ភ្នំពេញ ៖ នារីម្នាក់ខឹងសង្សារក្បត់ចិត្តលួចទៅភ្ជាប់ពាក្យជាមួយស្រីផ្សេងបានទូរស័ព្ទណាត់ ជួបហើយ យកទឹកអាស៊ីតចាក់លើសង្សារនិងគូដណ្តឹងបណ្តាលឲ្យរលាករលះរលួយត្រូវ សមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥ នាទីល្ងាចថ្ងៃ០២ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្លូវ បេតុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ប៉ែត សេរីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរងគ្រោះមានឈ្មោះ គា សំណាង ភេទប្រុស អាយុ25ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតមានឈ្មោះ សាន សុខា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា វិចិត្រសិល្បះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវជាគូដណ្តឹង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា កាលដើមឡើយជនរងគ្រោះ ជាបុរសធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យជាយូរឆ្នាំមកហើយ ។ នៅខែតុលា ឆ្នាំ ២០១៦ ជនរងគ្រោះបានលបទៅភ្ជាប់ពាក្យជាមួយនារីម្នាក់ទៀតដែលជាជន រងគ្រោះឈ្មោះ សាន សុខា ធ្វើអោយជនសង្ស័យមានការគុំគួនជាមួយនិងជនរងគ្រោះទាំង ពីរនាក់នោះរហូតដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យបានទូរសព្ទ័ទៅជនរងគ្រោះដែលជាសង្សារពេលនោះជនរងគ្រោះបុរសបានប្រាប់ថារូបគេកំពុងនៅជាមួយគូដណ្ដឹង នៅឯសង្កាត់គោករកា ខណ្ឌព្រែកព្នៅស្រាប់តែជនសង្ស័យបានជិះម៉ូតូឌុបពីផ្ទះជួល របស់គេស្កាត់ទៅជួបជនរងគ្រោះទាំងពីរនាក់ហើយបានធ្វើល្បិចអោយជនរងគ្រោះឌុបរូបគេត្រលប់ទៅផ្ទះរបស់គេវិញពេលនោះជនរងគ្រោះដែលជាគូដណ្តឹងនោះមិនបានដឹងថាជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ នាងស្មានថាជាមិត្តភក្ដិរបស់ គូដណ្ដឹងខ្លួនទើបព្រមអោយឌុបជូនត្រលប់ទៅផ្ទះរបស់គេ ខណៈពេលជិះតាមផ្លូវដល់ កន្លែងកើតហេតុស្រាប់តែជនសង្ស័យបានដកដបដែលដាក់ទឹកអាស៊ីតដែលទុកក្នុងកាបូបស្ពាយចំហៀងរបស់នាងនោះមកស្រោចពីលើក្បាលនារីរងគ្រោះហើយពេលនោះទឹកអាស៊ីតបានខ្ទាតទៅប៉ះជនរងគ្រោះដែលជាអ្នកឌុបផងដែរបណ្ដាលអោយដួលម៉ូតូដោយសា តែទឹកអាស៊ីតធ្វើអោយក្ដៅពេញរាងកាយរបស់អ្នកទាំងបីនាក់ ធ្វើឲ្យពួកគេរត់សំដៅទៅចូល ក្នុងទឹកដែលនៅក្បែរនោះ បានស្រែកឆោឡោផ្អើលអ្នកភូមិម្ដុំនោះចេញមកមើលនិងរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍នឹងឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជនទៅកាន់តុលាការរងចាំការចាត់ការណ៍តាមនីតិវិធី ។ ចំនែកជនរងគ្រោះទាំងពីរនាក់វិញត្រូវបានក្រុមគ្រួសាររបស់គេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះ ៕
ថោង ធីម