Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធអាហ្សង់ទីន ឈ្នះពានរង្វាន់កីឡាករឆ្នើម​ប្រ​ចាំ​ឆ្នាំ២០២២របស់ FIFA

ខ្សែប្រយុទ្ធអាហ្សង់ទីន ឈ្នះពានរង្វាន់កីឡាករឆ្នើម​ប្រ​ចាំ​ឆ្នាំ២០២២របស់ FIFA

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន និងក្លឹប Paris SG កីឡាករLionel  Messi ជាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ២០២២របស់ FIFA ។កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានផ្តួលខ្សែប្រយុទ្ធបារាំង Kylian Mbappe និង Karim Benzema ដើម្បីទទួលបានរង្វាន់។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌ មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារខែ កុម្ភៈឆ្នាំ ២០២៣។

ពានរង្វាន់នេះធ្វើឡើងតាមរយៈការបោះឆ្នោត ពីអ្នកគាំទ្រ ប្រធានក្រុមជម្រើសជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ និងអ្នកសារព័ត៌មានចំនួន ៣០០នាក់ មកពីប្រទេសផ្សេងៗ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបោះឆ្នោតឱ្យ Messi, Sadio Mane និង Benzema ជាកំពូល​ទាំងបីរបស់គាត់តែគាត់មិនបានបោះឆ្នោតអោយMbappeដែលជាផ្នែកមួយនៃក្រុមបារាំង​ដែលបានទម្លាក់អង់​គ្លេសចេញពី World Cup នៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។

យោងតាមលទ្ធផលឆ្នោតកីឡាករMessi ទទួលបាន៥២ពិន្ទុ នាំមុខមិត្តរួមក្លឹបKylian Mbappe  ទទួលបាន ៤៤ពិន្ទុ​នាំមុខកីឡាករឆ្នើម២រួបរបស់ក្លឹបReal Madrid គឺកីឡាករKarim Benzema (៣៤ ពិន្ទុ)និង Luka Modric មាន២៨ ពិន្ទុ។

Messi បានធ្វើជាប្រធានក្រុមអាហ្សង់ទីនលើកពាន World Cup នៅប្រទេសកាតា ហើយស៊ុតបាន ២៧គ្រាប់ក្នុង ៤៩ប្រកួតសម្រាប់ក្លឹប និងប្រទេសក្នុងឆ្នាំ២០២១-២២។

នេះជាលើកទី២ហើយដែល Messi បានឈ្នះពានរង្វាន់កិត្តិយសដែលសម្ពោធដោយ FIFA ក្នុងឆ្នាំ ២០១៦បន្ទាប់​ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានបំបែកចេញពីពានរង្វាន់ Ballon d’Or របស់ France Football ។

Messi បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏វិសេសវិសាលក្នុងទីក្រុង Doha ប្រទេសកា​តា​ខណៈដែលអាហ្សង់ទីនបានផ្តួលបារាំងដោយការស៊ុតបាល់ប៉េណាល់ទី បើទោះបីជា Mbappe រកបានហេត​ទ្រីក​ឱ្យ Les Bleus ក្នុងលទ្ធផលស្មើ ៣-៣ ក៏ដោយ។

Messi ក៏បានឈ្នះបាល់មាសសម្រាប់កីឡាករល្អបំផុតនៅក្នុងការប្រកួតផងដែរបើទោះបីជាMbappeគឺជាអ្នកស៊ុត​បញ្ចូល​ទីច្រើនជាងគេគឺ ៨គ្រាប់ ច្រើនជាង Messi មួយគ្រាប់។

Messi បាននិយាយថា៖ “ឆ្នាំនេះ ខ្ញុំអាចសម្រេចក្តីសុបិនដែលខ្ញុំបានតស៊ូយ៉ាងខ្លាំង។ លោកបានបន្ថែមថាវាគឺជា​សុ​បិន​សម្រាប់កីឡាករបាល់ទាត់គ្រប់រូប ប៉ុន្តែមានតិចតួចបំផុតអាចក្លាយជាការពិត៕

RELATED ARTICLES