ភ្នំពេញ៖តារាសម្ដែងរូបស្រស់នាងជេស៊ីកា (តាន់ សុផា)បានឆ្លើយតបទៅនិងអ្នករិះគន់មកលើនាងមួយចំនួនថាស្រីស្រស់រូបនេះហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីតែលុយ។ការលើកឡើងបែបនេះដោយសារតែថ្មីៗនេះជេស៊ីកា បានធ្លាយរូបឈុតរោលរាលជាមួយលោកប៉ែន ភ័ក្រសុធារិទ្ធ ហើយនាងបង្ហាញសាច់ខ្នងដ៍សខ្ចនៅទទេចំណែកផ្ទៃខាងមុខមានបិតបាំងតែរាងកាយបន្ដិចប៉ុណ្ណោះនាំឲ្យលោកសុធារិទ្ធ ក្ដៅខ្លួន។

ទាក់ទងរឿងនេះស្រីស្អាតជេស៊ីកា បានវាចាថារ៉ូបវៀលខ្នងគេពាក់ទៅតែងតែឃើញខ្នងហើយ ម្យាងប្អូននាងថតឲ្យខាងក្រោយអីចឹងមើលទៅឃើញដូចវៀលខ្លាំងបន្ដិចតែការពិតរ៉ូបហ្នឹងវៀលខ្នងទេ។ចំណែកខាងមុខលេចត្រឹមដើមទ្រូងធម្មតាទេ ហើយដល់ពេលយកដៃទប់ខាងមុខទៅឃើញខាងខ្នងស៊ិចស៊ីបន្ដិច ហេតុនេះនាងសូមសំណូមពរដល់បងប្អូន កុំម៉ាក់ងាយមនុស្សតែសំបកក្រៅ ការស្លៀកពាក់ស៊ិចស៊ី ឬម៉េចក៍ដោយព្រោះនោះជាសិល្បៈទេ ហើយនាងជាសិល្បករមួយរូបមិនអាចធ្វើអ្វីដែលដដែលៗបាននោះទេ គឺនាងត្រូវតែរកអ្វីដែលថ្មី បើធ្វើដដែលៗ ប្រាកដជាគ្មានអ្នកណាតាមដាននាងទៀតឡើយ។



អីចឹងនាងត្រូវតែផ្លាស់ប្ដូរខ្លួនឯង ដូចជាពីមុននាងធ្លាប់ជាតួBackground រហូតឡើងជាតួឯក គឺអាចផ្លាស់ប្ដូរខ្លួនឯងបាន ហើយនាងលះបង់គ្រប់យ៉ាងដើម្បីសិល្បៈ ហេតុនេះនាងសូមឲ្យអ្នករិះគន់បើកចិត្តឲ្យទូលាយ ព្រោះនាងមិនបានលុបបំបាត់ប្រពៃណីខ្មែរទេហើយក៍មិនអាចផ្លាសប្ដូរឲ្យអ្នកណាឈប់ស្រលាញ់ប្រពៃណីខ្មែរបានដែរគឺស្រលាញ់នៅតែស្រលាញ់ហើយរូបនាងក៍គោរពប្រពៃណីខ្មែរ និងស្រលាញ់អាវហូលផាមួងដូចគ្នា។ប៉ុន្ដែពេលតួនាងត្រូវលេងបែបហ្នឹង អីចឹងត្រូវធ្វើទៅតាមតួអង្គនាងដែលអ្នកដឹកនាំតម្រូវ ព្រោះតួនាងស៊ិចស៊ីឆ្មើងឆ្មៃមិនអាចទៅពាក់អាវកក្អមបានឡើយ។តារាសម្ដែងវ័យក្មេងរូបនេះសង្កត់ថាសូមឲ្យទស្សនិកជនបើកចិត្តឲ្យទូលាយសម្រាប់សិល្បករខ្មែរពួកគាត់បានលះបង់ច្រើន ដើម្បីផលិតរឿងនីមួយៗឲ្យអ្នកទាំងអស់គ្នាបានមើល អីចឹងសូមកុំជាន់ពន្លិច សូមឲ្យទាំងអស់គ្នាលើកស្ទួយសិល្បៈខ្មែរ។

ទាក់ទងរឿងថាជេស៊ីកា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីលុយក្នុងនោះទោះជាឈុតមិនពាក់អាវក៍នាងហ៊ានលេងដែរនោះស្រីស្អាតរូបនេះអះអាងថាសិល្បៈគឺនាងស្រលាញ់តាំងពីដើមមកម្លេះនិងបានប្រឡូកវិស័យមួយនេះ១០ឆ្នាំមកហើយ ហើយនាងមិនដែលមានរឿងអាស្រូវ អត់ដែមានអ្នកណាជេនាង តែលើកនេះនាងដេយំ និងឈឺចាប់ខ្លាំងបំផុតហើយសុខចិត្តCancel ការងារគេទាំងអស់ទៀតផងនាពេលនោះ ព្រោះនាងថាមិនដឹងត្រូវប្រឈមមុខបែបណាឡើយ ហើយក៍អត់ដឹងថាត្រូវបកស្រាយម៉េច អីចឹងសូមឲ្យអ្នកសារព័តមានបានដឹងរឿងមួយនេះចង់ជម្រាបថាអ្វីដែលនាងធ្វើ គឺជាសិល្បៈរបស់នាងផ្ទាល់ ។ជេស៊ីកា សង្កត់ថា”តើអ្នកណាធ្វើការងារមិនត្រូវការលុយ?”គេធ្វើអីក៍ត្រូវការលុយដែរ អ្នកដែលនិយាយមិនល្អពីនាងក៍ត្រូវការលុយដូចគ្នាដែរ។នាងថាជាការងាររបស់នាង ហើយសូមគ្រប់គ្នាកុំមើលមនុស្សតែសម្បកក្រៅ សម្រាប់រូបនាងមើលមកដូចនាងឆ្មើងឆ្មៃឆ្នាស ស្លៀកពាក់ស៊ិចស៊ី តែគ្រប់គ្នាមានស្គាល់ចិត្តនាងឬអត់? ពេលអ្នកទាំងអស់គ្នាជេមកលើរូបនាងបែបនេះ។នាងថាអ្នកមិនពេញចិត្តនាងអាចជេត្រឹមនាងបានតែកុំពាក់ព័ន្ធដល់គ្រួសារនាងអី…។នាងបន្ថែមថាអ្វីនាងដែលនាងឈឺចាប់បំផុតគឺគេនិយាយពាក់ព័ន្ធដល់គ្រួសារនាងថាឲ្យប៉ាម៉ាក់នាងដែលដែលពួកគាត់មិនបានដឹងអីសោះចំពោះរឿងនេះ។

ក្រៅពីបង្ហាញអារម្មណ៍ឈឺចាប់ចំពោះបុគ្គលខ្លះបានជេប្រម៉ាថមកលើនាងពាក់ព័ន្ធរឿងការស្លៀកពាក់ស៊ិចស៊ីចំឲ្យឃើញសាច់ខ្នងទាំងអស់នោះជេស៊ីកា ថាក្នុងនាមនាងជាតារាសម្ដែងម្នាក់គឺធ្វើអ្វីទៅតាមអ្នកដឹកនាំរឿងចង់បានហើយលេងឲ្យសាកសមជាមួយតួអង្គដែលគេតម្រូវប៉ុណ្ណោះ ខណៈដែលកន្លងមកនាងក៍ធ្លាប់ថតរឿង18+ ឲ្យ Sastra Film ផងដែរតែមិនហួសហេតុទេ។ដោយឡែកសម្រាប់នៅឆ្នាំ២០២៣ នេះរូបនាងក៍កំពុងតែជាប់ដៃសម្ដែងរឿង”ក្អែកស្លាបហង្ស”ជាតួឆ្នាស ឲ្យផលិតកម្មSastra ដែរ ហើយរូបនាងអាចលេងជាតួកាច និងឆ្នាស ឬតួឆ្កូតបានទាំងអស់ឲ្យតែជាសិល្បៈ។នាងថាក្នុងការចាប់អាជីពសម្ដែងរយៈពេល១ទសវត្សន៍មកនេះនាងធ្លាប់សម្ដែងរឿងជាច្រើនមកហើយក្នុងនោះមានដូចជារឿង”ប្រពន្ធក្រៅបេះដូង”,”ក្រមុំបេះដូងដែក ប៉ៈអង្គរក្សចិត្តខ្លាំង”,”Happiness “,”Don’t Forget “និងរឿងជាច្រើនទៀត។តារារូបស្រស់បានប្រាប់ទៀតថាសម្រាប់ឆ្នាំ២០២៣ នេះក្រៅពីពង្រឹងការងារសិល្បៈឲ្យបានល្អថែមទៀតនាងក៍ចង់រកស៊ីផ្ទាល់ខ្លួនទាក់ទងCosmetic ផងដែរ។ចំណែករឿងស្នេហាជេស៊ីកា ដែលឆ្នាំនេះនាងមានអាយុ២៦ឆ្នាំ ថាបេះដូងនាងនៅទទេស្អាត មិនទាន់មានម្ចាស់ចិត្តឡើយ៕

