ក្លឹបបាល់ទាត់បារាំងParis SG បានប្រកាសកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធNeymarនឹងត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់ ដោយសារការវះកាត់កជើង។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា Neymar Jr បានបង្ហាញពីអាការៈមិនស្រួលសម្រាប់កជើងខាងស្តាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
បន្ទាប់ពីរបួសដាច់សរសៃពួរចុងក្រោយរបស់គាត់ កាលពីថ្ងៃទី ២០ខែកុម្ភៈ បុគ្គលិកពេទ្យក្លឹប Paris SG បានផ្តល់អនុសាសន៍ឱ្យធ្វើការវះកាត់សរសៃពួរ ដើម្បីជៀសវាងហានិភ័យធំនៃការកើតឡើងវិញ។ អ្នកជំនាញទាំងអស់ដែលបានពិគ្រោះបានបញ្ជាក់ពីតម្រូវការនវះកាត់។ការវះកាត់នេះនឹងត្រូវបានអនុវត្តនៅប៉ុន្មានថ្ងៃខាងមុខនេះនៅមន្ទីរពេទ្យ ASPETAR ក្នុងទីក្រុងដូហា។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានអវត្តមានពីការប្រកួតចាប់តាំងពីមានរបួសកជើងអំឡុងពេលជ័យជម្នះ៤-៣ លើក្រុម Lille កាលពីខែកុម្ភៈ៕