ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា បានផ្អាកសកម្មភាពស្និតស្នាលជាមួយលោកភិទិ ដែលជាកូនមន្រ្ដីធំផ្កាយ២ អស់រយៈពេលជាច្រើនខែមកហើយ ពោលគឺជួបគ្នាតែពេលថតMV និងច្រៀងConcerts ប៉ុណ្ណោះ នៅក្រៅឆាកតារាកូន១ និងអ្នកលេងម៉ូដសាក់រយាលៗពីគ្នាខ្លាំង។សកម្មភាពបែបនេះកើតមានក្រោយលោកភិទិ ត្រូវបានអ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីនាងម៉ានីន បង្ហាញរសជាតិផ្អែមល្ហែមស្នេហ៍ជាមួយអ្នកចម្រៀងរូបនេះកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដូចជាអោបថើបគ្នានៅតាមឆ្នេ និងកោះមួយចំនួនជាដើម។ដោយឡែកសូលីកា វិញក៍បញ្ចេញសញ្ញាមានគូស្នេហាថ្មីជាមួយបុរសកាត់ចិនម្នាក់នាពេលថ្មីៗនេះដែរ ហេតុនេះហើយចំពោះFan ទាំងឡាយដែលសង្ស័យថាសូលីកា -ភិទិ មានស្នេហាជាមួយគ្នានោះពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញ ព្រោះពួកគេហ៊ានបង្ហាញមុខគូស្នេហ៍ពិតរៀងៗខ្លួន បើទោះជាស្រីពេជ្រ នៅលឹបលនិងហាក់មិនទាន់មានភាពច្បាស់លាស់ជាមួយសង្សារថ្មីព្រោះមិនទាន់បញ្ចេញភាពស្អិតល្មូតជាមួយបុរសនោះដូចភិទិ និងសង្សារលោកក៍ដោយ ប៉ុន្ដែនេះជាសញ្ញាមួយបញ្ជាក់ថាក្រោយតារាហង្សមាសរូបនេះប្រេះឆាស្នេហ៍អតីតគូណ្ដឹងអស់រយៈពេលជិត១០ខែ ពេលនេះនាងមិនទុកបេះដូងឲ្យនៅទំនេរឡើយ។

ពេជ្រ សូលីកា បានធ្វើឲ្យទីផ្សារចម្រៀងនាងមានសកម្មភាពច្រើនជាងមុននៅតាមឆាកតន្រ្ដីទាំងឡាយនៅរដូវក្ដៅឆ្នាំនេះ ពោលគឺក្រោយបែកបាក់គូដណ្ដឹងមកនាងមានឱកាសច្រៀងនៅតាមឆាកធំៗច្រើន ពិសេសក្រោយនាងប្រកាសថាប្រឹងរកលុយដើម្បីចិញ្ចឹមកូនផង ប្អូនស្រីផង ខណៈម្ដាយនាងត្រូវជាប់គុកដល់ទៅ១២ឆ្នាំឯណ្ណោះទាក់ទងករណីឃាតកម្មលើដៃគូស្នេហាភេទដូចគ្នាដែលសាលក្រមបានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយចៅក្រមយិច ឈាណាវី ។យ៉ាងណាសូលីកា នៅតែបង្ហាញភាពរឹងមាំហាក់ដូចជាគ្មានទុក្ខសោក តែតាមពិតនៅខាងក្រោយឆាកតន្រ្ដីវិញ ពេលខ្លះនាងទួញយំសោកតែម្នាក់ឯង ព្រោះព្រាត់ម្ដាយជាង១ទសវត្សន៍ និងចែកផ្លូវពីគូដណ្ដឹងក្នុងពេលតែ១ តើរឿងធំបែបនេះក្រៅពីនាងអ្នកណាខ្លះអាចប្រឈមដោយគ្មានបង្ហូរទឹកភ្នែកបានទៅ?

ថ្វីត្បិតតែពេជ្រ សូលីកា មានយ៊ីអ៊ុនមិនសូវល្អនារយៈពេលចុងក្រោយនេះមែន ប៉ុន្ដែនាងនៅតែរស់នៅដោយហ៊ឺហាតាមរយៈការប្រើប្រាស់របស់ប្រេន ប្រេន និងជិះរថយន្ដទំនើបៗដូចកាលនាងនៅជុំគ្នាជាមួយគូដណ្ដឹងចាស់ដែរ តែទ្រព្យធនទាំងនោះគេជឿរថា១ផ្នែកក៍បន្សល់ពីលោកគឹម ហាន ព្រោះថាបច្ចុប្បន្នកូនប្រុសរបស់ពួកគេធ្លាក់ទៅសូលីកា ជាអ្នករ៉ាប់រង ហេតុនេះហើយទោះជាពេលនេះពួកគេមានថ្មីរៀងៗខ្លួនក្ដី ប៉ុន្ដែឪពុកកូនប្រុសនាងក៍ចង់ឃើញស្រីពេជ្រ រស់នៅដោយសុខសាន្ដផងដែរ។ដោយឡែកហង្សមាសវិញគឺនៅតែយកចិត្តទុកដាក់ដល់សូលីកា តាមរយៈការផ្ដល់តំណែងតួឯកភាពយន្ដជាបន្ដបន្ទាប់ រួមទាំងបទចម្រៀងថ្មីៗ បើទោះជាអ្នកមេម៉ាយមិនសូវលេចធ្លាខ្លាំងក្ដី តែការវិលចូលផលិតកម្មធំនេះជាលើកទី២របស់លីកា មានន័យថានាងមិនខកចិត្តឡើយ។

ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅតែមានការងារសិល្បៈមិនធ្លាក់ចុះនោះមានដូចជាពេជ្រ សោភា,សុខ ស្រីនាង និងសុខ សោម៉ាវត្តី ជាដើម។ប្រភពបានឲ្យដឹងថាបន្ទាប់ពីសូលីកា ចែកផ្លូវគូដណ្ដឹងមកពេលនេះនាងមានបុរសជាច្រើនចាំត្រងស្នេហ៍ហើយបើនាងស្រវ៉ាក្រសោបតំណែងជំទាវនោះប្រាកដជាមិននៅឆ្ងាយពីដៃនាងឡើយ ព្រោះមន្រ្ដីធំៗមួយចំនួននៅតែចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាងដែលក្នុងនោះមានទាំងអតីតគូស្នេហ៍ចាស់នាងម្នាក់ក៍នៅតែបង្ហាញអារម្មណ៍ប្រាប់មិត្តភក្ដិលោកហាក់ដូចជាលោកនៅតែអាល័យអាលោះដល់នាងនៅឡើយ។ប៉ុន្ដែគេជឿរថាស្រីពេជ្រ នឹងមិនស្រវ៉ាអោបតំណែងជំទាវលាក់មុខជាលើកទី២ម្ដងទៀតនោះទេ ព្រោះការសាងស្នេហ៍ជាសាធារណៈត្រឹមរយៈពេលខ្លីជាមួយលោកហាន នោះនាងបានស្គាល់រសជាតិស្នេហាពិត បើទោះជាមិនអាចរក្សារបានភាពយូអង្វែងក្ដី ហេតុនេះគេជឿរថាស្រីពេជ្រ នឹងចង់ស្គាល់សេរីភាពសាងស្នេហាដោយបើកចំហបែបនេះម្ដងទៀតជាមិនខានឡើយដែលខុសពីការសោយសុខល់គំនរទ្រព្យតែតែលាក់លៀមមុខក្រោយនោះមិនសូវមានក្ដីសុខឡើយ ៕
