Sunday, November 24, 2024
Homeព័ត៌មានជាតិឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មាន លោក Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ផងដែរ ៕

RELATED ARTICLES