Sunday, September 22, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖លែងសូវស្និតកូនលោកផ្កាយ២ ខណៈ​ចំណងស្នេហាថ្មីមិន​ទាន់ច្បាស់​លាស់

ពេជ្រ សូលីកា ៖លែងសូវស្និតកូនលោកផ្កាយ២ ខណៈ​ចំណងស្នេហាថ្មីមិន​ទាន់ច្បាស់​លាស់

ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា បានផ្អាកសកម្មភាពស្និតស្នាលជាមួយលោកភិទិ ដែលជា​កូន​មន្រ្ដី​ធំផ្កាយ២ អស់រយៈពេលជាច្រើនខែមកហើយ  ពោលគឺជួបគ្នាតែពេលថតMV និង​ច្រៀងConcerts ប៉ុណ្ណោះ នៅក្រៅ​ឆាក​តារាកូន១ និងអ្នកលេងម៉ូដសាក់រយាលៗ​ពីគ្នាខ្លាំង​។សកម្មភាពបែបនេះកើតមានក្រោយលោកភិទិ ត្រូវបានអ្នក​មេម៉ាយវ័យក្មេងសាច់​សខ្ចីនាង​ម៉ានីន បង្ហាញរសជាតិផ្អែមល្ហែមស្នេហ៍ជាមួយអ្នកចម្រៀង​រូបនេះកាន់តែ​ខ្លាំងពី​មួយថ្ងៃ​ទៅ​មួយថ្ងៃដូចជាអោបថើបគ្នានៅតាមឆ្នេ និងកោះមួយចំនួនជាដើម។ដោយឡែកសូលីកា វិញ​ក៍បញ្ចេញ​សញ្ញាមានគូស្នេហាថ្មីជាមួយបុរសកាត់ចិនម្នាក់នាពេលថ្មីៗនេះដែរ ហេតុនេះហើយ​ចំ​ពោះ​Fan ទាំងឡាយ​ដែល​សង្ស័យថាសូលីកា -ភិទិ មានស្នេហាជាមួយគ្នានោះ​ពេលនេះ​ហាក់​​ស្ងប់ស្ងាត់ទៅវិញ ព្រោះពួកគេហ៊ាន​បង្ហាញ​មុខ​​គូស្នេហ៍ពិតរៀងៗខ្លួន បើទោះ​ជាស្រី​ពេជ្រ នៅ​លឹបលនិងហាក់មិនទាន់មានភាពច្បាស់លាស់ជាមួយ​សង្សារ​ថ្មី​ព្រោះមិនទាន់​បញ្ចេ​ញភាពស្អិតល្មូតជាមួយបុរសនោះដូចភិទិ និងសង្សារលោកក៍ដោយ ប៉ុន្ដែនេះជាសញ្ញា​មួយ​បញ្ជាក់ថា​ក្រោ​យ​តារាហង្សមាសរូបនេះប្រេះឆាស្នេហ៍អតីតគូណ្ដឹងអស់រយៈពេលជិត១០ខែ ពេលនេះ​នាងមិនទុកបេះដូងឲ្យនៅទំនេរឡើយ។

 ពេជ្រ សូលីកា បានធ្វើឲ្យទីផ្សារចម្រៀងនាងមានសកម្មភាពច្រើនជាង​មុននៅតាម​ឆាក​តន្រ្ដីទាំងឡាយនៅ​រដូវ​ក្ដៅឆ្នាំនេះ ពោលគឺក្រោយបែកបាក់គូដណ្ដឹងមកនាងមានឱកាស​ច្រៀ​ង​​នៅតាមឆាកធំៗច្រើន ពិសេស​ក្រោយ​នាងប្រកាសថាប្រឹងរកលុយដើម្បីចិញ្ចឹមកូនផង ប្អូន​ស្រី​ផង ខណៈម្ដាយនាងត្រូវជាប់គុកដល់ទៅ​១២ឆ្នាំឯណ្ណោះ​ទាក់ទង​ករណីឃាតកម្មលើដៃគូ​ស្នេហាភេទដូចគ្នាដែលសាលក្រមបានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២១ ដោយ​ចៅ​ក្រមយិច ឈាណាវី ។យ៉ាងណាសូលីកា នៅតែបង្ហាញភាពរឹងមាំហាក់ដូចជា​គ្មានទុក្ខ​សោក តែតាមពិតនៅខាងក្រោយឆាកតន្រ្ដីវិញ ពេលខ្លះនាងទួញយំសោកតែម្នាក់ឯង ព្រោះ​ព្រាត់ម្ដាយជាង១ទសវត្សន៍ និងចែកផ្លូវពីគូដណ្ដឹងក្នុងពេលតែ១ តើរឿងធំបែបនេះក្រៅពីនាង​អ្នកណាខ្លះអាចប្រឈម​ដោយគ្មាន​បង្ហូរទឹក​ភ្នែក​បានទៅ?

 ថ្វីត្បិតតែពេជ្រ សូលីកា មានយ៊ីអ៊ុនមិនសូវល្អនារយៈពេលចុងក្រោយនេះមែន ប៉ុន្ដែ​នា​ង​នៅតែរស់នៅ​ដោយ​ហ៊ឺហាតាមរយៈការប្រើប្រាស់របស់ប្រេន ប្រេន និងជិះរថយន្ដទំនើបៗ​ដូចកាលនាងនៅជុំគ្នាជាមួយគូដណ្ដឹង​ចាស់ដែរ តែទ្រព្យធនទាំងនោះគេជឿរថា​១ផ្នែកក៍​បន្ស​ល់​​ពី​លោកគឹម ហាន ព្រោះថាបច្ចុប្បន្នកូនប្រុសរបស់​ពួក​គេធ្លាក់ទៅសូលីកា ជាអ្នករ៉ាប់រង ហេ​តុ​នេះហើយទោះជាពេលនេះពួកគេមានថ្មីរៀងៗខ្លួនក្ដី ប៉ុន្ដែឪពុកកូន​ប្រុស​នាងក៍ចង់ឃើញស្រី​ពេជ្រ រស់នៅដោយសុខសាន្ដផងដែរ។ដោយឡែកហង្សមាស​វិញគឺនៅតែយកចិត្តទុកដាក់​ដល់​​​​សូលីកា តាមរយៈការផ្ដល់តំណែងតួឯកភាពយន្ដជាបន្ដបន្ទាប់ រួមទាំងបទចម្រៀងថ្មីៗ បើ​ទោះជាអ្នកមេ​ម៉ាយ​​មិនសូវលេចធ្លាខ្លាំងក្ដី តែការវិលចូលផលិតកម្មធំនេះជាលើក​ទី២របស់​លី​កា មានន័យថា​នាងមិនខក​ចិត្ត​ឡើយ។

 ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅតែមានការងារសិ​ល្បៈមិនធ្លាក់​ចុះ​​នោះមានដូចជាពេជ្រ សោភា,សុខ ស្រីនាង និងសុខ សោម៉ាវត្តី ជាដើម។ប្រភពបានឲ្យ​ដឹងថាបន្ទាប់ពីសូលីកា ចែកផ្លូវគូដណ្ដឹង​មក​ពេលនេះនាងមានបុរសជាច្រើន​ចាំត្រងស្នេហ៍​ហើយ​បើនាងស្រវ៉ាក្រសោបតំណែងជំទាវនោះប្រាកដ​ជាមិននៅ​ឆ្ងាយពីដៃនាងឡើយ ព្រោះ​មន្រ្ដីធំៗមួយចំនួននៅតែចង់ចូលខ្លួនទៅ​ស្អំរបួសបេះដូងនាងដែល​ក្នុងនោះមាន​ទាំង​អតីតគូស្នេហ៍ចាស់នាងម្នាក់ក៍នៅតែបង្ហាញអារម្មណ៍ប្រាប់មិត្តភក្ដិលោកហាក់ដូចជាលោកនៅតែអាល័យអាលោះ​ដល់នាងនៅឡើយ។ប៉ុន្ដែគេជឿរថាស្រីពេជ្រ នឹងមិនស្រវ៉ាអោបតំ​ណែងជំ​ទាវ​លាក់មុខជាលើកទី២ម្ដង​ទៀត​​នោះទេ​ ព្រោះការសាងស្នេហ៍ជាសាធារណៈត្រឹមរយៈពេលខ្លី​ជាមួយលោក​ហាន នោះនាងបានស្គាល់​រស​ជាតិស្នេហាពិត បើទោះជាមិនអាច​រក្សារ​បានភាព​យូអង្វែងក្ដី ហេតុនេះគេជឿរថាស្រីពេជ្រ នឹងចង់ស្គាល់សេរី​ភាពសាងស្នេហាដោយបើកចំហ​បែបនេះម្ដង​ទៀត​​ជាមិន​ខានឡើយដែលខុសពីការសោយសុខល់គំនរទ្រព្យតែ​តែលាក់​លៀមមុខក្រោយនោះមិនសូវ​មាន​ក្ដីសុខឡើយ ៕

RELATED ARTICLES