Saturday, September 21, 2024
Homeកីឡាអន្ដរជាតិធីអាហ្គោ វិលមកហាត់គុនខ្មែរ ឧកញ៉ាចិត្តធម៌ ឲ្យម៉ូតូធំ១

ធីអាហ្គោ វិលមកហាត់គុនខ្មែរ ឧកញ៉ាចិត្តធម៌ ឲ្យម៉ូតូធំ១

ភ្នំពេញ ៖ កីឡាករប្រដាល់ សញ្ជាតិប្រេស៊ីល លោកធីអាហ្គោ តេសេរ៉ា (Thiago Teixeira) ដែលមុននេះបាននិ យាយថា ស្រឡាញ់កម្ពុជា នឹងនាំយកគុនខ្មែរ ទៅបង្ហាញពិភពលោក និងថាចង់បង្កើតក្លឹបគុនខ្មែរនៅកម្ពុជា ផងដែរនោះ ពេលនេះបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញហើយ ដើម្បីសំងំហាត់គុនខ្មែរ ៣ខែត្រៀម ទៅប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក WMO នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពីមកដល់កម្ពុជា ធីអាហ្គោ ត្រូវបានលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ផ្តល់ម៉ូតូធំ ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅហាត់គុនខ្មែរ ក្នុងក្លឹបរបស់អតីតកីឡាការប្រដាល់គុនខ្មែរ សេន ប៊ុនថេន។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា «មិនណាត់គ្នា តែនិស្ស័យ ជួបហើយក៏ជួយជាទឹកចិត្តខ្មែរ ដោយសារគាត់គោរពស្រលាញ់ជាតិ សាសន៍ខ្មែរយើងណាស់។

ពិតជាមាននិស្ស័យ! ខ្ញុំមិនបានណាត់ Tiago មកការិយាល័យរបស់ខ្ញុំនោះទេ ប៉ុន្តែចៃដន្យអី គាត់បានឆាតមក លោកគ្រូ សេន ប៊ុនថេន ដើម្បីសួរនាំអំពីការជួលម៉ូតូ ព្រោះគាត់ត្រូវការម៉ូតូមកជិះ ដើម្បីទៅហ្វឹកហាត់គុនខ្មែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា វប្បធម៌ និងគុនខ្មែរ ជាខ្លាំង។ ដូច្នេះហើយ គាត់មកប្រទេសកម្ពុជា ចំនួន៣សប្តាហ៍ដើម្បីមករៀនសូត្រពីគុនខ្មែរ របស់យើង។ ដោយខ្ញុំបានឮថា Tiago ត្រូវការជួលម៉ូតូបែបនេះ ខ្ញុំក៏បានជូនម៉ូតូ មួយគ្រឿង ដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់ និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អរគុណ Tiago ដែលស្រលាញ់ប្រទេសកម្ពុជា វប្បធម៌ និងកីឡាគុនខ្មែរ របស់ កម្ពុជា។ ជូនពរជោគជ័យនៅក្នុងវិស័យមួយនេះ ខ្ញុំនិងប្រជាជនកម្ពុជា គាំទ្រអ្នកជានិច្ច»។

 បន្ទាប់ពីបានទទួលនូវការស្រឡាញ់រាប់អាន ពីប្រជាជនកម្ពុជា ព្រមទាំងទទួលបានម៉ូតូធំ ១គ្រឿង ពីឧកញ៉ា ស្រី ចាន់ថន ផងនោះ ធីអាហ្គោ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនថា «អរគុណច្រើន គ្មានពាក្យ ណាអាច ពណ៌នាពីអារម្មណ៍ដែលខ្ញុំកំពុងមាន នៅក្នុងប្រទេសនេះ អ្វីដែលសំខាន់បំផុត គឺអារម្មណ៍ និងការស្រឡាញ់» (Thank you so much, no words can describe what I’m feeling in this country where what matters most is feeling and love»។

សូមបញ្ជាក់ថា កីឡាករប្រដាល់ សញ្ជាតិប្រេស៊ីល លោកធីអាហ្គោ តេសេរ៉ា (Thiago Teixeira) បានធ្វើឲ្យប្រជា ជនកម្ពុជា មានការចាប់អារម្មណ៍ គាំទ្រ និងស្រឡាញ់រាប់អាន  បន្ទាប់ពីកីឡាកររូបនេះ បានបង្ហាញនូវទឹកចិត្ត ស្រឡាញ់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេស គុនខ្មែរ ។ ទោះបីជាបានបាត់បង់ខ្សែក្រវាត់ IPCC Kun Khmer World Champion ក្រោយប្រកួតចាញ់កីឡាករគុនខ្មែរ ធឿន ធារ៉ា ក្នុងការប្រកួតកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០ ២៣ ដោយត្រូវកីឡាករកម្ពុជា ធឿន ធារ៉ា វាយកែងរយះក្បាល រហូតត្រូវបោះបង់ការប្រកួតនៅត្រឹមទឹកទី៤ ក៏អ្នក ប្រដាល់ប្រេស៊ីល រូបនេះ មិនបានខឹងនឹងគូប្រកួតរបស់ខ្លួនទេ ដោយក្រោយបញ្ចប់ការប្រកួត គេបានទៅលេង មុខព្រះបរមរាជវាំងកម្ពុជា នារាជធានីភ្នំពេញ ថតរូបជាមួយប្រជាជនកម្ពុជា ដែលស្រឡាញ់រាប់អានកីឡាករ រូបនេះ ហើយធីអាហ្គោ ថែមទាំងបាននិយាយថា «ខ្ញុំស្រឡាញ់កម្ពុជា ពួកយើងត្រូវនាំយកគុនខ្មែរទៅបង្ហាញ ពិភពលោក” ។

គួរបញ្ជាក់ថា កីឡាករប្រេស៊ីល ធីអាហ្គោ នឹងត្រូវទៅប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក WMO នៅប្រទេសអា ល្លឺម៉ង់ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ហេតុនេះហើយដោយសារការស្រឡាញ់គុនខ្មែរ ទើបគេបានវិល មកកម្ពុជា ដើម្បីស្វែងយល់ និងហាត់គុនខ្មែរ នៅក្លឹបរបស់លោកគ្រូ សេន ប៊ុនថេន អតីតកីឡាករប្រដាល់គុនខ្មែរ ល្បីឈ្មោះ ដែលធ្លាប់ប្រកួតប៉ះគ្នាពីមុនមក ដើម្បីយកជ័យជម្នះក្នុងការប្រកួតលើឆាកពិភពលោកនាពេលខាង មុខ៕ ខៀវទុំ

RELATED ARTICLES