងមកនាងក៍ធ្លាប់ថតរឿង18+ ឲ្យ Sastra Film ផងដែរតែមិន​ហួស​ហេតុទេ។ដោយឡែកសម្រា​ប់​នៅឆ្នាំ២០២៣ នេះរូបនាងក៍កំពុងតែ​ជាប់ដៃ​សម្ដែង​​រឿង​”ក្អែកស្លាបហង្ស”ជាតួឆ្នាស ឲ្យ​ផលិតកម្មSastra ដែរ ហើយរូបនាងអាចលេងជាតួកាច និង​ឆ្នាស ឬតួឆ្កូតបាន​ទាំងអស់​ឲ្យ​តែជាសិល្បៈ។នាងថាក្នុងការចាប់អាជីពសម្ដែងរយៈពេល​១ទសវត្សន៍មក​នេះនាង​ធ្លាប់​សម្ដែងរឿងជាច្រើនមកហើយក្នុងនោះមានដូចជារឿង”ប្រពន្ធក្រៅបេះដូង”,”ក្រមុំបេះដូងដែក ប៉ៈអង្គ​រក្ស​ចិត្តខ្លាំង​”,”Happiness “,”Don’t Forget “និងរឿង​ជាច្រើនទៀត។តារារូបស្រស់បានប្រាប់​ទៀត​ថាសម្រាប់ឆ្នាំ២០២៣ នេះ​ក្រៅពីពង្រឹងការងារសិ​ល្បៈ​ឲ្យបានល្អថែម​ទៀតនាងក៍ចង់រក​ស៊ីផ្ទាល់ខ្លួនទាក់ទងCosmetic ផងដែរ។​ចំណែក​រឿង​ស្នេ​ហាជេស៊ីកា ដែលឆ្នាំនេះនាងមានអាយុ២៦ឆ្នាំ ថាបេះដូង​នាងនៅទទេស្អាត មិនទាន់មាន​ម្ចាស់ចិត្ត​ឡើយ៕

RELATED ARTICLES