Saturday, September 21, 2024
Homeកីឡាអន្ដរជាតិ ប្រធានបាល់សហព័ន្ធបាល់ទាត់បារាំង បានលាលែង ពីតំណែង

 ប្រធានបាល់សហព័ន្ធបាល់ទាត់បារាំង បានលាលែង ពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងលោក Noel Le Graet បានលាលែងពីដំណែងនៅថ្ងៃពុធទី១ខែមីនាឆ្នាំ ២០២៣ បន្ទាប់ពីមានការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងផ្លូវចិត្តដែលនាំឱ្យមានការបញ្ចប់ភារកិច្ចរបស់ លោកដែលបានដឹកនាំស្ថាប័ននេះជាងមួយទសវត្សរ៍។

ការលាលែងពីតំណែងរបស់លោកLe Graet កើតឡើង ១៣ថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយរបាយការណ៍ដ៏អាក្រក់ មួយស្តីពីការគ្រប់គ្រងនៅសហព័ន្ធបាល់ទាត់បារាំ FFF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសដែលត្រូវបានតែង តាំងដោយក្រសួងកីឡា។

របាយការណ៍បាននិយាយថាដោយពិចារណាលើការប្រព្រឹត្តរបស់លោកចំពោះស្ត្រី មតិសាធារណៈរបស់គាត់ និងការបរាជ័យក្នុងការគ្រប់គ្រងរបស់ FFF លោក Le Graet លែងមានភាពស្របច្បាប់ចាំបាច់ក្នុងការដំណើរការ និងតំណាងឱ្យបាល់ទាត់បារាំងទៀតហើយ ។

លោកLeGraetបានយល់ព្រមរួចហើយកាលពីខែមករាដើម្បីលាលែងពីតំណែងដោយរង់ចាំលទ្ធផលនៃការធ្វើសវនកម្មដែលបានសន្និដ្ឋានថាគាត់មិនគួរវិលត្រឡប់មកតួនាទីវិញទេព្រោះអាកប្បកិរិយាហួសហេតុរបស់គាត់មិនសមស្របនឹងការបំពេញមុខងាររបស់គាត់។

លោកLeGraetបានប្រកាសពីការចាកចេញរបស់គាត់នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិនៃសហព័ន្ធនៅ ថ្ងៃនេះ ដោយសមាជិកនៃគណៈកម្មាធិការបានប្រាប់ AFP ថា PhilippeDiallo នឹងនៅតែស្ថិតក្នុងតួនាទីជាប្រធាន បណ្តោះអាសន្ន៕

RELATED ARTICLES