កីឡាករខ្សែប្រយុទ្ធ CRISTIANO RONALDO ត្រូវបានប្រកាសជាកីឡាករឆ្នើមអារ៉ាប៊ីសាអូឌីតប្រចាំខែកុម្ភៈ។កីឡាករវ័យ ៣៨ឆ្នាំដែលបានចូលរួមជាមួយក្លឹបបាល់ទាត់ Al Nassr កាលពីចុងឆ្នាំមុនក្នុងការផ្ទេរដោយឥត គិតថ្លៃទទួលបានពានកីឡាករឆ្នើមប្រចាំខែកុម្ភៈបន្ទាប់ពីស៊ុតបញ្ចូលទីបាន៨គ្រាប់ និង ជួយមិត្តរួមក្រុមបាន ពីរគ្រាប់ក្នុងការប្រកួតតែ៤ដង ប៉ុណ្ណោះ។
ការរួមចំណែករបស់ Ronaldo បានជួយក្លឹប Al Nassr ពង្រឹងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបញ្ចប់ការគ្រប់ គ្រងរយៈពេល៣ ឆ្នាំរបស់ក្លឹប Al Hilal ។
Al Nassr ឈរនៅកំពូលតារាងលីកអារ៉ាប៊ីសាអ៊ូឌីត Saudi Leagueមាន២ពិន្ទុ ខណៈ Al Ittihad ឈរនៅលេខ២ មាន៤១ពិន្ទុ។
ក្រុមការពារតំណែងជើងឯកAl Hilal មាន ១១ ពិន្ទុពីក្រុមកំពូលតារាង ប៉ុន្តែពួកគេនៅមានការប្រកួតចំនួន ៣ ដៃ ដែលអាចធ្វើអោយពួកគេឈានទៅរកការប្រជែងដណ្តើមពាន។ Ronaldo ចាប់ផ្ដើមរកគ្រាប់បាល់បានទល់នឹង Al Fateh កាលពីថ្ងៃទី៣ ខែកុម្ភៈ។
ម្ចាស់ជើងឯកឆេមពានលីកនិងម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ប្រាំសម័យកាលបានស៊ុតបាល់បញ្ចូលទី ចុងក្រោយក្នុងលទ្ធផលស្មើ២-២។
ក្នុងការប្រកួតបន្ទាប់របស់គាត់ជាមួយAl Wehda កីឡាករRonaldo បានស៊ុតបាល់បញ្ចូលទី ៤គ្រាប់ដ៏គួរឱ្យភ្ញាក់ ផ្អើល៕