Tuesday, April 30, 2024
Homeព័ត៌មានជាតិខឹង​សង្សារ​ទៅ​ភ្ជាប់​ពាក្យ​ទូរស័ព្ទ​ណាត់​ជួប​ចាក់​ទឹក​អាស៊ីត​លើ​សង្សារ​និង​គូដណ្តឹង

ខឹង​សង្សារ​ទៅ​ភ្ជាប់​ពាក្យ​ទូរស័ព្ទ​ណាត់​ជួប​ចាក់​ទឹក​អាស៊ីត​លើ​សង្សារ​និង​គូដណ្តឹង

ភ្នំពេញ ៖ ​នារីម្នាក់ខឹងសង្សារក្បត់ចិត្តលួចទៅភ្ជាប់ពាក្យជាមួយស្រីផ្សេងបានទូរស័ព្ទណាត់ ជួបហើយ យកទឹកអាស៊ីតចាក់លើសង្សារនិងគូដណ្តឹងបណ្តាលឲ្យរលាករលះរលួយត្រូវ សមត្ថកិច្ច​ឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៤និង៤៥ នាទីល្ងាចថ្ងៃ​០២ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្លូវ បេតុង  ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ជនសង្ស័យមានឈ្មោះ ប៉ែត សេរីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរងគ្រោះមានឈ្មោះ គា សំណាង ភេទប្រុស អាយុ25ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតមានឈ្មោះ សាន សុខា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា វិចិត្រសិល្បះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវជាគូដណ្តឹង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ​កាលដើមឡើយជនរងគ្រោះ ជាបុរសធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យជាយូរឆ្នាំមកហើយ ។ នៅខែតុលា ឆ្នាំ ២០១៦ ជនរងគ្រោះបានលបទៅភ្ជាប់ពាក្យជាមួយនារីម្នាក់ទៀតដែលជាជន រងគ្រោះឈ្មោះ សាន សុខា ​ធ្វើអោយជនសង្ស័យមានការគុំគួនជាមួយនិងជនរងគ្រោះទាំង ពីរនាក់នោះរហូតដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យបានទូរសព្ទ័ទៅជនរងគ្រោះដែលជាសង្សារ​ពេលនោះជនរងគ្រោះបុរសបានប្រាប់ថារូបគេកំពុងនៅជាមួយគូដណ្ដឹង នៅឯសង្កាត់គោករកា ខណ្ឌព្រែកព្នៅស្រាប់តែ​ជនសង្ស័យបានជិះម៉ូតូឌុបពីផ្ទះជួល របស់គេស្កាត់ទៅជួបជនរងគ្រោះទាំងពីរនាក់ហើយបានធ្វើល្បិចអោយជនរងគ្រោះឌុបរូបគេត្រលប់ទៅផ្ទះរបស់គេវិញពេលនោះជនរងគ្រោះដែលជាគូដណ្តឹងនោះមិនបានដឹងថាជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ ​នាងស្មានថា​ជាមិត្តភក្ដិរបស់ គូដណ្ដឹងខ្លួនទើបព្រមអោយឌុបជូនត្រលប់ទៅផ្ទះរបស់គេ ​ខណៈពេលជិះតាមផ្លូវដល់ កន្លែងកើតហេតុស្រាប់តែជនសង្ស័យបានដកដបដែលដាក់ទឹកអាស៊ីតដែលទុកក្នុងកាបូបស្ពាយចំហៀងរបស់នាងនោះមកស្រោចពីលើក្បាលនារីរងគ្រោះហើយពេលនោះទឹកអាស៊ីតបានខ្ទាតទៅប៉ះជនរងគ្រោះដែលជាអ្នកឌុបផងដែរបណ្ដាលអោយដួលម៉ូតូ​ដោយសា តែទឹកអាស៊ីតធ្វើអោយក្ដៅពេញរាងកាយរបស់អ្នកទាំងបីនាក់ ធ្វើឲ្យ​ពួកគេ​រត់សំដៅទៅចូល ក្នុងទឹកដែលនៅក្បែរនោះ​ បានស្រែកឆោឡោផ្អើលអ្នកភូមិម្ដុំនោះចេញមកមើលនិងរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍នឹងឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជនទៅកាន់តុលាការរងចាំការចាត់ការណ៍តាមនីតិវិធី ។ ចំនែកជនរងគ្រោះទាំងពីរនាក់វិញត្រូវបានក្រុមគ្រួសាររបស់គេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះ  ៕

ថោង ធីម

RELATED ARTICLES