Monday, November 25, 2024
Homeព័ត៌មានជាតិខឹងម៉ែ.....ជេរ កូនប្រុសចង......កស្លា......ប់

ខឹងម៉ែ…..ជេរ កូនប្រុសចង……កស្លា……ប់

ខេត្តសៀមរាប ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះ ត្រូវម្តាយស្តីបន្ទោស ពីរឿងដើរផឹកស៊ីមិន ជួយធ្វើការងារផ្ទះ ស្រាប់តែរត់ទៅចងកនៅលើដើមសង្កែ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅ ចំណុចត្រពាំងឫស្សីស្រុក ក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឈយ ឈៀ អាយុ២៩ឆ្នាំ (ឆ្នាំកំណើត៩៩៤) មុខរបរកសិករ មានលំនៅ ភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។

តាមការបំភ្លឺពស្ត្រីឈ្មោះទីង ហឿន អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃគាត់រស់នៅជាមួយកូន ចំនួន៣នាក់ ទី១-ឈ្មោះ ឈយ ឈៀ ភេទប្រុស (ជនរងគ្រោះ) ទី២-ឈ្មោះឈយ ឈិត ភេទប្រុស និងទី៣-ឈ្មោះឈយ តុប ភេទស្រី ដោយបាននាំគ្នាទៅដេកស៊ីឈ្នួលកាប់ដើមដំឡូងមី ឱ្យឈ្មោះដូ នៅចំណុចត្រពាំងឫស្សីស្រុក អស់រយៈពេល ៣ថ្ងៃមកហើយ។ ប៉ុន្តែកូនប្រុសរបស់គាត់ ឈ្មោះឈយ ឈៀ មិនជួយកាប់ទេ គិតតែពីផឹកស្រា មិនហូបបាយទឹក លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល៩ព្រឹក គាត់ ឃើញកូនដេកនៅលើខ្ទម មិនធ្វើការ ក៏បានស្តីបន្ទោសឱ្យ។ ឮគាត់ស្តីបន្ទោស កូនប្រុសគាត់ បានងើបមកផឹកទឹក ហើយចុះពីខ្ទម ដើរទៅទិសខាងជើង តែគាត់មិនបានចាប់អារម្មណ៍ទេ ក៏បានចុះទៅកាប់ដើមដំឡូងវិញ លុះពេលល្ងាច មិនឃើញកូនត្រឡប់មកវិញ ស្មានតែកូនរបស់ខ្លូនដើទៅផ្ទះមុន ក៏បានទូរស័ព្ទសួរ តែមិនលើក ហើយក៏បានទូរស័ព្ទទៅសួរអ្នកផ្ទះ តែអ្នកនៅផ្ទះថា មិនឃើញ ក៏នាំគ្នាដើររក តែរកមិនឃើញ ។

ស្ត្រីជាម្តាយ បានបន្តថា លុះស្អែកឡើង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ គាត់បាននាំកូនៗ និងអ្នកដែលនៅខ្ទមក្បែរ ដើររកបន្តទៀត រហូតដល់ម៉ោងកើតហេតុខាងលើនេះ គាត់បានឱ្យកូនប្រុសរបស់គាត់ ឈ្មោះឈយ ឈិត ទូរស័ព្ទរក ស្រាប់តែឮសំឡេងរោទ៍ចេញពីក្នុងព្រៃ។ ភ្លាមនោះក៏ នាំគ្នាដើរចូលទៅមើល បានឃើញកូនប្រុសរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះត្រួតពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធករណីឃាតកម្មនោះឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយបានយកខ្សែនីឡុង សម្រាប់ចងកភ្ជាប់ទៅនឹងមែកសង្កែ ដែលមានកម្ពស់ ៤ម៉ែត្រ ពីដី ក្បែរមាត់អូរ បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES